PART:23

2.5K 282 2
                                    

___New Day___

    ថ្ងៃថ្មីចូលមកដល់ វាជាថ្ងៃអាទិត្យសាលារបស់Tae មិនរៀនទ ពេលម៉ោង9ព្រឹក គេបានរៀបចំខ្លួនទៅក្រៅ ដោយដោះចិញ្ចៀនរបស់Jk ទុកបើគេយកទៅតាម Jk នឹងទៅជាមួយគេ បំណងរបស់គេគឺទៅភូមិគ្រឹះJeon Jkបានប្រាប់កន្លែងរបស់គ្រូខ្មោចមកគេហើយ គេនឹង រកផ្លូវផ្សេងដើម្បីទៅទីនោះ រកខ្សែអាគម។

ពេលនេះគេកំពុងនៅផ្លូវចូលទៅក្នុងព្រៃ វាគ្រោះ ថ្នាក់ណាស់សម្រាប់គេ ព្រោះព្រៃនេះស្ងប់ស្ងាត់ មិន មានសំឡេងសត្វស្រែកទេ គឺស្ងាត់ច្រងំគួរអោយខ្លាច

" តើផ្ទះនោះនៅកន្លែងណាទៅ " Tae សម្លឹងមើល គេមកជ្រៅគួរសមហើយ នៅតែមិនឃើទៀត

" ហេ !សត្វទន្សាយ អេ! តើឯងទៅណា " Tae នឹក ចម្លែកក្នុងចិត្ត គេដើរយូរហើយមិនឃើញសូម្បី ស្រមោលសត្វ សុខៗសត្វទន្សាយស្រាប់តែចេញមក Taeមិនចាំយូរក៏ដើរទៅតាមវា រហូតដល់ផ្ទះមួយ ប្រាកដណាស់ផ្ទះនោះ ប្រាកដជាផ្ទះគ្រូខ្មោចនោះ ហើយ

" ទីនេះ មានវិញ្ញាណខ្មោចច្រើនណាស់ ហើយមិន មែនជាវិញ្ញាណល្អនោះទេ តើខ្ញុំចូលទៅទីនោះបានយ៉ាង មិច " Tae ឈរក្រោយដើមឈើធំមួយ គិតរកវិធីចូល ទៅខ្មោចទាំងអស់នោះមិនទៅណាទេ គឺយាមទីនេះ ជាប់រហូត បើគេចង់ចូលទៅពិបាកណាស់....

" ពួកឯងចេញទៅ " គ្រូខ្មោចដើរចេញពីក្នុងផ្ទះ បញ្ជា ពួកខ្មោចអោយចេញទៅ ពួកវាក៏ទៅបាត់

" នេះឪកាសល្អរបស់ខ្ញុំ " Tae ដើរលបៗ ទៅឈរ ក្រោយផ្ទះគ្រូខ្មោចនោះ ពួននៅជិតគល់អូសដែលគេ កាប់គរលើគ្នា រងចាំ ឱកាសគ្រូខ្មោចនោះចេញទៅបាត់ គេនឹងចូលទៅ

( តើនោះជាស្រមោលអី ? ខ្ញុំដូចជាធ្លាប់ឃើញ ) Tae គិតក្នុងចិត្តអើតកមើល ឃើញស្រមោលមួយហោះ វិលវល់ជុំវិញគ្រូខ្មោចនោះ ដូចកំពុងនិយាយទាក់ទង គ្នា

( ស្រមោលមួយនោះ ដូចពេលដែរខ្ញុំយល់សប្តិជិះឡាន ក្រុងជាមួយសិស្សច្បង ជាស្រមោលដែរហោះកាត់នោះ ច្បាស់ណាស់ ) Tae គិតក្នុងចិត្ត នឹកឃើញការ យល់សប្តិនោះ ធ្វើអោយគេភ្ញាក់ខ្លួនព្រើត

+ បើយើងគិតអោយដិតដល់ ប្រាកដណាស់រឿង ក្រឡាប់ឡានក្រុងកាលពី2ឆ្នាំមុន អាចទាក់ទងជាមួយគ្រូខ្មោចនោះ ក៏ថាបាន

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now