PART:50

2K 202 2
                                    

         PhiYa ឈរសម្លឹងរូបថតមិនព្រិច រូបថតថតតាំងពីJkនៅរៀនជាមួយJungyan ស្លៀកខោអាវសិស្ស នាងចាប់អារម្មណ៍ជាងគេគឺទឹកមុខរបស់ពួកគេ

" ថតរូបដូចមនុស្សបង្ខំយ៉ាងចឹង ពិសេសគេម្នាក់នេះ " PhiYa សំដៅដល់Jungyan គេមិនបានញញឹម ទឹកមុខរាបស្មើ ចំណែកJkគឺញញឹមមានក្ដីសុខ

" Jkជាមនុស្សមិនចូលចិត្តញញឹម មិនខ្វល់ពីអ្នកដទៃឡើយ ទោះខ្ញុំជាសង្សារគាត់ក៏ដោយ តែJkម្នាក់នោះមិនដូចទេ ឬគេពិតជាមិនមែនពិតមែន " PhiYa

" តែខ្ញុំស្រលាញ់Jkណាស់ មិនអាចបាត់បង់ទេ ខ្ញុំមិនព្រមឡើយ " PhiYa គ្រវីក្បាលបណ្ដេញការគិត នាងមកទីនេះក្នុងនាមជាសង្សារJk ទោះគេមែនឬមិនមែន ក៏ខ្លួនមិនព្រមចាញ់អោយអ្នកណាយកគេចេញដែល

" ខ្ញុំនឹងធ្វើអោយបងចាប់អារម្មណ៍លើខ្ញុំសារជាថ្មី បងជារបស់ខ្ញុំ " PhiYa ក្ដាប់ដៃណែននាងត្រូវតែបានJkមកវិញ ទោះJkពេលនេះមិនចាំនាងឬធ្វើភ្លេចក៏ដោយ....

@SKIP

+ Condo

" ហូយ~ ហត់ណាស់ សំណព្វចិត្តធ្វើសរសៃអោយបន្តិចមក " Soobin ដាក់ខ្លួនអង្គុយចុះ ប្រើមនុស្សដែលបម្រុងដើរទៅប្ដូរខោអាវក៏ត្រូវងាកមកក្រោយ

" ប្រើ?? " Jhope ងាកមកសម្លក់គេ
" ឆាប់មកបើមិនចង់អោយធ្វើអីផ្សេង " Soobin

" មនុស្សចង្រៃ " Jhope ជេរប្រទេចរាងក្រាស់តិចៗ ទើបព្រមដើរទៅរកអ្នកខាងនោះ

" ត្រង់នេះចុកណាស់  " Soobin ចង្អុលស្មាខ្លួនឯង Jhopeលើកដៃច្របាច់តិចៗ

" ត្រង់នេះមែនទេ? " Jhope ញញឹមចុងមាត់សួរយកគួរ
" អឹម~~ " Soobin បិតភ្នែកព្រោះមានអារម្មណ៍ថាស្រួលខ្លួន ស្រាប់តែ....

" អូយ~~អូយ~~ " Soobin ស្រែកលឺខ្លាំងៗ ពេលរាងតូចច្របាច់ស្មាគេមួយទំហឹងស្ទើរតែបាក់

" ស្រួលខ្លួនទេ " Jhope បន្ថែមកម្លាំងដៃទៀត គេត្រូវតែសមបែបនេះ
" បងធ្វើបាបខ្ញុំ " Soobin ចាប់ដៃរាងតូចជាប់ ទាញគេអោយអង្គុយលើខ្លួន

" ខ្ញុំមានបានធ្វើបាបឯណា ឯងអោយធ្វើសរសៃខ្ញុំមិនធ្វើហើយ នៅចង់យ៉ាងមិចទៀត " Jhope លើកចិញ្ចើមសួរគេ ក្មេងម្នាក់នេះរឿងច្រើនមែន

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now