ភាគទី១៣

307 7 0
                                    

#ភាគទី១៣

ចាប់តាំងពីថ្ងៃនោះមកជីមីនគេមិនដែលមកអើពើរជាមួយយូរ៉ាសូម្បីតែបន្តិចឡើយ មួយថ្ងៃៗគេគិតតែពីបំពេញការងាររបស់គេបន្ទាប់ពីបញ្ចប់រួចគេក៏បន្តទៅជួបរ៉ាមីនណាជាការលួចលាក់គ្មានអ្នកណាដឹងឡើយជាពិសេសគេលាក់ពីបងប្រុសបានជិតល្អណាស់។

« ចៅហ្វាយទានមានរឿងហើយ!!! » លូយ៉ុនរត់ចូលមករកជីមីនដែលកំពុងតែអង្គុយមើលឯកសារទាំង ត្រហេបត្រហបឯញើសក៏ហូរតាមជើងសក់ដូចជាហត់ខ្លាំងណាស់មើលទៅ។

«មានការអី?!!ហើយអ្នកណាកើតអី» ជីមីនសួរទាំងធុញទ្រាន់ព្រោះគេមិនសូវជាចូលចិត្តអ្នកណាដែលមករំខានការងាររបស់គេឡើយ។

« គឺថាមុននេះអ៊ុំសួនតេរមកប្រាប់ខ្ញុំថាអ្នកនាងយូរ៉ាកំពុងតែឈឺពោះ » នាយនិយាយស្ទើរតែមិនដល់គ្នាព្រោះរត់មកហត់ពេកចំណែកឯជីមីនវិញគ្រាន់តែឮចឹងក៏ស្ទុះរត់ចេញទៅយ៉ាងលឿន មិនចាំអោយកូនចៅនិយាយចប់សិនសោះ ។

« ចៅហ្វាយចាំខ្ញុំផង!!! » គួរអោយអាណិតលូយ៉ុន
ណាស់មុននេះគេរត់មកទាំងវេទនាឥឡូវតែរត់ទៅវិញទៀតហើយ គិតទៅជីវិតជាកូនចៅជីមីន គឺមិនស្រួសទេតែធ្វើយ៉ាងម៉េចបើវាចឹងទៅហើយគឺមានតែទ្រាំនឹងឯង។

#មន្ទីរពេទ្យ

« ហ៊ឹក..!!!ខ្ញុំឈឺណាស់ » រាងតូចឈរក្តាប់ដៃយ៉ាងណែន នាងឈឺពោះខ្លាំងណាស់តែមិនដឹងថាយ៉ាងម៉េចទេកូនប្រុសនៅក្នុងពោះរបស់នាងគេមិនព្រមចេញមកពិភពខាងក្រៅសោះទើបនាងត្រូវព្យាយាមដើរចុះឡើងៗដើម្បីអោយគេញាប់ចេញមកក្រៅ។

« អ្នកនាងតិចទៀតលោកប្រុសនឹងមកដល់ហើយអ្នកនាងទ្រាំបន្តិចទៅ!!» អ៊ុំសួននិយាយលួងលោមនាងតូចព្រោះគាត់ដឹងថានាងកំពុងតែឈឺចាប់ខ្លាំង តែយ៉ាងណាមិនយូរទេជីមីននិងមកដល់ហើយ ចឹងគេគឺជាកម្លាំងចិត្តមួយដ៏ធំបំផុតសម្រាប់យូរ៉ា គាត់ដឹងថាយូរ៉ានាងស្រឡាញ់និងត្រូវការជីមីនខ្លាំងណាស់ទោះពេលខ្លះនាងមិនដែលបង្ហាញអោយគាត់ឃើញក៏គាត់អាចដឹងតាមរយៈក្រសែភ្នែករបស់នាងដែរ ។

« ឮទេកូន!!ប៉ាកូនគេមករកកូនហើយ!! » យូរ៉ាញញឹមទាំងទឹកភ្នែកពេលបានឮថាជីមីននឹងមក រាល់ពេលនាងតែងតែប្រាប់ខ្លួនឯងថាអោយស្អប់គេតែនាងមិនដឹងថាហេតុអ្វីទេរាល់ពេលដែលនាងសំប្រឹងស្អប់និងបំផ្លិចគេនាងប្រែជាធ្វើមិនបានទៅវិញ បើនាងកាន់តែបំផ្លិចគឺនាងកាន់តែនឹកលើសដើម...។ល។

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now