ភាគទី១៥

351 13 0
                                    

#១៥

« បងស្រឡាញ់អូនយូរ៉ា!!តើអូនអាចបើកឱកាសអោយប្រុសម្នាក់នេះបានទេ » ជីមីនមិនលាក់លៀមអ្វីឡើយពីអារម្មណ៍ស្រឡាញ់ដែលគេមានចំពោះនាងហើយគេក៏មិនខ្លាចក្នុងការដែលនិយាយសារភាពប្រាប់ទៅកាន់នាងតាមត្រង់ដូចគ្នា ។ ពេលនេះគេបានបំផ្លិចបំផ្លាញព្រហ្មចារីរបស់នាងមុនបងប្រុសរបស់គេហើយចឹងក្នុងនាមគេជាកូនប្រុសគេត្រូវតែចេះមានភាពក្លាហានក្នុងខ្លួន ហើយនេះក៏ជាលើកទីមួយដូចគ្នាដែលគេបានប៉ះពាល់ខ្លួនមនុស្សស្រី។

« ហ៊ឹក..!!ជីមីនខ្ញុំខ្លាចជីហុងដឹង» យូរ៉ាគ្រវីក្បាលតិចៗព្រមជាមួយទឹកភ្នែកនាងមានអារម្មណ៍ថាខុសចំពោះជីហុងដែលជាប្តីខ្លាំងណាស់ព្រោះនាងដឹងថាគេស្រឡាញ់នាងខ្លាំងចុះបើសិនជាថ្ងៃណាមួយគេបានដឹងថានាងលួចលាក់ជាមួយប្អូនថ្លៃវិញនោះតើនឹងមានរឿងអ្វីកើតឡើងទៅ។

«  កុំយំអី!!បងនិងការពារអូនហើយពួកយើងនិងតស៊ូជាមួយគ្នាដើម្បីថ្ងៃអនាគត ជឿបងណា៎!!ថ្ងៃណាមួយពួកយើងនិងអាចរស់នៅជាមួយគ្នាដោយពេញលេញ មិនចាំបាច់ត្រូវខ្លាចក្នុងការប្រឈមនិងអ្នកណាទាំងអស់ »  រាងក្រាស់និយាយយ៉ាងជឿជាក់លើខ្លួនឯងថានិងអាចនាំនាងចេញពីចំណង អាពាហ៍ពិពាហ៍ជាមួយបងប្រុសខ្លួនហើយក៏បន្តកសាងគ្រួសារមួយដ៏កក់ក្តៅជាមួយគ្នា។

« តើខ្ញុំអាចជឿលោកដោយរបៀបណាទៅថាលោកនិងអាចស្រឡាញ់ខ្ញុំបានរហូតនោះ » យូរ៉ាពេបមាត់បន្តិចទោះពេលគេនិយាយមកមានភាពស្វាហាប់គួរអោយទុកចិត្តមែនពិតតែយ៉ាងណានាងក៏មិនសូវជាជឿប៉ុន្មានដែរដោយសារចិត្តមនុស្សប្រុសគឺផ្លាស់ប្ដូរមិនទៀងទាត់នោះទេពេលខ្លះក៏និយាយបានតែសម្តីគ្មានអ្វីជាការបង្ហាញជាក់ស្តែងសោះ។

« បងហានស្បត់ថាបើសិនជាថ្ងៃណាមួយបងផ្លាស់ប្តូរចិត្តពីអូននោះបានន័យថាបងនិងត្រូវបាត់បង់របស់ដ៏មានតម្លៃបំផុតនៅក្នុងជីវិតហើយបើបងស្លាប់គឺនឹងស្លាប់ដោយវាទនាបំផុតតែបើនៅរស់វិញគឺរស់មិនស្មើស្លាប់ » យូរ៉ាញញឹមស្រាលដោយសម្លឹងមើលទៅមុខប៉ោងៗគួរអោយស្រឡាញ់របស់គេមុននិងងើយទៅថើបគេមួយខ្សឺតជាការឆ្លើយតបថានាងយល់ព្រមជាមួយគេហើយ។

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now