ភាគទី១៨

470 12 8
                                    

#ភាគទី១៨

ពេលខ្លះនាងតែងស្រមៃថានាងនិងបានជួបមុខកូនរបស់នាងហើយនិយាយលេងសើចសប្បាយជាមួយគេនាងចង់ឮគេស្រែកហៅនាងថាម៉ាក់ហើយអោបនាងដោយភាពកក់ក្តៅតែមើលសភាពនាងពេលនេះចុះនាងមិនខុសពីមនុស្សអាណាថាឡើយខ្លួនក៏ស្គមស្គាំងស្បែកក៏ស្រអាប់មុខក៏អាក្រក់ប្រលាក់សុទ្ធតែដីរាល់ថ្ងៃឯក្លិតកាយក៏ស្អុយគគ្រុកទៀតនាងមានអារម្មណ៍ថាហត់ខ្លាំងណាស់ក្នុងការបន្តជីវិតបែបនេះបើមិនដូចសារតែចង់ឃើញមុខកូនប្រុសរបស់ខ្លួនម្ល៉េះនាងបញ្ចប់ជីវិតរបស់នាងយូរណាស់ហើយ។

« ន៎ែ!!លាងអោយលឿនៗទៅនាងនៅមើកៗដល់ណាទៀតនាងល្ងង់ » ពីមុនធ្លាប់តែជាគ្រប់ពេជ្រដែលគ្រប់គ្នានៅជុំវិញគោរពស្រឡាញ់ថ្នាក់ថ្នមមិនហ៊ានវាយឬជេរស្តីបន្តិចឡើយតែពេលនេះបែរជាត្រូវគេជេរទាំងព្រឹកទាំងថ្ងៃធ្វើអ្វីបន្តិចក៏ចាំតែខុស។ លើកលែង
ជីមីនមួយព្រោះគេទាំងវៃទាំងជេរទាំងដៀលទាំងហិង្សាគឺធ្លាប់ទាំងអស់។

« ច៎ាៗខ្ញុំសុំទោស  ប្រាវ..!! » រាងតូចដោយមុននេះនាងរវល់តែគិតភ្លឹកដល់កូនទើបមិនបានចាប់
អារម្មណ៍ហើយគ្រាន់តែឮសម្លេងស្រែកជេរក្តីនាងក៏ភ្ញាក់ទើបមិនប្រយ័ត្នធ្វើអោយចានធ្លាក់បែកដោយអចេតនា។

« នាងឯងនេះចាំជាចង្រៃណាស់!!ទៅ !!ឆាប់ចេញពីហាងយើងទៅ » ម្ចាស់ហាងចាប់បោចសក់រាងតូចហើយក៏ចង្គុលក្បាលនាងដូចសត្វធាតុមុននិងដេញរាងតូចចេញពីហាងរបស់ខ្លួន ។

« សុំអង្វរកុំដេញខ្ញុំចេញអីបងស្រី » យូរ៉ាកោងជើងម្ចាស់ហាងរួចនិយាយអង្វរសុំការលើកលែងទាំងសោកសង្រេងនាងមិនអាចអត់ការងារមួយនេះបានទេព្រោះថាប៉ុន្មានឆ្នាំមកនេះនាងមានតែកាងារលាងចាននេះមួយមុខបើអស់ពីវាទៅនាងប្រាកដជាដាច់ពោះស្លាប់មិនខានទេម្យ៉ាងលាងចាននេះក៏គ្មានលុយឯណាសល់ដែរព្រោះនាងធ្វើការមួយថ្ងៃបានលុយតែមួយថ្ងៃហើយលុយនោះវាក៏មានចំនួនតិចផងដែរ។

«  យើងមិនដឹងទេឆាប់ចេញទៅមុននិងយើងមិនទាន់ក្តៅចិត្តខឹងវាយនាងបែកឈាម » គាត់និយាយគម្រាមនាងដោយប្រើទឹកមុខដូចចង់ស៊ីសាច់នាងទាំងរស់។ យូរ៉ាដោយអស់ជំរើសនាងក៏ដើរចាកចេញទាំងខ្សឹមខ្សួលពេលនេះនាងមិនដឹងថាត្រូវទៅណានោះទេហើយនាងក៏មិនហ៊ានទៅបន្ទប់ជួលដូចគ្នាដោយសារតែនាងខានបង់ប្រាក់ថ្លៃបន្ទប់មកបីខែទៅហើយនឹង....។

« កាងាររួចរាល់ហើយ » ម្ចាស់ហាងម្នាក់នោះគ្រាន់តែរាងតូចចេញទៅបាត់ក៏ញញឹមយ៉ាងស្រស់រួចហើយក៏ប្រញាប់តេរទៅអ្នកណាមិនដឹង។

« ល្អ!!! » អ្នកម្ខាងទៀតនិយាយបង្គប់ទៅដោយ
អំណាចហើយគ្មានអ្នកណាអាចស្មានដឹងពីជម្រៅចិត្តនិងអ្វីដែលមនុស្សម្នាក់នេះចង់ធ្វើឡើយ។

.................

« ជីមីនលោកមិនអីទេមែនទេ » រីយ៉ានាងក៏នៅក្នុងហេតុការនោះដែរតែនាងមិនហ៊ានធ្វើអ្វីឡើយដោយឃើញថាស្ថានភាពរៀងស្ងប់ស្ងាត់ហើយទើបនាងប្រញាប់ចូលទៅនិយាយលួងលោមរាងក្រាស់។

« អ្នកនាងគួរតែត្រឡប់ទៅផ្ទះវិញទៅ » ជីមីនគ្រវាសដៃនាងចេញពីដៃរបស់គេទាំងគ្មានអារម្មណ៍ក្នុងខ្លួនហើយក៏ដើរយឺតៗចេញពីក្នុងវិហារ។

« ខ្ញុំចង់នៅកំដរលោក  » រីយ៉ាដើរតាមជីមីនជាប់នាងមិនអាចទុកគេចោលទាំងដែលគេកំពុងតែពិបាកចិត្តបែបនេះឡើយនាងចុកអួលណាស់។

« នាងទៅវិញទៅខ្ញុំមិនត្រូវការអ្នកណាទាំងអស់ »
ជីមីនគេមិនខ្វល់ពីនាងឡើយហើយក៏ដើរចេញទៅរកឡានដែលកូនចៅរបស់គេកំពុងតែចតរងចាំគេរួចជាស្រេច ។

« ចៅហ្វាយ !! » លូយ៉ុនអោនគោរពជីមីនបន្តិចរួចហើយក៏ប្រញាប់បើកទ្វារអោយជីមីនទាំងហត់ចិត្តបន្តិចព្រោះបានឃើញជីមីនគេហាក់បីដូចជាអារម្មណ៍មិននឹងនរសោះ។

« ថេយ៉ុងយ៉ាងម៉េចហើយ  » ជីមីនសួរទាំងគ្មានប្រឡឹងក្នុងខ្លួនទល់តែសោះ។

«អ្នកប្រុសតូចមុននេះយំខ្លាំងណាស់តែឥឡូវគេងលក់បាត់ហើយទាន » ជីមីនដកដង្ហើមធំមុននិងដាក់ខ្លួនអង្គុយនៅរបាំងខាងមុខតែក៏មិនភ្លេចងាកក្រោយរកមើលកូនប្រុសដែរគេគេងអោបដៃទាំងមុខប្រឡាក់សុទ្ធតែស្នាមទឹកភ្នែក។

« អ្នកប្រុសតូចមើលទៅដូចជាស្រឡាញ់ចៅហ្វាយខ្លាំងណាស់ » ជីមីនឮលូយ៉ុននិយាយអញ្ចឹងគេក៏ញញឹមទាំងជូរជត់ចាប់ពីពេលនេះតទៅគេរស់នៅត្រឹមតែពីរនាក់ឪពុកកូនគឺគ្រប់គ្រាន់ហើយគេប្រហែលជាឈប់ស្រឡាញ់ស្រីណាបន្តទៀតហើយព្រោះមនុស្សស្រីដែលគេស្រឡាញ់បំផុតក្នុងឆាកជីវិតរបស់គេបានចាកចេញពីគេមុននេះបាត់ទៅហើយ។

« ខ្ញុំស្រឡាញ់លោក ផាក ជីមីន » រីយ៉ាឈរសម្លឹងមើលឡានដែលបើកចាកចេញទៅទាំងគិតលាក់ជ្រៅស្មានមិនដល់ ។  រឿងមួយដែលនាងលាក់បាំងពីគ្រប់គ្នាពិសេសពីរ៉ាមីនណានោះគឺនាងបានលួចស្រឡាញ់ជីមីនទាំងពីថ្ងៃដែលនាងបានជួបជីមីននៅគ្រាដំបូងមកម្ល៉េះបើនិយាយទៅគឺវាបួនឆ្នាំគត់។

To be continue.....

You've reached the end of published parts.

⏰ Last updated: Oct 01, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង សម្រែកស្នេហ៍កម្ម💔Where stories live. Discover now