Part/15

970 67 3
                                    

«អាក្មេងនោះក៏ចឹងទៀតយើងធ្វើបាបបុិននឹងទៅហើយ នៅតែមិនព្រមចេញពីរយើងទៀត ហ៉ើយ...យើងមិនអាចចាញ់បោកអាស្នេហាឆ្គួតៗចឹងម្តងទៀតនោះទេ»នាយនិយាយហើយក៏ទាញបារីមកអុចជក់ ហើយក៏នឹកដល់អារម្មណ៍ស្រឡាញ់ពីរមុនដែរនាយធ្លាប់អោយវាទៅមនុស្សម្នាក់....

👉ក្នុងអតីតកាល👈

ក្មេងប្រុសម្នាក់មានរូបរាងស្រឡូនស្អាត សម្បុលស ស្បែកមុខម៉ត់ខៃ បបូរម៉ាត់ពណ៌ក្រហមព្រឿងៗ សក់រៀងវែងតិចៗពណ៌ទឹកប៊ិសចាស់ធ្លាក់បាំងមុខតិចៗ ពាក់អាវសឺមីពណ៌ខ្មៅវែងត្រឹមជង្គង កំពុងអង្គុយនៅលើទោងយោលមួយនៅក្រោមដើមឈើធំមួយក្បែរម៉ាត់សមុទ្រនៅលើផ្ទៃមុខម៉ត់ខៃគឺមានស្នាមញញឹមស្រស់ជាប់ ហាក់មានក្តីសុខខ្លាំងណាស់នឹងជីវិតនៅពេលនេះ

«អួយ៎...ហ៉ើយ ជុងបងលេងមកមិនអោយលឺសម្លេងបែបនេះដឹងទេអូនភ័យណាស់»កំពុងតែអង្គុយយោលទោងតិចៗលេងបណ្តែតអារម្មណ៍ទៅតាមសម្លេងទឹកសមុទ្រ ក៏ភ្ញាក់ស្រែកចាចពេលដែរមានដៃមាំមួយគូឡើងសឹតតែសសៃរ លូកមកអោបចង្កេះខ្លួនពីរក្រោយស្ងាត់ៗ

«សឺត...ភ័យអីទៅបងជាប្តីអូនតាស៎ មិនមែនខ្មោចឯណា»សម្លេងស្អកគ្រលរធំ  របស់ជុងហ្គុកនិយាយព្រមទាំងអោនថើបសក់ទន់ៗរបស់រាងតូច

«អ្នកណាមិនភ័យបើបងលេងមកស្ងាត់ៗបែបនេះនោះហើយនេះក៏យប់ណាស់ហើយមិចក៏បងមិនទាន់គេងទៀត»រាងតូចអ៊ុនស៊ូនិយាយព្រមទាំងងាកមុខយកដៃមកអង្អែលថ្ពាល់របស់ជុងហ្គុកថ្នមៗដោយក្តីស្រឡាញ់

«សំណួរនេះបងត្រូវសួរអូនទើបត្រូវជាង ម៉ោងពីរយប់ទៅហើយមិចក៏អូនមិនគេងទៀតមិនអស់កម្លាំងទេហេស៎ ទើបនឹងធ្វើរឿងនោះជា...»នាយនិយាយមិនទាន់ចប់ផងក៏ត្រូវអ៊ុនស៊ូ លើកដៃមកវាយដើមទ្រូងនាយតិចព្រមទាំងសម្លក់នាយទាំងអៀនមុខក្រហមព្រឿងៗ

«ជុងហ្គុកប្រុសសម្អុយបងនេះ...ឈប់និយាយភ្លាមទៅ គឺមកពីរអូនគេងមិនសូវលក់ទើបចេញមកក្រៅស្រូបយកខ្យល់អាកាសបន្តិចទៅ»

«ហឹស...ហឹស..មើលមុខអូនចុះពេលអៀនចឹងទៅគួរអោយស្រឡាញ់ណាស់ដឹងទេ»នាយនិយាយព្រមទាំងសើចនៅដើម.ក ហើយក៏ចូលទៅអង្គុយលើទោងដែរដោយទាញអ៊ុនស៊ូអោយមកអង្គុយលើភ្លៅរឹងមាំរបស់នាយ

រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now