PART:28

2.5K 265 3
                                    

+ មន្ទីរពេទ្យ

" Tae កូនដឹងខ្លួនហើយ " Mrs.Kim សួរកូនប្រុស ដែលបើកភ្នែកព្រឹមៗនោះ

" ម៉ាក់នេះជាកន្លែងណា " Tae និយាយសំឡេងខ្សោយៗទៅម៉ាក់របស់គេ

" កូនកំពុងនៅមន្ទីរពេទ្យ ពេលនេះអស់អីហើយ " Mrs.Kim
" ចុះJk ម៉ាក់ សិស្សច្បងយ៉ាងមិចទៅហើយ ខ្ញុំចង់ទៅរកគាត់ " Tae បម្រុងចុះពីលើគ្រែតែMrs.Kim ឃាត់

" Jk មិនអីទេ គេដឹងខ្លួនហើយ កូនសម្រាកអោយបានល្អចុះ ចាំពេលជាស្រួលបួលទៅមើលគេក៏បាន " Mrs.Kim ដាក់អោយគេគេងវិញ

" ស្អែកកូនអាចទៅផ្ទះហើយ គេងយកកម្លាំងទៅ " Mrs.Kim
" បាទម៉ាក់ " Tae ញញឹមតិចៗ គេសប្បាយចិត្តណាស់ដែរJk ដឹងខ្លួនវិញ គេបន់អោយតែដល់ថ្ងៃស្អែកនោះទេ ព្រោះនឹងបានទៅមើលJk

" អ្នកមីងជម្រាបសួរ " Jin នឹង Jimin បើកទ្វារចូលមកជាមួយផ្លែឈើមួយកន្រ្តក់

" ពួកក្មួយមកមើលTae មែនទេ " Mrs.Kim ងាកទៅញញឹមដាក់ពួកគេ
" បាទអ្នកមីង ចុះគេយ៉ាងមិចទៅហើយ " Jin

" ខ្ញុំមិនអីទេHyung " Tae ញញឹមពីលើគ្រែមក
" មិនអីល្អហើយ " Jimin ដើរទៅជិតគេ
" ឯណា Jhope hyung មិនមកទេ " Tae សួរព្រោះមិនឃើញJhope មកជាមួយពួកគេ

" Jhope ក៏ចង់មកដែល តែ.... " Jin ផ្អាកនិយាយងាកទៅមើលJimin

" សង្សារគាត់មិនអោយមក " Jimin
" ស្អីគេ Jhope hyung មានសង្សារពីពេលណា ម្នាក់នោះជាអ្នកណា " Tae ភ្ញាក់ផ្អើលឡើង គេទៅតែប៉ុន្មានថ្ងៃសោះ មកវិញប្រាប់ថាមានសង្សារ

" មានអ្នកណាទៀត គឺSoobinនឹងហើយ " Jin
" ពិតមែនហីhyung អូហូ សម្រេចថាបានហើយ " Tae សើចតិចៗ

" អឹម " Jin
" ល្អហើយ " Tae
    Jin នឹងJimin នៅនិយាយជាមួយគ្នា រហូតដល់Tae គេងលក់ ទើបលាMrs.Kim ត្រលប់ទៅវិញ ។ Jin ត្រូវជួនJimin ត្រលប់ទៅផ្ទះទើបមកផ្ទះរបស់គេវិញ វារៀងល្ងាចទៅហើយ

" បងស្រី ពូតូចនៅឯណា ខ្ញុំមិនឃើញគាត់តាំងពីព្រឹកមកម្ល៉េះ គាត់ទៅណាមែនទេ " Jin សួរអ្នកបម្រើដែរកំពុងជួតសាឡុងនោះ

" គាត់ប្រាប់ថាទៅក្រៅ ជួបមនុស្សម្នាក់ ខ្ញុំក៏មិនដឹងថាជាអ្នកណាដែរ " អ្នកបម្រើ

" គាត់ទៅជួបអ្នកណា " Jin បម្រុងឡើងទៅលើ តែសំឡេងឡានNamjoon ពន្លឺនៅមុខផ្ទះ គេក៏រត់ចេញទៅ

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now