ភាគទី១៦

355 14 3
                                    

#ភាគទី១៦

«រៀបការហ៎!!! » យូរ៉ានិយាយឡើងទាំងហួសចិត្តបូកផ្សំជាមួយការខកចិត្តជាខ្លាំងពេលដែលដឹងថាគេនឹងទៅរៀបការជាមួយស្រីផ្សេង  នាងគិតថាតាមមើលនាងត្រូវតែកាត់ចិត្តពីគេអោយមែនទែនហើយ នាងអស់ទ្រាំជាមួយមនុស្សអាត្មានិយមដូចជាគេហើយ ចង់ពេលនេះគេទៅធ្វើអ្វីក៏ធ្វើចុះនាងមិនបានខ្វល់ទៀតទេព្រោះនាងដឹងច្បាស់ថានាងអស់សិទ្ធហើយក្នុងការហាមឃាត់រូបគេ។

ទោះគេចង់រៀបការក៏ការចុះអ្វីដែលនាងសុំគឺសូមមេត្តាមើលថែថេយ៉ុងអោយបានល្អផង កុំបោះបង់គេចោល ផ្តល់ភាពកក់ក្តៅអោយគេនិងផ្តល់នូវអ្វីដែលគេត្រូវការផង ជាតិនេះប្រហែលជានាងគ្មានវាសនាបានជួបមុនគេផ្ទាល់ទេមើលទៅ..។ល។

#បួនឆ្នាំក្រោយមក

នៅក្នុងព្រះវិហារដ៏ធំមួយបានប្រារព្ធនូវកម្មវិធីតូចមួយដែលមានមនុស្សចូលរួចតែបីនាក់តែប៉ុណ្ណោះហើយក៏មានប្រុសស្រីមួយគូរទៀតផងដែរ ដែលនេះគឺជាថ្ងៃពិសេសរបស់ពួកគេ។

« លោកផាកតើយល់ព្រមទទួលអ្នកនាងរ៉ាមីនណាធ្វើជាភរិយាដែរឬទេ » លោកអាចារ្យ

«បាទ!!!ខ្ញុំព្រម » ជីមីនសម្លឹងមើលនៅកាន់នាងក្រមុំដែលកំពុងនៅចំពោះមុខដោយស្នាមញញឹម វាពោពេញទៅដោយក្តីសុខ!!គេមានអារម្មណ៍ថាគេបានទទួលនូវអ្វីដែលហៅថាសេចក្តីខុសពិតប្រាកដហើយ មាននាងជីវិតគេគឺគ្រប់គ្រាន់ណាស់ហើយ។

« ចុះអ្នកនាងរ៉ាមីនណាតើព្រមទទួលលោកជីមីនធ្វើជាស្វាមីដែរឬទេ?  » លោកអាចារ្យ

« ច៎ាស!!ខ្ញុំព្រម!! » រ៉ាមីនណាញញឹមយ៉ាងស្រស់ព្រោះពេលនេះក្តីប្រាថ្នារបស់នាងបានក្លាយទៅជាការពិតហើយ ទីបញ្ចប់គេក៏ក្លាយទៅជាប្តីរបស់នាង តែនាងក៏មានអារម្មណ៍ខុសធ្ងន់ចំពោះយូរ៉ាដូចគ្នា ។

« យេ!!ប៉ាៗម៉ាក់ៗ » ថេយ៍សើចគគិកដោយសារតែគេសប្បាយចិត្តដែលលោកប៉ាអ្នកម៉ាក់របស់គេបានរៀបការជាមួយគ្នាទាំងដែលគេមិនដឹងនោះទេថាតាមពិតទៅមនុស្សស្រីដែលគេហៅថាម៉ាក់រាល់ថ្ងៃនេះគឺមិនមែនជាម៉ាក់បង្កើតរបស់គេនោះទេ ។ អាចថាគេគ្រាន់តែជាក្មេងដែលមិនដឹងអីម្នាក់ព្រោះតាំងពីកើតមកជីមីនបានបង្គាប់គេអោយហៅរ៉ាមីនណាថាម៉ាក់ឯនាងតូចរ៉ាមីនណាវិញនាងមិនបានដឹងថាថេយ៉ុងគេកូនរបស់ ជីមីននិងយូរ៉ាបង្កើតនោះទេព្រោះជីមីនគ្រាន់តែប្រាប់នាងថាថេយ៉ុងគ្រាន់តែជាក្មេងដែលគេយកមកចិញ្ចឹមព្រោះអាណិតតែប៉ុណ្ណោះហើយសម្រាប់រឿងយូរ៉ាវិញគឺជីមីនបានប្រាប់នាងថាយូរ៉ាបានរត់ទៅតាមប្រុសផ្សេងបាត់ហើយ ដំបូងនាងមិនជឿនោះទេតែដោយសារតែជីមីនចេះតែយកលើកហេតុផលមកជាច្រើនទើបបានជានាងជឿខ្លះៗតែក៏មិនទាំងស្រុងដែរ។

« ថេយ៍!!សប្បាយចិត្តទេកូន!!! » ជីមីនអោនទៅ
លិតជង្គង់នៅមុខកូនប្រុសជាទីស្រឡាញ់ដោយអង្អែលក្បាលគេលេងតិចៗចំណែកឯថេយ៍វិញក៏សើចស្ញេញដាក់លោកប៉ាទាំងមិនដឹងខ្យល់អី។

« សូមចូលរួមអបអរផងណាសម្លាញ់ » រីយ៉ានិយាយដោយប្រគល់នូវបាច់ផ្កាមួយបាច់អោយទៅរ៉ាមីនណាដោយមិនភ្លេចដៀងភ្នែកសម្លឹងមើលទៅជីមីនឡើយ។
ថ្ងៃនេះគឺជាថ្ងៃពិសេសខ្លាំងណាស់តែគួរអោយស្តាយដែលអ្នកចូលរួមដឹងឮមានតែកូនចៅជំនិតរបស់ជីមីន
ស្រីក្រមុំរីយ៉ានិងក្មេងតូចថេយ៉ុងនឹងឯង..។

« ហ៊ឹម!!!ជូនពរអោយរស់នៅជាមួយគ្នាអោយបាន
សុភមង្គល!!ចៅហ្វាយសូមមើលថែអ្នកនាងអោយបានល្អផង » លូយ៉ុននាយគ្មានអ្វីក្រៅពីពាក្យជូនពរនោះទេរឿងខ្លះទោះដឹងក៏មិនអាចធ្វើអ្វីបានដែរក្រៅពីសម្តែងធ្វើល្ងង់តែប៉ុណ្ណឹង!!បើសិនជានិយាយចេញមកក៏គ្មានអ្នកណាជឿដែរ..។

« យើងដឹងហើយ!!អរគុណសម្រាប់ពាក្យជូនពរមួយនេះ » ភ្លាមៗនោះមិនដឹងថាយ៉ាងម៉េចទេទ្វារក៏បានបើកឡើងមកឯគ្រប់គ្នានៅទីនោះក៏គាំងខ្លួនស្តោកតែម្តងពិសេសគឺជីមីន។

« បងប្រុស ឌឹម!!! » រាងក្រាស់ហើបមាត់មិនទាន់បានប៉ុន្មានម៉ាត់ផងក៏ស្រាប់តែត្រូវបានអ្នកម្ខាងទៀតដាក់មុខមួយទំហឹងបណ្តាលអោយគេត្រូវដួលខ្ទប់ទៅលើឥដ្ឋឯក្មេងតូចថេយ៉ុងវិញគ្រាន់តែឃើញលោកប៉ាគេដួលហើយមានរបួសបែបនេះគេក៏ស្រែកយំហើយរត់ទៅអោបប៉ារបស់គេយ៉ាងលឿន។

« ប៉ាៗអួយ!!ៗប៉ាអូន » ថេយ៉ុងអោបលោកប៉ាមិនបានប៉ុន្មានផងក៏ត្រូវលូយ៉ុនទាញចេញហើយពរគេចាកចេញពីទីនោះយ៉ាងលឿនតែថេយ៍ក៏មិនព្រមដែរគេយំប្រកាច់រមួលខ្លួនចុះឡើងៗជាការរើបម្រាស់ចេញតែថាវាគ្មានផលនោះទេ!!ទិដ្ឋភាពនៅទីនេះវាមិនសមអោយក្មេងដូចជាថេយ៉ុងឃើញនោះទេ។

To be continue.....💜💜💜

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now