PART:45

2.2K 217 1
                                    

@Night 8:00 យប់

+ តុក~~តុក~~!!

" អ្នកណា? " Jhope កំពុងអានសៀវភៅក្នុងបន្ទប់ តែលឺសំឡេងគោះទ្វារក៏សួរ
" គឺខ្ញុំ! " Soobin បង្ហើរសំឡេងតិចៗ Jhope លឺហើយក៏ដើរមកបើកទ្វារ

" ឯងមកធ្វើអី ? អឹម.! " Jhope ថ្ងូររហឹមពេលមាត់ក្រាស់មកគ្របមាត់គេទាំងតក់ក្រហល់ រុញចូលទៅក្នុងវិញ បិទទ្វារ

" សំណព្វចិត្ត~~! " Soobin ដកមាត់មកវិញ អង្អែលមាត់រាងតូចថ្នមៗ
" ធ្វើអីនេះ " Jhope គ្រវាសដៃគេចេញ ទោះប៉ាម៉ាក់យល់ព្រម តែក៏គួរក្រែងចិត្ត បើសិនពួកគាត់ឃើញនោះ ត្រូវមាត់មិនខាន

" ថ្ងៃនេះខ្ញុំមកគេងជាមួយបង " Soobin ទាញខ្លួនតូចមកអោប
" មិនល្អទេ ទៅវិញទៅ " Jhope រុញទ្រូងគេចេញបន្តិច

" ហេតុអីមិនល្អ ពេលនេះពួកគាត់មិនបានជំទាស់ទៀតទេ យើងក៏មិនបាច់លាក់ទៀតដែល " Soobin

" ឯងក៏គួរឃើញទឹកមុខពួកគាត់ដែល ចាំពេលទៅSeoulវិញចង់ធ្វើអីក៏បាន ខ្ញុំមិនហាមទេ តែពេលនេះទៅបន្ទប់ឯងទៅ " Jhope រុញគេចេញពីបន្ទប់

" បងដាច់ចិត្តដែលមែនទេ សំណព្វចិត្ត " Soobin ធ្វើមុខស្អុយ យប់នេះមិនបានអោបទៀតហើយ

" Good Night ខ្ញុំស្រលាញ់ឯង " Jhope ញញឹមបន្តិចរួចបិទទ្វារ
" ឈប់សិន ហូយ! ប្រញាប់បិទខ្លាំងម្ល៉េះ " Soobin

" ទៅបន្ទប់វិញក៏បាន " Soobin ដើរអោនមុខទៅបន្ទប់វិញ

@Home Park

+ បន្ទប់ធំ

" លោកប៉ា កូនសុំទៅដើរលេងនៅកោះបានទេ " Jimin និយាយអឹមអៀន ខ្លាចថាគាត់មិនអនុញ្ញាត

" មិចក៏ចង់ទៅJimin កូនទៅជាមួយអ្នកណា ទៅធ្វើអី ? " Mrs.Park សួរមិនឈប់ នៅសុខៗមកសុំទៅដើរលេង

" គឺកូនទៅជាមួយមិត្តណាម៉ាក់ ទៅដើរលេង " Jimin ញឹមៗដាក់គាត់
" កោះមួយណា " Mr.Park ងើបមុខមើលកូនប្រុស

" គឺកោះ #$&* ...!!! ប៉ាអោយកូនទៅៗណា " Jimin អង្រួនដៃអ្នកជាឪពុកតិចៗ

" ប៉ាក៏ត្រូវទៅទីនោះដែល ចឹងចាំទៅជាមួយប៉ាតែម្ដងទៅ " Mr.Park

" ប៉ាទៅថ្ងៃណា អាចថាមិនត្រូវថ្ងៃដែលកូនទៅក៏ថាបាន " Jimin ភ្ញាក់បន្តិច ពេលលឺគាត់និយាយ តែខំសម្រួលអារម្មណ៍និយាយជាមួយគាត់

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now