PART:17

2.6K 275 1
                                    

      ក្រោយពីស្ដាប់Taeនិយាយរួច ធ្វើអោយគេគាំង នេះTae កំពុងសារភាពដាក់គេមែនទេ  គិតរួចJk សម្លឹងTaeមិនឈប់ទាំងអ្នកខាងនោះនៅយំមិនឈប់ តើគេគួរឆ្លើយបែបណា....

" Tae~~~ " Jk បង្អូសសំឡេង ចិត្តចង់ប៉ះមុខមួយនោះ ចង់ជូតទឹកភ្នែកគេចេញ ចង់ថ្នាក់ថ្នម តែគេមិនអាច

" ហឹុក...ហឹុក...!! ខ្ញុំខ្លាចបាត់បង់សិស្សច្បង ខ្លាចខ្លាំងណាស់ " Tae យំខ្លាំងទៅៗ ធ្វើអោយអ្នកខាងនោះខ្វល់លើសដើម គេមិនចង់ឃើញទឹកភ្នែកTaeទេ មានអារម្មណ៍ថាឈឺចាប់ឡើងមក

" ឯងមិនខ្លាចធ្វើជាសង្សារខ្មោចទេ មិនខ្លាចយើងកាច់ឯងយកទៅជាមួយទេ?! " Jk

" សង្សារខ្មោចមានអីមិនល្អទៅ ហើយក៏មិនខ្លាចសិស្សច្បងដែល " Tae

" ចាប់ពីថ្ងៃនេះទៅ Tae ជាសង្សាររបស់យើងហើយ " Jk លើកដៃជូតទឹកភ្នែកអោយTae ថើរៗ ទោះបីជូតមិនបានក៏ដោយ

" សិស្សច្បង " Tae និយាយទាំងសប្បាយចិត្ត ពេលទទួលបានចម្លើយរបស់Jk ដៃក៏ជូតទឹកភ្នែកចេញ ញញឹមឡើងមក

" ហាមនិយាយថាស្ដាយក្រោយ ស្ដាប់បានទេ " Jk
" Tae មិនស្ដាយក្រោយទេ " Tae

" បើអាចនិយាយពាក្យនោះម្ដងទៀតបានទេ " Jk អោនមើលTae មុខពួកគេគឺនៅជិតគ្នា ចង្វាក់បេះដូងរបស់Tae ក៏លោតញាប់ស្ទើរតែចេញមកក្រៅ តើJk សំដៅលើអ្វី

" ពា...ពាក្យអី ? " Tae ងើយកមើលJk កែវភ្នែកទាំងពីរក៏សម្លឹងមើលគ្នា

" ពាក្យ ខ្ញុំស្រលាញ់បងនោះអី ពេលនោះស្ដាប់មិនសូវច្បាស់ ទើបចង់ស្ដាប់ម្ដងទៀត " Jk

" គឺ...ខ្ញុំ..... " Tae និយាយមិនចេញ មុខចាប់ផ្ដើមក្រហម ឯមាត់ញ័រទទ្រើត បេះដូងលោតញាប់ជាងមុន សម្លឹងមុខJk ដែលរងចាំគេនិយាយនោះ

" ឯងគ្មានភាពក្លាហានដូចពីក្មេងទាល់តែសោះ  " Jk សើចតិចៗ ពេលឃើញថ្ពាល់ក្រហមរបស់Tae ក្រែងគេជាអ្នកសារភាពមុនមិនចឹង ហេតុអីមកអៀនទៅកើត

" ខ្ញ...ខ្ញុំស្រលាញ់បង " Tae និយាយរួចអោនមុខចុះ គេចពីភ្នែកJk

" មិនមែនបែបនេះទេ.. " Jk ហារឡើង គេមិនត្រូវការពាក្យមួយនេះទេ ឯTae ក៏ងើបមើលមុខគេវិញ

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now