ភាគទី៧

405 9 0
                                    

#ភាគទី៧

« បងស្រឡាញ់អូនខ្លាំងណាស់អូនដឹងទេអូនសម្លាញ់បងមិនចង់បោះបង់អូនចោលទេអោយមកសុំទោសណ៎ា » ជីមីននិយាយទាំងដៃលូកទៅក្រវាស់ទឹកភ្នែកអោយអ្នកដែលឈរនៅចំពោះមុខ ពេលនេះគេស្រវឹងដល់ថ្នាក់មើលឃើញថាយូរ៉ាជារ៉ាមីនណាហើយ គេនិយាយអ្វីចេញមកខ្លះក៏គេមិនទាំងដឹងខ្លួនផង។
យូរ៉ាពេលស្តាប់ឮពាក្យសម្តីរបស់រាងក្រាស់ហើយនាងគ្មានប្រតិកម្មអ្វីទាំងអស់ព្រោះនាងដឹងតាំងពីថ្ងៃដំបូងដែលពួកគេទាំងពីរបានធ្វើរឿងផ្តេសផ្តាសនៅក្នុងបន្ទប់ទឹកមកម្ល៉េះ គ្រាន់តែនាងធ្វើមិនដឹងមិនឮ នាងមិនគិតនោះទេថាជីមីនគេអាចស្រឡាញ់រ៉ាមីនណាបានដោយសារតែរាល់ដងឃើញថាគេមិនចូលចិត្តនាងល្អិតនោះតែពេលនេះការគិតរបស់នាងផ្ទុយស្រឡះ ព្រោះគេស្រឡាញ់ក្មេងម្នាក់នោះ!!តាមដែលនាងគិតប្រហែលជាស្រឡាញ់ខ្លាំងហើយបានជាដល់ថ្នាក់ផឹកស្រវឹងជោគខ្លួនយ៉ាងនេះ។ពូក្មួយបង្កើតលួចរួមរ័កមេត្រីភាពជាមួយគ្នាមិនដឹងថាសម្រេចបានប៉ុន្មានដងទៅហើយទេ វាស្តាប់ហើយពិតជាគួរអោយអស់សំណើចណាស់ តើគេបានបំភ្លេចនាងហើយមែនទេក្រែងគេសន្យាថានិងស្រឡាញ់នាងតែម្នាក់ហើយក៏បង្កើតក្រុមគ្រួសារដ៏កក់ក្តៅមួយគ្នានោះអីចុះពេលនេះយ៉ាងម៉េចវិញទៅ?នាងមិនយល់ទេ តើនាងនិងអាចមានក្តីសុខយ៉ាងម៉េចទៅបើមនុស្សប្រុសដែលនាងស្រឡាញ់អស់ពីបេះដូងបានចែករំលែកក្តីស្រឡាញ់របស់គេទៅកាន់ក្មេងស្រីម្នាក់ផ្សេងទៀតលើសពីនាងដូច្នេះទៅហើយ..។

ជីមីនមិនបានសម្តីអ្វីទៀតនោះទេព្រោះគេទន់ខ្លួនស្តូកសន្លប់បាត់ស្មារតីដោយដាក់ក្បាលរបស់គេលើស្មារបស់នាង។ យូរ៉ាគ្រាជីមីនតិចៗទៅរកគ្រែគេងទាំងលំបាកដោយសារតែគេមានមាឌធំហើយធ្ងន់ទៀតឯនាងតូចតែមួយនឹង គ្រាម្តងៗចឹងដួលទាំងពីរនាក់ទៅហើយ។

« មីនបងដឹងគេទោះបីជាបងចង់ក្បាត់អូនទៅទាក់ទងជាមួយស្រីប៉ុន្មាននាក់ទៀតក៏អូនមិនថាអីដែរព្រោះអូនស្រឡាញ់បងអូនចង់ឃើញបងសប្បាយចិត្តតែសុំបងចងចាំថាស្រីម្នាក់នេះក៏មានណែនកំណត់ដែរ » យូរ៉ាដោះអាវជីមីនចេញពីខ្លួនហើយនាងក៏ទៅយកកន្សែងត្រជាក់យកមកជូតខ្លួនអោយគេថ្នមៗដោយខ្លាចរំខានដល់ដំណេករបស់គេ ស្នាមប្រហមជាំជាច្រើនកន្លែងនៅលើដងខ្លួនរបស់ជីមីនដែលបានសន្សល់ទុកពីការបឺតជញ្ជក់របស់រ៉ាមីនណាក៏បានលោតឡើងឃើញពេញភ្នែករបស់នាង ។ ទោះនាងបានឃើញវាក៏ដោយក៏នាងនៅតែធ្វើជាមិនឃើញដែរ នាងរឹងម៊ាំខ្លាំងណាស់នាងមិនងាយសម្រក់ទឹកភ្នែកងាយៗទេ។ នេះទុកថាជាកម្មពៀរដែលមកតបស្នងនាងទៅចុះកាលពីមុននាងលួចទាក់ទងជីមីនទាំងដែលនាងកំពុងតែមានប្តីហើយឥឡូវពេលនេះក៏ដល់វេននាងត្រូវគេក្បត់ម្តងហើយ វាម្តងម្នាក់ទេបើមានទៅគឺមានមក។

ជីមីនបើកភ្នែកយឺតៗសម្លឹងមើលទៅយូរ៉ាទាំងកែវភ្នែកទទេស្អាតបើមិនមែនមកពីនាងជារនាំងទេម្ល៉េះគេអាចរត់ទៅក្រៅប្រទេសហើយរស់នៅជាមួយរ៉ាមីនណាបាត់ហើយ គេចាប់ផ្តើមមានអារម្មណ៍ថាការស្រឡាញ់ដែលធ្លាប់មានអោយមនុស្សស្រីដែលនៅចំពោះមុខពេលនេះវាកំពុងតែប្រែមកជាការស្អប់ទាំងស្រង់ហើយ។

« កូនបានប៉ុន្មានខែហើយ? » ជីមីនសួរទាំងមិនចំទិសគេគ្រាន់តែដឹងថានាងមានកូនតែមិនទាន់ដឹងថាកូនបានប៉ុន្មានខែអោយប្រាកដទេ។

« កូនយើងបានបីខែហើយ អួយ!!! » រាងស្តើងយូរ៉ានិយាយមិនទាន់ចប់ផងក៏ត្រូវជីមីនចាប់កញ្ឆក់ដើមដៃមួយទំហឹង នាងឈឺខ្លាំងណាស់!!។

« បីខែបានយ៉ាងម៉េចទៅ!!គីម យូរ៉ា បងសួរថាបីខែយ៉ាងម៉េច»ជីមីនបាត់អស់ការស្រវឹងគេស្វាងដូចត្រូវគេចាប់ទះពេលឮនាងនិយាយថាកូនបានបីខែ គេចាំបានច្បាស់ណាស់ថាលើកទីមួយដែលគេបានបញ្ចូលមេជីវិតរបស់គេចូលទៅក្នុងខ្លួនរបស់នាងគឺមួយខែមុនមិនមែនបីខែមុនទេ ឬមួយក៏នាងលួចទៅដេកជាមួយប្រុសផ្សេងក្រៅពីគេ?

« បងនិយាយនេះបានន័យថាយ៉ាងម៉េចទៅជីមីន»
នាងយំយែកជាមួយការឈឺចាប់សួរទៅកាន់គេទាំងការហួសចិត្ត នេះគេចង់ចោទនាងថាលួចក្បាត់ឬ បើគេគិតចឹងមែនសូមទោសផងណ៎ាព្រោះនាងមិនដែលយកខ្លួនរបស់នាងទៅប្រលូកជាមួយប្រុសណាក្រៅពីគេទេសូម្បីតែអតីតស្វាមីរបស់នាងក៏មិនដែលដូចគ្នាព្រោះគេម្នាក់នោះជាសុភាពបុរសគេមិនហ៊ានប៉ះពាល់រាងកាយរបស់នាងអោយនាងគ្មានអនុញ្ញាតឡើយ នាងហ៊ានស្បត់ថានាងមានតែជីមីនម្នាក់គត់ ។

« ក៏បានន័យថាអូនលួចមានកូនជាមួយប្រុសផ្សេងក្រៅពីបងនោះអី!!អូនគិតថាបងជាមនុស្សល្ងង់មែនទេ !!»

ផ្លាច់~ផ្លាច់~

ដៃស្រឡូនវាត់ទៅទះលើថ្ពាល់ក្រាស់ពីរដៃផ្ទួនៗគ្នា នាងមិននឹកស្មានសោះថាជីមីនមិនត្រឹមតែជាព្រានដើរដេកជាមួយស្រីមិនរើសមុខរើសញាតិទេឥឡូវនេះគេថែមទាំងគ្មានទំនួលខុសត្រូវទៀតសូម្បីតែកូនបង្កើតខ្លួនឯងក៏គេមិនទទួលស្គាល់ដែរ បើគេចង់សុំនាងបែកក៏ថាទៅមិនបាច់ចាំអីដល់ថ្នាក់មើលងាយមើលថោកប្រមាថក្មេងតូចដែលមិនកាន់កើតមកចឹងទេ បើសិនជាគេឈប់ស្រឡាញ់នាងហើយនាងក៏ព្រមដោះលែងគេអោយមានសេរីភាព នាងសុខចិត្តរស់នៅចិញ្ចឹមកូនតែម្នាក់ឯងក៏ប្រសើរជាងអោយកូនរបស់នាងហៅគេថាប៉ាទាំងដែលគេមិនទុកចិត្តថាកូននេះជាកូនរបស់គេដែរ ។

ផាក ជីមីន ហេតុអ្វីក៏បងអាត្មានិយមយ៉ាងនេះ😌

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now