ភាគទី៦

425 8 0
                                    

#ភាគទី៦

ជីមីនគេស្ងាត់បន្តិចហើយក៏បន្តបើកឡានទាំងការស្ងប់ស្ងាត់ ពេលគេមកឃើញសភាពនាងភាពនេះគេក៏ឈឺចាប់ដូចគ្នាតែគេគ្មានជម្រើសទេ គេត្រូវតែដើរចេញពីជីវិតរបស់នាងព្រោះនាងនៅក្មេងអនាគតក៏វែងឆ្ងាយទៀតគេមិនសាកសមជាមួយនាងទេហើយម្យ៉ាងពេលនេះគេក៏បានធ្វើអោយយូរ៉ាមានផ្ទៃពោះដូចគ្នាគេមិនអាចបោះបង់យូរ៉ាចោលទេនិយាយអោយខ្លីទៅគេក៏ស្រឡាញ់យូរ៉ាមិនចាញ់នាងប៉ុន្មានដែរហើយរឿងដែលគេបានធ្វើអោយ យូរ៉ាមានផ្ទៃពោះគេក៏បានសារភាពប្រាប់បងប្រុសរបស់គេរួចហើយដូចគ្នា មុនដំបូងគាត់ពិតជាខឹងខ្លាំងណាស់ដែលគេនិងយូរ៉ាលួចក្បត់គាត់ពីក្រោយ តែគ្រប់យ៉ាងវាឈានដល់ដំណាក់កាលមួយដែលបកក្រោយលែងបានទៅហើយចឹងគាត់មានតែបោះបង់យូរ៉ាអោយទៅជីមីនទោះបីជាគាត់ស្រឡាញ់យូរ៉ាខ្លាំងប៉ុណ្ណាក៏គាត់សុកចិត្តប្រគល់នាងអោយទៅជីមីនដែរ ព្រោះទាំងជីមីននិងយូរ៉ាគឺសុទ្ធតែជាមនុស្សដែលគាត់ស្រឡាញ់ចឹងបើពួកគេគិតថាជ្រើសរើសផ្លូវនេះទៅហើយគាត់ក៏គ្មានពាក្យអ្វីត្រូវនិយាយដែរទោះខឹងស្អប់ក៏វាមិនអាច បែបនេះហើយគាត់បានត្រឹមប្រគល់ក្រដាស់លែងលះឆ្លងប្រទេសមកអោយនាងចុះហត្ថលេខាតែប៉ុណ្ណោះឯង គាត់ក៏ចង់មកដោយផ្ទាល់ដែរតែមកពីការងារវាច្រើនខ្លាំងពេកទើបមិនអាចទុកចោលបាន។

« អោយបងសុំទោស »ពាក្យមួយឃ្លានេះគេបានត្រឹមតែនិយាយក្នុងចិត្តតែប៉ុណ្ណោះគេគ្មានភាពក្លាហាននិយាយប្រាប់នាងតាមត្រង់ឡើយ គេមិនគួរណាយកនាងមកពាក់ពាន់នៅក្នុងរឿងនេះតាំងជាដំបូងមកម្ល៉េះ។

#វិមាន

រាងតូចគ្រាន់តែត្រឡប់មកដល់ផ្ទះវិញនាងក៏ប្រញាប់រត់ឡើងលើរួចរត់ទៅបន្ទប់របស់នាងដោយបិទទ្វារឮសូរជាគ្រាំង។

« ហ៊ឹក..!!ហេតុអីទៅខ្ញុំមិនល្អត្រង់ណាប្រាប់មក»រាងតូចកប់ក្រវាត់របស់របរប្រើប្រាស់ផ្សេងៗចោលគ្មានសល់នាងស្រែកយំទាំងមិនសុខចិត្ត នាងខំធ្វើនិងលះបង់ច្រើនណាស់សម្រាប់គេតែហេតុអ្វីបានជានៅតែមើលរំលងនាងម្តងហើយម្តងទៀតចឹង។ រាល់ថ្ងៃនេះនាងព្យាយាមខ្លាំងណាស់នាងតែងតែសម្របតាមគេខំប្រឹងកែប្រែចរឹកកាលពីមុនចោលទាំងអស់ គ្រប់យ៉ាងគឺមកពីគេតែម្នាក់គត់តែហេតុអ្វីបានជាគេនៅតែជ្រើសរើសចាកចោលនាងទៀត?នាងមិនយល់នោះទេ។ពេលទាក់ទងគ្នាគេតែងតែហួងហែងនាងគ្រប់រឿងទាំងអស់តែសួរថានាងដែលហ៊ានបញ្ហាឬអោយគេធ្វើតាមនាងមួយរឿងទេចម្លើយគឺអត់ទេ នាងមិនដែលហ៊ានសូម្បីតែសួររករឿងគេទោះបីជាពេលខ្លះតាមទាន់ឃើញគេធ្វើរឿងមិនគប្បីជាមួយអ្នកម៉ាក់ចុងក៏ដោយ។ នាងតែងតែធ្វើមិនដឹងមិនឮគ្រប់ពេលទាំងអស់ព្រោះនាងទុកចិត្តពាក្យថាស្រឡាញ់របស់គេ...។

#skip

«អួក..អួក..»យូរ៉ាក្អួតយកៗឡើងខ្សោះអស់ពីខ្លួន
ពេលនេះនាងមានកូនបីខែហើយឯពោះរបស់នាងក៏ចាប់ផ្តើមប៉ោងឡើងតិចៗដូចគ្នា កាលពីព្រឹកមិញនេះនាងបានរើមកនៅក្នុងខនដូផ្ទាល់ខ្លួនរបស់ជីមីនដែលមានកូនចៅរបស់គេនាំមកឯគេមិនបាននាំនាងមកដោយខ្លួនឯងទេព្រោះគេប្រាប់ថារវល់ជប់ប្រជុំនៅក្នុងក្រុុមហ៊ុន។

« កូនម៉ាក់!!កុំរករឿងម៉ាក់ខ្លាំងពេកឮទេអាល្អិតតូចហិ..ហិ » រាងតូចលូកដៃទៅអង្អែលក្បាលពោះខ្លួនឯងតិចៗទាំងស្នាមញញឹមជាប់មាត់នាងពិតជាសប្បាយចិត្តខ្លាំងណាស់ពេលបានដឹងថាមានវត្តមានរបស់កូនព្រោះនាងជាមនុស្សស្រឡាញ់ក្មេងខ្លាំង នាងចង់ជួបមុខគេអោយលឿនៗណាស់។

ពេលយប់ក៏បានមកដល់រាងតូចយូរ៉ាដើរចុះឡើងៗសម្លឹងមើលទៅមាត់ទ្វាររងចាំជីមីនត្រឡប់មករកនាង
ថ្ងៃនេះគេបានសន្យាជាមួយនាងហើយថានិងមកគេងជាមួយនាងទោះមានការងាររវល់យ៉ាងណាក៏នឹង
ឈ្លាតមកដែរតែពេលនេះគឺយប់កណ្តាលអាធ្រាតទៅហើយគេនៅតែមិនទាន់មកវិញទៀត នាងប្រាម្ភពីគេណាស់ខ្លាចគេធ្វើការហួសកម្លាំង។

ក្រាក....

« មីន~ » រាងតូចស្ទុះយ៉ាងលឿនទៅគ្រារាងក្រាស់ពេលឃើញនាយដើរស្ទើរតែដួលទៅលើឥដ្ឋ នេះក្រែងគេប្រាប់នាងថាថ្ងៃនេះរវល់ធ្វើការមែនទេនេះ!!ហេតុអ្វីក៏ពេលនេះបែជាត្រឡប់មកវិញជាមួយសភាពស្រវឹងជោគខ្លួនទៅកើត។

« រ៉ាមីនណានេះជាអូនមែនទេ » ជីមីនអង្អែលមុខរាងតូចស្រាលៗរួចហើយក៏អោនទៅថើបញីញក់មាត់របស់នាងទាំងសេចក្តីប្រាថ្នាឯយូរ៉ាវិញនាងមិនបានមានប្រតិកម្មអ្វីនោះទេក្រៅពីស្រងំយំយ៉ាងស្ងប់ស្តាត់ខ្លាំងជាទីបំផុតពេលបានឮពាក្យសម្តីបែបនេះចេញពីមាត់រាងក្រាស់គេមករកនាងស្របពេលដែលមាត់របស់គេស្រែកហៅតែឈ្មោះស្រីផ្សេងដែលមិនមែនជានាងទៅវិញសួរថាតើអ្នកណាមិនឈឺទៅ?!!ចុះបើសិនជាថ្ងៃណាមួយនាងធ្វើបែបនេះដាក់គេវិញនោះ!!!តើគេនិងធ្វើយ៉ាងម៉េចចំពោះនាង??បើតាមការគិតរបស់នាងបើគេមិនវៃទាត់ធាក់ក៏សម្លាប់នាងបោះចូលទឹកអោយត្រីស៊ីដែរ។

អត់យល់ពីជីមីនសោះមិនដឹងថាស្រឡាញ់ម្នាក់ណាអោយប្រាកដ🤦🤔

Sorry for mistake 😅

To be continue......

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now