ព្រឹកថ្ងៃថ្មី៚៚
ថ្ងៃនេះពួកគឹទាំងអស់គ្នាបានងើបពីព្រលឹមដើម្បីទៅដើរលេងលំហែរកាយនៅទីនោះ ថ្ងៃនេះថេយ៉ុងនិងជុងហ្គុកពួកគេទាំងពីរបានពាក់អាវជាគូរ
« នៅទីនេះស្អាតខ្លាំងណាស់ » មកដល់កន្លែងញាំអីភ្លាមថេយ៉ុងក៏សរសើរឡើងដែលពួកគេទាំងអស់បាននាំគ្នាមកញាំអាហារព្រឹកនៅទីនេះ នៅទីនេះគឺស្អាតខ្លាំងណាស់
« អេៗ ! ឈប់សិន ពាក់អាវគូរមែនទេ ? » ជីមីននក៏សួរទៅកាន់ថេយ៉ុងនិងជុងហ្គុកបន្តាប់ពីចាប់អារម្មណ៍ថាថេយ៉ុងនិងជុងហ្គុកពាក់អាវជាគូរ
« គឺ... » ថេយ៉ុងពេលដែលដឹងថាជីមីនចាប់បានហើយគេក៏យកអាវក្រៅរបស់ខ្លួនមកបាំងយ៉ាងលឿន
« ខ្មាស់ស្អីទេ ! ដោះអាវក្រៅមក » ជីមីនក៏និយាយទៅកាន់ថេយ៉ុងទាំងអស់សំណើចតិចៗពេលដែលឃើញថេយ៉ុងធ្វើបែបនេះ
« តោះ ! កម្មង់អីញាំទៅ » យ៉ុនហ្គីក៏និយាយរួចក៏យកmenuមកមើល រួចពួកគេទាំងអស់ក៏នាំគ្នាកម្មង់អាហារដែលខ្លួនចង់ញាំ ពេលដែលអាហារមកហើយពួកគេទាំងអស់ក៏នាំគ្នាញាំ
« នេះ ! ញាំទៅបងបញ្ចុកណា » ជុងហ្គុកក៏ចាប់សាច់មួយរួចក៏និយាយទៅកាន់ថេយ៉ុង
« អរគុណបងណា » ថេយ៉ុងក៏ហាមាត់អោយជុងហ្គុកបញ្ចុករួចក៏មិនភ្លេចនិយាយអរគុណទៅកាន់ជុងហ្គុកដែល
« បញ្ចុកអូនដែលមក » vin ពេលដែលឃើញបែបនេះហើយក៏និយាយទៅកាន់binដែលគិតពីញាំនោះ
« មានដៃញាំខ្លួនឯងទៅ » binក៏តបទៅវិញទាំងញាំបន្តមិនខ្វល់ពីvinបន្តិចសោះ ពេលដែលស្តាប់ឮបែបនេះហើយធ្វើអោយvinអន់ចិត្តជាខ្លាំងរួចក៏បន្តញាំរបស់ខ្លួនទាំងអន់ចិត្តទៅ
« បងនិយាយលេងទេ ! » binក៏បែរទៅមើលvinរួចក៏ឃើញថាvinអត់ចិត្តបែបនេះក៏ចាប់សាច់ដាក់មកជិតមាត់របស់vinហើយក៏ស្តីឡើងទាំងអស់សំណើចតិចៗ ព្រោះតែអម្បិញមិញខ្លួនធ្វើលេងទេតែមានដឹងឯណាថាvinទៅអន់ចិត្តនិងខ្លួននោះ
« ញាំហើយទៅណាបន្តទៀតទៅ ? » ជីមីនក៏សួរទៅកាន់អ្នករាល់គ្នាពេលដែលឃើញថាម្នាក់ៗក៏ឆ្អែតខ្លះដែលបែបនេះហើយក៏សួរទៅកាន់ពួកគេទៅ
