PART:36

2.6K 274 2
                                    

      Jhope ដើរចុះដើរឡើងទាំងអន្ទាក់សាមិនដឹងជាមានរឿងអី រងចាំមនុស្សម្នាក់មកជួប

" សំណព្វចិត្ត " សំឡេងគ្រលរស្រែកពីខាងក្រៅCondo Jhope គ្រាន់តែលឺស្ទុះចេញទៅភ្លាម

" Soobin " Jhope និយាយទាំងញញឹមមិនសម
" មានការអីទើបហៅខ្ញុំមក " Soobin ថើបថ្ពាល់រាងតូចបន្តិច

" គ្រាន់តែចង់ប្រាប់រឿងខ្លះប៉ុណ្ណោះ " Jhope
" រឿងអី ? ហេតុអីមុខចង់យំបែបនេះ " Soobin

" គឺថ្ងៃស្អែកបងប្រុសនឹងខ្ញុំត្រូវទៅBusanវិញហើយ " Jaemin និយាយឡុលៗដើរចេញមកពីខាងក្នុង មាត់ទំពាមីមិនឈប់

" ហេតុអីទៅ " Soobin ធ្វើមុខឆ្ងល់ទាំងចិត្តមិនសប្បាយ
" ព្រោះយប់មិញម៉ាក់Call មកនិយាយរឿងសាលាឈប់សម្រាក ទើបអោយទៅរហូតដល់សាលាចូលរៀនវិញ " Jhope

" បើទៅមែន ចុះខ្ញុំនោះមិននឹកបងស្លាប់ហើយទេ កុំទៅអីណាសំណព្វចិត្ត " Soobin

" គឺ...មិនបានទេព្រោះប៉ានឹងអោយមនុស្សមកយកនៅថ្ងៃស្អែកនេះហើយ " Jhope

" ចឹងធ្វើយ៉ាងមិចទៅ " Soobin
" ពួកយើងអាចទាក់ទងគ្នាតាមទូរស័ព្ទបានតើ " Jhope

" តែវាមិនដូចជួបផ្ទាល់ មិនបានអោប មិនបានថើប ហូយ! គឺវារស់ពិបាក " Soobin
" ទ្រាំទៅ ព្រោះកម្មអ្នកទាំងពីរទេ " Jaemin និយាយរួចចូលទៅក្នុងវិញ ព្រោះខ្ជិលនៅមើលគេសាសងគ្នា

__Skip__

+Home Park

" ម៉ាក់ៗ!!! " Jimin រត់ចុះមកពីខាងលើសឹងបាក់ក កាន់ទូរសព្ទមកជាមួយ ធ្វើអោយMrs.Park ព្រួសទឹកតែចេញមក

" មានអីMin ស្រែកលឺខ្លាំងម្ល៉េះ " Mrs.Park អង្គុយសម្រួលអារម្មណ៍មុននេះគាត់ភ័យដោយសារតែសំឡេងJiminស្រែក

" លឺថាប៉ាទៅជួបSuga Idolរបស់កូនមែនទេ កូនទៅដែលបានទេ " Jimin និយាយទាំងញញីញញ័រ គេសប្បាយចិត្តពេលឃើញព័ត៌មានរបស់ប៉ាគេ ទោះបីគាត់ជាអ្នកជំនួញក៏អាចមានទំនាក់ទំនងជាមួយតារាអីបែបនេះ

" រឿងនេះកូនក្មេងដូចកូនទៅមិនបានទេ ណាមួយក្នុងកម្មវិធីក៏មិនប្រាកដថាបានជួបគ្នាដែរ កុំទៅល្អជាង " Mrs.Park គ្រវីក្បាលហួសចិត្ត បើសិនអោយគេទៅមែនខ្លាចថាអុកឡុកក្នុងកម្មវិធីគេ

វិញ្ញាណសិស្សច្បង ( ចប់ )Where stories live. Discover now