PART:7

3K 312 1
                                    

        Jin Jhope Jimin Tae រួមទាំងJk បានមកដល់កន្លែងរៀនបើកឡាន ដោយJimin ជិះឡានជាមួយTae

" មក ពួកយើងឆាប់ចូលទៅ " Jin ដើរចូលទៅខាងក្នុង លោកគ្រូបង្រៀនបើកឡានក៏អង្គុយចាំទីនោះ

" អ្នកទាំងអស់គ្នាមកហើយ "
" ត្រូវហើយ ម្នាក់នេះដែលខ្ញុំប្រាប់លោកគ្រូនោះ " Jin

" មកតាមខ្ញុំមក " លោកគ្រូដើរនាំមុខពួកគេ ទៅរកឡានមួយគ្រឿងសម្រាប់បង្រៀននោះ

" ក្រែងខ្ញុំអោយHyungបង្រៀនមិនចឹង " Tae
" Hyungថាមានគ្រូបង្រៀនស្រួលជាង ពេលដែលឯងរៀនចេះនឹងមានបណ្ណ័បើកបរតែម្ដង "Jin

" គាត់និយាយក៏ត្រូវដែល " Jk និយាយរួច Taeក៏ងាកមកសម្លក់គេ

" បើចឹងខ្ញុំនឹងបង្រៀនចាប់ពីពេលនេះទៅ ពេលនេះអាចបើកដោយខ្លួនឯងហើយ " លោកគ្រូ គាត់ចាប់ផ្ដើមបង្រៀន នឹងប្រាប់ពីការប្រើប្រាស់ម៉ាស៊ីនរបស់ឡាន Tae ចំណាយពេលរៀនជាច្រើនម៉ោង នឹងបើកឡានជុំវិញនោះ អាចថាគេចេះខ្លះហើយក៏បាន....

        ក្រោយពេលចេញពីសាលាបើកឡាន Jin ក៏ត្រូវទៅមុនជាមួយJ hope ព្រោះបើនៅយូរខ្លាចNamjoonអាចនឹងខឹង ឯ Tae នឹងJimin ក៏ត្រូវទៅផ្សារទំនើបបន្ត ដោយTaeត្រូវការសម្ភារខ្លះ

" Taeយើងទៅខាងនោះមួយភ្លេច ឯងរករបស់ដែលឯងត្រូវការទៅ " Jimin ដើរចេញទៅ Taeក៏ដើរមើលអាវខ្លះ

" ឯណារបស់ដែរខ្ញុំត្រូវការទៅ " Jimin ដើរមើលកន្លែងដែលដាក់របស់លក់ជាជួរនោះ

" អ៎ូយ !! " Jimin ដើរមើលសុខៗក៏បុកនឹងមនុស្សម្នាក់ ដែលបិទបាំងមុខជិតសឹង ពាក់ម៉ាស ពាក់វេនតា នឹងពាក់មួក

" សុំទោស " បុរសម្នាក់នោះនិយាយរួចក៏ដើរចេញទៅ
" ឈប់សិនលោក ជ្រុះរបស់ហើយ " Jimin បម្រុងដើរចេញ តែក៏ឃើញខ្សែរបស់បុរសម្នាក់នោះ ទើបហៅគេអោយឈប់

" .... " បុរសនោះទទួលខ្សែដៃ ពីJiminហើយ ដើរទៅដោយមិននិយាយអ្វី ឯJiminក៏ធ្វើមុខឆ្ងល់

" តើគាត់ទៅណាហើយ មុននេះឃើញមកទីនេះសោះ " Girl ជាច្រើនរត់មក ដោយនៅក្នុងដៃកាន់ឈ្មោះថា Suga

" តោះទៅរកទៀត " និយាយរួចGirlទាំងអស់នោះ រត់ទៅបាត់

" Suga ជាតារាចម្រៀងទោលល្បីឈ្មោះនោះមែនទេ " Jimin
" ហេតុតែជាតារាល្បី ស្រីៗតាមព្រៀត ខ្ញុំចង់ជួបដោយផ្ទាល់ថាស្អាតដូចរូបថតនេះទេ " Jimin ងាកសម្លឹងរូបថតគេដាក់តាំងមុខហាងនោះ ហាងមួយៗសុទ្ធតែមានរូបSuga ទាំងអស់

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now