Part/10

955 61 2
                                    

#ម៉ោងប្រាំបី

ការងារនៅក្នុងភូមិគ្រឹះទាំងមូលគឺត្រូវអូមេហ្គាតូច ធ្វើសឹងតែរួចជិតអស់ទៅហើយគឺនៅតែស្រោចទឹកផ្កាកាត់ស្មៅនឹងជូតសម្អាតបន្ទប់តែប៉ុណ្ណោះ តែអីឡូវត្រូវរត់មកធ្វើម្ហូបអោយជុងហ្គុកសិនព្រោះវាជិតហួសម៉ោងបាយពេលព្រឹកមែនទែនហើយ

«ម្ចាស់តូច!កុំធ្វើទៀតអីទុកអោយពួកខ្ញុំធ្វើជំនួសវិញម្ចាស់តូចធ្វើការងារក្នុងភូមិគ្រឹះស្ទើតែស្អាតអស់ទៅហើយ»យូនិយាយអង្វរ តែមិនលឺអូមេហ្គាតូចតបសោះ

«ម្ចាស់តូច...អាណិតពួកខ្ញុំផង បើលោកស្រីដឹងគាត់ច្បាស់ជាសម្លាប់ពួកខ្ញុំចោលមិនខាន»មីន នឹងអ្នកបម្រើផ្សេងទៀតព្យាយាមឃាត់

«ពួកអែងនាំគ្នាអ៊ូអរស្អីនឹងមិចគ្មានការងារធ្វើទេអី»ស្របពេលជុងហ្គុកចុះមក ក៏បានលឺសម្លេងរាងអ៊ូអរទើបនាយចូលមកថាអោយតែម្តងទៅ

«លោកម្ចាស់...គឺពួកខ្ញុំពិតជាគ្មានការងារធ្វើពិតមែន ក៏ព្រោះតែម្ចាស់តូចធ្វើអស់ហើយមិនដឹងថាម្ចាស់តូចងើបមកធ្វើតាំងពីរស្មើណានោះទេ»ជូ និយាយទាំងអោនមុខចុះ

«ពួកអែងសម្រាក់មួយថ្ងៃទៅ....អែងរៀបបាយអោយយើង»នាយនិយាយទៅកាន់អ្នកបម្រើរួចហើយ ទើបងាកទៅបញ្ជាអូមេហ្គាតូចអោយរៀបបាយអោយខ្លួនញុំា

«ចា៎...»ពួកអ្នកបម្រើឆ្លើយព្រមគ្នាហើយក៏ដើរចេញទៅ ព្រោះតែខ្លាចនឹងភ្នែកសម្លក់របស់រាងក្រាស

អូមេហ្គាតូចមិនតបតែក៏ងុកក្បាល ទេមិនមែនមិនចង់តបទេតែមកពីរខ្លួនមិនអាចនិយាយចេញសម្លេងលឺបានដូចពីរមុននោះទេ ក្រោយពីរអូមេហ្គាតូចរៀបចំបាយអោយនាយរួចរាល់ហើយក៏រៀបនឹងអង្គុយញុំាបាយដែរទៅហើយក៏ព្រោះតែហត់នឹងឃ្លានព្រមទាំងអស់កម្លាំងទៀតផងហើយថែមទាំងបានញុំាថ្នាំបំបាត់ការឈឺចាប់ទាំងពោះគ្មានអ្វីចូលមួយគ្រាប់ចង់ញុំាបាយហើយនឹងអាល់បានទៅធ្វើការងារត តែក៏ត្រូវជុងហ្គុកនិយាយកាត់មុន÷

«ការងារអែងធ្វើរួចរាល់ឬនៅ..ឆ្លើយ»នាយបែរជាសួរបែបនេះទៅវិញទាំងបានដឹងហើយថាអូមេហ្គាតូចមិនអាចនិយាយបានដូចពីរមុនទៀត សំណួរហាក់ដូចជាវាយប្រហារចិត្តនឹងបេះដូងរបស់អូមេហ្គាតូចខ្លាំណាស់

រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now