ភាគទី១១

332 11 0
                                    

#ភាគទី១១

រាងក្រាស់ជីមីនអង្គុយក្នុងឡានចាំមើលរ៉ាមិនណាចេញពីសាលាទាំងញាប់ញ័រ ថ្ងៃនេះគេមករកនាងដើម្បីសុំការអភ័យទោសហើយគេនិងមិនធ្វើរឿងដូចថ្ងៃមុនដាក់នាងទៀតឡើយគេនិងមើលថែនាងហើយក៏មកសុំនាងត្រូវគ្នាវិញអោយបានមិនថាទោះត្រូវប្រើវិធីអ្វីទេ។

« ចៅហ្វាយមិនអាណិតអ្នកនាងយូរ៉ាទេឬ ?» នាយជាកូនចៅសួរទាំងពិបាកចិត្តគេសែនអាណិតរាងស្តើងយូរ៉ាខ្លាំងណាស់ស្រឡាញ់គ្នារាប់ឆ្នាំត្រូវជីមីនក្បត់មិនចេះតិចដងឥឡូវក៏មានផ្ទៃពោះស្របពេលដែលជីមីនកំពុងតែទាក់ទងជាមួយកូនស្រីចិញ្ចឹមខ្លួនទៀត មិនគួរណាជីវិតនាងមកត្រូវជួបជាមួយប្រុសដូចជាចៅហ្វាយគេសោះ។

« បើឯងអាណិតនាងក៏យកនាងធ្វើជាប្រពន្ធទៅ » គ្រាន់តែឮបែបនេះនាយលូយ៉ុនក៏ស្ងាត់លែងហាននិយាយអ្វីតទៅទៀត គេមិនដឹងថាត្រូវនិយាយអ្វីជាមួយមនុស្សចិត្តរឹងរូសដូចជាជីមីនទេ អាក្រក់អស់កែហើយ បានថ្មីចោលចាស់ ហើយពេលជួបទុក្ខក៏តែងតែទៅរកចាស់រហូត កុំតែមានថ្ងៃមួយគេរត់ចោលទេបើចេះតែធ្វើចរឹកចឹងដដែលរហូតន៎ុះ។

ក្រលេកមកមើលនាងតូចរ៉ាមីនណាវិញនាងបានដើរចេញមកពីសាលាទាំងគ្មានវិញ្ញាណក្នុងខ្លួនព្រោះរឿងកាលពីម្សិលមិញវាកំពុងតែវាញលុកពេញខួរក្បាលរបស់នាងគេពិតជាអារក្រក់ណាស់ចង់ស្រឡាញ់ក៏ស្រឡាញ់ចង់ឈប់ក៏ឈប់ ទាំងគ្មានហេតុផលច្បាស់លាស់គេគឺជាមនុស្សដែលគ្មានទំនួលខុសត្រូវបន្តិចសោះ បានខ្លួននាងហើយក៏រត់មនុស្សថោកទាប។

« អូនសម្លាញ់ !!!»ជីមីនគ្រាន់តែបានឃើញរាងតូចភ្លាមគេក៏ស្ទុះចេញពីឡានទៅរកនាងយ៉ាងលឿនដោយស្រវ៉ាអោបនាងព្រមជាមួយការនឹករលឹក បែកនាងមួយថ្ងៃដូចត្រូវបែករាប់ឆ្នាំយ៉ាងចឹង។

« លែងខ្ញុំទៅមនុស្សអាក្រក់!!ហ៊ឹក..ៗ » គ្រាន់តែឃើញមុខគេភ្លាមនាងក៏អួលដើមកតែម្តង នាងនូវចងចាំច្បាស់ណាស់ថាម្សិលមិញគេនិយាយពាក្យមិនល្អដាក់នាងហើយថែមទាំងទះកំផ្លៀងនាងទៀតចុះឥឡូវមករកនាងធ្វើអីក្រែងអត់ស្រឡាញ់នាងមែនទេ ចឹងក៏ត្រឡប់ទៅវិញទៅនាងមិនត្រូវការអ្វីពីគេទៀតទេនាងសុំខ្លាចគេហើយ។

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now