Part/16

959 65 0
                                    

#មួយអាទិត្យកន្លងផុតទៅ

ភ្មិចបើកៗគឺកន្លងផុតទៅអស់មួយអាទិត្យទៀតទៅហើយ ពីរបីថ្ងៃចុងក្រោយនេះគឺជុងហ្គុកនាយហាក់ដូចជាមិនសូវវាយនឹងជេរអូមេហ្គាតូចខ្លាំងៗដូចពេលពីមុននោះទេ តែនាយប្តូរជាការថើបថ្ពាល់ពេលដែរអូមេហ្គាតូចធ្វើអ្វីខុសវិញម្តង ហើយនឹងរំលោភពេលដែរអូមេហ្គាតូចមិនស្តាប់តាមសម្តីនាយ

  ព្រឹកប្រលឹមនេះអូមេហ្គាតូចភ្ញាក់ឡើងមកជាមួយស្នាមញញឹមនៅលើផ្ទៃមុខ រៀបចំខ្លួនរួចរាល់ក៏ប្រញ៉ប់ចុះមកធ្វើម្ហូបពេលព្រឹកអោយជុងហ្គុកភ្លាមតែម្តង

«អូយ...ម្ចាស់តូចរំង៉សស៊ុប ឆ្ងុយណាស់»ពួកស្រីបម្រើនិយាយឡើងទាំងញញឹមស្រស់ ទីបំផុតពួកនាងបានឃើញស្នាមញញឹមរបស់ម្ចាស់តូចពួកនាងម្តងទៀតហើយ

អូមេហ្គាតូចលើកដៃធ្វើកាយវិការសួរពួកនាងថា
(ពួកបងចង់ញុំាស៊ុបនេះទេ ចាំតិចទៀតឆ្អិនបានញុំាហើយខ្ញុំធ្វើច្រើនណាស់)

«ចា៎...ញុំា ហិក..ហិក»ពួកនាងឆ្លើយព្រមគ្នាហើយក៏សើច រយៈពេលកន្លងមកនេះអ្នកនៅក្នុងភូមិគ្រឹះចនហាក់ដូចជាអាចស្តាប់នឹងមើលដឹងពីរកាយវិការ របស់អូមេហ្គាតូចខ្លះៗហើយថាអូមេហ្គាតូចចង់បានអីនឹងចង់និយាយអ្វី ឯអូមេហ្គាតូចក៏ទម្លាប់ដាក់កូនសៀវភៅតូចមួយនឹងប៊ិចតាមខ្លួនជារៀងរាល់ថ្ងៃហើយដែរទុកសរសេរពេលដែរពួកគេស្តាប់ភាសាកាយវិការរបស់ខ្លួនមិនបានកន្លែងណាមួយ

__________

#តុអាហារ

ក្រោយពីរអូមេហ្គាតូចនឹងអ្នកបម្រើពីរនាក់ទៀតរៀបចំ ម្ហូបអាហារដាក់លើតុរួចស្រាចហើយ ក៏រាងក្រាសចុះមកដល់ល្មម ទើបអូមេហ្គាតូចប្រញ៉ប់ទៅដួសបាយដាក់ចានអោយនាយពេលដែរនាយចូលអង្គុយ

«អែងចង់ទៅណា»ប្រយោគខ្លីស្មើបោះចេញពីរមាត់ របស់ជុងហ្គុក ធ្វើអោយអូមេហ្គាតូចរៀបនឹងដើរចេញក៏ត្រូវឈប់ងក់

(គឺថេយ៍ទៅស្រោចទឹកផ្កានឹងបោសសម្អាតស្លឹកឈើ)អូមេហ្គាតូចប្រញ៉ាប់ទាញកូនសៀវភៅមកសរសេរអោយនាយអាន ព្រោះតែរាល់ដងគឺអូមេហ្គាតូចមិនដែរនៅក្បែរតុអាហារបានយូរនោះទេក្រោយពីរដួសបាយអោយជុងហ្គុកហើយគឺចេញទៅធ្វើការងារផ្សេងតែម្តង ព្រោះនាយធ្លាប់និយាយថាពេលដែរឃើញមុខរបស់អូមេហ្គាតូចហើយគឺនាយនៀកវាលេបបាយមិនចូល

រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now