Part/8

932 67 4
                                    

«លោកប្តី...គឺ..ថេយ៍..មិនបានទៅណាទេគ្រាន់តែអង្គុយលេងនៅក្នុងសួនខាងក្រោយ ហើយក៏ភ្លេចខ្លួនគេងលក់នៅទៅនោះទេ»អូមេហ្គាតូចនិយាយកុហសដោះសារដោយសម្លេងញ័រៗ

ផ្លាច់~~

ផ្ទៃមុខសរម៉ត់ខៃ ត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់រាងក្រាស លេចចេញស្នាមក្រហមម្រាមប្រាំឡើងច្បាស់ៗលើថ្ពាល់របស់អូមេហ្គាតូច ព្រមទាំងបែកចេញឈាមតាមគែមម៉ាត់មករឹមៗទៀត

«ហឹស...អែងហាននិយាយកុហសយើងផងហេស៎»នាយនិយាយដោយសម្លេងខឹងយ៉ាងខ្លាំង

«លោកប្តី...ថេយ៍...ថេយ៍..មិនបានកុហសទេ»អូមេហ្គាតូចនិយាយដោយសម្លេងញ័រ ពេលនេះចាប់ផ្តើមភ័យមែនទែនហើយ

ផ្លាច់~~~

មួយកំភ្លៀងទៀតហើយលើកនេះខាងឆ្វេងម្តង ធ្វើអោយមុខអូមេហ្គាតូចក្រហម ឈឺឡើងស្រគាទៅហើយតែក៏មិនបញ្ចេញសម្លេងយំមកដែរបានត្រឹមតែហូរទឹកភ្នែកប៉ុណ្ណោះ

«មិនបានកុហសចឹងហេស៎...ហឹស...ហើយនេះជាស្អីហាស៎ គីម ថេហ្យុង ក្រែងអែងប្រាប់យើងថាឈឺក្បាលមិនចង់ចេញទៅណាហេស៎ ហើយនេះជាស្អីឆាប់ឆ្លើយមក»

នាយនិយាយហើយក៏គប់រូបថត ប៉ុន្មានសន្លឹងដែរអូមេហ្គាតូច កំពុងតែអង្គុយលើភ្លៅរបស់ លី ជុន នៅមានអោយតាកញ្ចាស់នោះថើបដៃថើបជើងទៀត នេះចង់ចាត់ទុកនាយថាជាអា
មោគមែនទេ ដែរចាំតែអោយគេពាក់ស្នែងអោយ នេះមានគេផ្ញើរូបនេះអោយនាយមើលទេ បើមិនចឹងនាយមិនប្រញ៉ាប់មកភូមិគ្រឹះវិញលឿនដល់ថ្នាក់នេះទេ

«ឆាប់និយាយមកគីម ថេហ្យុង ....ហឹស...មិនកុហសទៀតទៅហេតុអីក៏នៅស្ងៀម»នាយខឹងខ្លាំងណាស់ ពេលដែរឃើញអូមេហ្គាតូចស្ងាត់ម៉ាត់ មិនឆ្លើយនឹងនាយបែបនេះ

(ថេយ៍...មិចនឹងអោយលោកប្តីដឹងរឿងពិតបាននោះ ថេយ៍...សុំទោសលោកប្តី ហិកៗ)អូមេហ្គាតូចមិនម៉ាត់បានត្រឹមតែយំនៅក្នុងចិត្តប៉ុណ្ណោះ គេមិចនឹងអាចអោយនាយដឹងថាគេទៅសម្លាប់មនុស្សបានទៅ គេសន្យានឹងម៉ាក់នាយហើយថាមិនអោយនាយបានដឹងរឿងដែរគេត្រូវធ្វើជួយនាយទេ

«ល្អ...ហឹស...ល្អណាស់ អែងមិននិយាយតបយើងមែនទេចឹងក៏មិនបាច់និយាយរហូតទៅ»នាយនិយាយ ហើយក៏ចាប់អូសដៃអូមេហ្គាតូច ឡើងទៅក្នុងបន្ទប់នាយ

រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now