ភាគទី១៤

278 6 0
                                    

#ភាគទី១៤

យូរ៉ាបើកភ្នែកឡើងតិចៗទាំងធីងធោងមុននិងព្យាយាមក្រោកអង្គុយទាំងលំបាកព្រោះថានាងឈឺនៅផ្នែកខាងក្រោមខ្លាំងពេកជាហេតុដែលបណ្តាលមកពីការសម្រាលកូនរួច។

« ឯណាកូនខ្ញុំ?តើគ្រប់គ្នាទៅណាអស់ហើយ » រាងតូចស្រដីឡើងតែម្នាក់ឯងទាំងពេបមាត់រកយំពេលក្រោកមកភ្លាមនាងបែរជាមិនឃើញអ្នកណាសោះសូម្បីតែម្នាក់ក្នុងក្នុងបន្ទប់តើគ្រប់គ្នាទៅណាអស់ហើយ?ចុះឯណាកូនប្រុសរបស់នាង?គេមានមុខមាត់យ៉ាងម៉េចទៅ?នាងពិតជាចង់ឃើញមុខគេខ្លាំងណាស់នៅពេលនេះ។

« ជីមីន!!តើលោកនៅឯណា » រាងតូចក្រោកចេញពីគ្រែទាំងលំបាកលំបិន នាងស្រែករកតែឈ្មោះរាងក្រាស់រហូតព្រោះមានតែគេតែប៉ុណ្ណោះទើបដឹងថាកូនរបស់នាងនៅឯណាតែទោះបីជានាងខំប្រឹងស្រែកយ៉ាងណាក៏គ្មានការឆ្លើយតបដែរដោយសារតែម្ចាស់ឈ្មោះគេមិននៅទីនេះទៀតទេគេបានចាកចេញទៅហើយ។

« ហ៊ឹក..!!នេះជាអ្វីទៅ » កាយតូចសម្រូតខ្លួនចុះបន្តិចរួចហើយក៏លើកយកកេសប្រអប់ធំល្មមយកមកអោបជាប់ទ្រូង ឯទឹកភ្នែកក៏ចាប់ផ្តើមស្រក់ចុះមកស្របពេលដែលនាងបានបើកវាឡើង ។ រូបថតជាច្រើននៅក្នុងនោះមិនក្រោមបីពាន់សម្លឹកទេហើយវាក៏សុទ្ធសឹងតែជារូបថតរបស់នាងនិងជីមីនដែលធ្លាប់ថតជាមួយគ្នាវាហាក់បីដូចជាដុំនៃអនុស្សាវរីយ៍មួយយ៉ាងចឹង។ពេលនេះនាងអស់អ្វីពីខ្លួនហើយ នាងហត់និងជីវិតមួយនេះខ្លាំងណាស់តើហេតុអ្វីទៅបានជានាងត្រូវមកជួបរឿងទាំងអស់នេះដែរ ? តើអាចផ្តល់ចម្លើយមួយដ៏សមស្របមកកាន់នាងបានទេ? ពេលនេះតើគេកំពុងតែនៅទីណាម៉េចក៏ទុកនាងអោយនៅតែម្នាក់ឯងចឹង នាងខ្លាចណាស់តើមានដឹងទេ ។ ពេលនេះនាងពិតជាត្រូវការគេខ្លាំងណាស់ នាងឈឺចាប់ណាស់មិនថាផ្លូវកាយឬផ្លូវចិត្តឡើយ គ្រប់យ៉ាងវាកំពុងតែវាយលុកក្នុងកាយនាងទាំងស្រុង ជាពិសេសគឺសេចក្តីឈឺចាប់ដែលត្រូវគេចាប់ ពង្រាត់កូនចេញពីទ្រូងទាំងដែលមិនទាន់សូម្បីតែជួបមុខរបស់គេតើនាងជាម្តាយរបៀបម៉េចទៅ?តើនាងអាចមានឱកាស់ដើម្បីជួបមុខកូនដែលទេ?នាងមានអារម្មណ៍ថាពិភពលោកមួយនេះវាហាក់បីដូចជាលេងសើចជាមួយជីវិតរបស់នាងខ្លាំងណាស់?។យូរ៉ាអង្គុយយំមើលរូបថតទាំងអស់នោះម្តងមួយៗព្រមទាំងស្រមៃដល់ទិដ្ឋភាពដែលធ្លាប់កើតឡើងពីមុនដូចគ្នា មិនថាសប្បាយយំសើចគឺមាននៅក្នុងនោះទាំងអស់។

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now