PART:42

2.3K 227 2
                                    

__ភូមិគ្រឹះJeon__

+ 6:00Pm

        Jk នឹងTae បានត្រលប់មកពីJeJu វិញក៏មកផ្ទះJk តែម្ដង ពេលនេះកំពុងញាំអាហារជុំគ្នា

" Taeញាំអោយច្រើនទៅ " Jk ចាប់សាច់អោយរាងតូចជិតខ្លួន ទាំងមិនខ្លាចចិត្តចាស់ទុំ
" បងក៏ដូចគ្នា " Tae ចាប់អោយJkវិញ

" និយាយចឹងJk ពេលទៅJeJu មានធ្វើបាបក្មួយទេ " Mrs.Jeon ហាឡើងក្រោយឃើញពួកគេ យកចិត្តទុកដាក់គ្នា

" ហូយ! ម៉ាក់ កូនមានធ្វើបាបTaeឯណា មានតែTaeទេដែលធ្វើបាបកូន " Jk ត្អូញត្អែរឡើង

" កូនស្ងាត់ទៅ ម៉ាក់សួរកូនTaeតើ " Mrs.Jeon
" បាទអត់ទេ អត់មិនហ៊ានធ្វើអីខ្ញុំទេ " Taeញញឹមទៅគាត់

" ពេលញាំអាហាររួច អ្នកពីរនៅគេងទីនេះទៅ រួមទាំងTaehyungផង " Mr.Jeon
" មិនកើតទេ ខ្ញុំត្រូវទៅផ្ទះព្រោះគ្មានអ្នកណានៅទេ " Mr.Kim

" មែនហើយ តែបើកូនTaeចង់គេងទីនេះក៏គេងទៅ " Mrs.Kim បន្ទរតាមពីក្រោយប្ដី
" ចឹងកូនសុំទៅគេងនៅផ្ទះដែល " Tae

" មិនបាន អូនត្រូវគេងនៅទីនេះជាមួយបង " Jk
" តែ.... " Tae បម្រុងនិយាយ តែJkបែរជាគ្រវីក្បាលមិនអោយទៅ

" អូនគេងទីនេះក៏បាន " Tae ឆ្លើយទាំងមុខស្អុយ
" យ៉ាប់ណាស់ក្មេងៗអស់នេះ " Mr.Jeon គ្រវីក្បាលហួសចិត្ត រួចទើបនាំគ្នាញាំបន្ត

     30 នាទីក្រោយការញាំអាហារក៏បញ្ចប់ Mr.Kim នឹងប្រពន្ធក៏លាទៅវិញ នៅសល់តែTaeដែលនៅគេងទីនេះ

@Room Jk

" អូនចូលទៅងូតទឹកទៅ " Jk ហុចកន្សែងអោយរាងតូច
" បាទ " Tae ទទួលកន្សែងរួចចូលទៅក្នុងបន្ទប់ទឹក ងូតទឹកជម្រះខ្លួនចេញ ពេលរួចរាល់Jk ក៏ចូលទៅម្ដង Taeក៏ដើរទៅបើកទូយកខោអាវគេងយប់របស់Jkមកពាក់

" ជូតសក់អោយបងបន្តិច " Jk ដើរចេញពីបន្ទប់ទឹកជាមួយកន្សែងរុំត្រឹមចង្កេះ ហុចកូនកន្សែងអោយTaeដែលអង្គុយលើពូកមើលទូរសព្ទ

" អង្គុយទៅ " Tae ទុកទូរសព្ទដើរមកជិតរាងក្រាស់អោយគេអង្គុយចុះលើពូក  ខ្លួនក៏យកកន្សែងពីដៃរាងក្រាស់មកជួតសក់អោយគេ

" ហេតុអីមិនស្លៀកខោ " Jk សួរពេលឃើញរាងតូចស្លៀកតែអាវដែលហួសត្រឹមពាក់កណ្ដាលភ្លៅ

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now