Part/1

3.2K 96 2
                                    

👉ប្រទេសកូរ៉េខាងត្បូង👈

#ទីក្រុងសេអ៊ូល

  នៅក្នុងព្រះវិហារមួយកន្លែងកំពុងតែមានពិធីរៀបការមួយបានប្រារព្ធឡើង វាជាកម្មវិធីរៀបការរបស់អនាគតលោកប្រមុខម៉ាហ្វៀ ចន ជុងហ្គុក នឹងក្មេងប្រុស អូមេហ្គា ម្នាក់ដែរមានសម្រស់ស្រស់ស្អាតជាខ្លាំងមនុស្សស្រីមួយចំនួនឃើញហើយសឹងតែលើកទង់សរសុំចាញ់បាត់ទៅហើយ អូមេហ្គាតូចក្នុងឈុតអាវគ្រ័រហ្សេមួយឈុតពណ៌សរថែមទាំងមានស្បៃសស្តើងគ្របពីលើក្បាលផងមើលពីរជ្រុងណាក៏ឃើញស្រស់ស្អាតដែរ

  តែទាស់ត្រង់ថាពិធីមង្គលការមួយទាំងមូលតែបែរជាមិនបានឃើញកូនកម្លោះទៅវិញ ទុកអោយអូមេហ្គាតូចដ៏ស្រស់ស្អាតដែរនាមជាកូនក្រមុំត្រូវឈរគ្របស្បៃសរស្តើងរលីងរលោងទឹកភ្នែកនៅលើកវេតិការក្បែរលោកអាចារ្យតែម្នាក់អែងទៅវិញដោយមិនឃើញសូប្បីតែស្រមោលកូនកម្លោះអីបន្តិច

[ត្រឡប់ទៅមុនថ្ងៃការប្រហែលជាមួយអាទិត្យមុនវិញ]

នៅក្នុងបន្ទប់សៀវភៅមួយដ៏ធំមានវត្តមានស្រ្តីរាងចំណាស់ម្នាក់តែស្បែកមុខគាត់គឺនៅតែសរម៉ត់ស្រស់ស្អាតដដែលកំពុងតែអង្គុយនៅតុធ្វើការរបស់សា្វមីគាត់ ដោយមានក្មេងប្រុសរាងតូចស្ដើងម្នាក់កំពុងតែអង្គុយនៅលើសាឡុងដែរនៅពីរមុខគាត់ ហើយក្មេងម្នាក់នោះគឺឈ្មោះគីម ថេហ្យុងគេគឺជាអូមេហ្គាម្នាក់ដ៏ស្រស់ស្អាត

(មនុស្សប្រុសដែរជាប្រភេទអូមេហ្គាគឺអាចពពោះបានដូចមនុស្សស្រីហើយរូបរាងក៏ស្អាតស្រឡូនដូចក្មេងស្រីក្រមុំដែរ)

«លោកស្រីហៅខ្ញុំមកតើមានការអ្វីអោយខ្ញុំធ្វើមែនទេ»ថេហ្យុងក៏និយាយឡើងតែក៏មិនហ៊ានងើបមើលចំមុខរបស់លោកស្រីនោះទេ

«ថេយ៍ឯងគឺជាក្មេងឆ្លាតចេះស្តាប់បង្គាប់មនុស្សចាស់ យើងហៅអែងមកគឺមានរឿងអោយអែងធ្វើមួយ»លោកស្រី
ចន ជីណា  គាត់គឺជាប្រពន្ធរបស់លោកម្ចាស់  ចន ហានយ៉ុង ដែរត្រូវជាប្រមុខម៉ាហ្វៀតែអីឡូវគឺគាត់ស្លាប់បាត់ហើយទើបលោកស្រីឡើងគ្រប់គ្រោងអ្វីៗជំនួសគាត់សិន

គ្រួសារ ចន គឺជាគ្រួសារដែរមានអំណាចខ្លាំងណាស់ហើយថែមទាំងមានប្រាក់ដែរចាយ10ជាតិទៀតក៏មិនអស់ផង ជំនួញស្របច្បាប់ក៏មានជំនួញផ្លូវងងឹតក៏មាន មិនត្រឹមតែប៉ុណ្ណោះតែគ្រួសារមួយនេះក៏ជាប្រមុខម៉ាហ្វៀដែរនៅក្នុង
សេអ៊ូលនេះទាំងមូលដែរ ម៉ាហ្វៀទាំងអស់សិត្នតែគោរពកោតខ្លាចត្រកូល ចន ទាំងអស់ដែរ

រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now