Part/2

1K 61 0
                                    

«ខ្ញុំ....នឹងធ្វើវា»រាងតូចនិយាយទាំងអួល.កធ្វើអោយលោកស្រីចនរឹតតែបន្ទោសខ្លួនអែងថែមទៀត

«ថេយ៍...កុំបង្ខំទៀតអី»លោកស្រីចននិយាយព្រមទាំងដើរទៅអោបអូមេហ្គាតូចយ៉ាងណែនដោយរលីងរលោងទឹកភ្នែក

«ខ្ញុំមិនអីទេលោកស្រី....ចាប់ផ្តើមទៅកុំអោយខាតពេលទៀតអី»អូមេហ្គាតូចនិយាយហើយក៏ទៅឈរកន្លែងដើមវិញ

ក្រោយពីរបញ្ចប់ពិធីសព្វគ្រប់អស់ លោកស្រីចនបាននាំថេហ្យុងមកកាន់ភូមិគ្រឹះរបស់ជុងហ្គុកក្នុងនាមជាភរិយារបស់រាងក្រាស តែមាននាមជាភរិយាតែឈ្មោះប៉ុណ្ណោះពេលចូលមកដល់ក្នុងភូមិគ្រឹះភ្លាមអ្នកបម្រើព្រមទាំងអង្គរក្សដែរឈរយាមក៏នាំគ្នាអោនគោរពលោកស្រីចនភ្លាម តែក៏ឆ្ងល់នឹងវត្តមានរបស់អូមេហ្គាតូចដែរព្រោះគ្មានអ្នកណាដែរឃើញមុខពីរមុនមកតែក៏គ្មានអ្នកណាហ៊ានមានសិទ្ធសួរនាំអ្វីទេបានត្រឹមតែឆ្ងល់ប៉ុណ្ណោះ

«ចាងទៅហៅអ្នកបម្រើអោយមកជុំគ្នានៅទីនេះទាំងអស់មក»លោកស្រីចនពេលចូលមកដល់ខាងក្នុងភូមិគ្រឹះភ្លាមក៏បញ្ជាអោយចាងដែរជាមេការអ្នកចាត់ចែងនៅក្នុងភូមិគ្រឹះនេះអោយទៅហៅអ្នកបម្រើមកជុំគ្នាព្រោះគាត់មានរឿងចង់ប្រាប់

«បាទលោកស្រី»បុរសអាយុប្រហែល40ឆ្នាំជាងក៏ប្រញ៉ាប់រត់ទៅហៅអ្នកបម្រើមកជុំគ្នាតាមចៅហ្វាយស្រីបញ្ជាភ្លាម

ក្រោយពេលអ្នកបម្រើប្រហែលជា20នាក់ដើរមកឈរតម្រង់ជួរគ្នាគ្រប់អស់ហើយ លោកស្រីចនក៏លើពែងតែគ្រេបបន្តិចហើយទើបគាត់និយាយឡើង÷

«មកគ្រប់គ្នាហើយ....អីឡូវយើងប្រាប់ពួកអែងអោយបានដឹងអោយហើយ»គ្រប់គ្នាក៏នាំគ្នាភ្ទៀងត្រជៀកស្តាប់យ៉ាងស្ងៀម

«នេះ គីម ថេហ្យុង គឺជាកូនប្រសារបស់យើងចាប់ពីរពេលនេះទៅត្រូវហៅ គេម្ចាស់តូចព្រោះបន្តិចទៀតនេះកូនប្រុសរបស់យើងនឹងឡើងជំនួសដំណែងរបស់លោកម្ចាស់ធំហើយ រៀនហៅអោយហើយទៅ»គាត់និយាយដោយមុខស្មើរនឹងច្បាស់ៗ

«សូមគោរព!ម្ចាស់តូច»ពួកអ្នកបម្រើទាំងស្រីទាំងប្រុសនិយាយដំណាលគ្នាភ្លាមព្រមទាំងអោនគោរពផងដែរ

«សួស្តីអ្នកទាំងអស់គ្នា»អូមេហ្គាតូចនិយាយព្រមទាំងញញឹមស្រស់ដាក់ពួកគេវិញ

«ល្អ...ហើយត្រូវបម្រើកូនប្រសាយើងអោយបានល្អបើយើងដឹងថាអ្នកណាហ៊ានធ្វើអោយកូនប្រសាយើងពិបាកនោះ យើងនឹងសងទៅអ្នកនោះគុណធ្វេរដងដឹងទេ»គាត់និយាយរៀងសង្កត់ចុងប្រយោគបន្តិចធ្វើអោយអ្នកបម្រើទាំងអស់ស្តាប់ហើយរៀងព្រឺតឆ្អឹងខ្នងតែម្តង ព្រោះអ្នកណាក៏បានដឹងដែរថាលោកស្រី ជីណា គឺគាត់ចូលប្រលោកក្នុងសង្គមងងឹតតាំងតែគាត់នៅអាយុ15ឆ្នាំម្លេស

«ខ្ញុំនឹងបម្រើម្ចាស់តូចអោយបានល្អ ទាន»ពួកគេនិយាយព្រមគ្នាលឺបែបនេះហើយគាត់ក៏ញញឹមបន្តិច

«បានហើយទៅធ្វើការងារពួកអែងវិញចុះហើយយកអីវ៉ាន់កូនប្រសាយើងទៅទុកនៅក្នុងបន្ទប់កូនយើងផង»

«បាទ/ចាស៎»ពួកគេនិយាយហើយក៏នាំគ្នាទៅធ្វើការងាររៀងខ្លួនវិញ តែមុននឹងដើរចេញក៏មិនភ្លេចអោនគោរពដែរ

ក្រោយពីរពួកអ្នកបម្រើចេញទៅផុតតែបន្តិច ក៏ឃើញរាងក្រាសជុងហ្គុកដើរចូលមកតែម្តងដោយទឹកមុខត្រជាក់ស្រេបតែម្តងព្រមទាំងកែវភ្នែកពិឃាតសម្លឹងមកមុខអូមេហ្គាតូចចំៗតែម្តង ធ្វើអោយអូមេហ្គាតូចប្រញ៉ាប់អោនមុខចុះយ៉ាងលឿនគេចពីរខ្សែរភ្នែករបស់នាយ

«មិចក៏អ្នកម៉ាក់នាំវាចូលមកភូមិគ្រឹះខ្ញុំដោយមិនប្រាប់ខ្ញុំអោយបានដឹងសោះចឹង»នាយនិយាយដោយដំឡើងសម្លេងបន្តិច

«ទៅបន្ទប់សៀវភៅម៉ាក់មានរឿងចង់និយាយជាមួយអែង»គាត់និយាយដោយសម្លេងស្មើនឹងស្រាល

«ថេហ្យុងចាំម៉ាក់នៅត្រង់នេះសិនហើយ»គាត់ងាកមកនិយាយជាមួយអូមេហ្គាតូចរួចហើយក៏ដើរចេញទៅបន្ទប់សៀវភៅតាមរាងក្រាសបាត់ទៅ

#ក្នុងបន្ទប់សៀវភៅ

«អ្នកម៉ាក់មានរឿងអីឆាប់និយាយមក អាងខ្ញុំចេញទៅអូសក្បាលវាចេញពីរភូមិគ្រឹះរបស់ខ្ញុំវិញ»គ្រាន់តែចូលមកដល់ក្នុងបន្ទប់សៀវភៅភ្លាមនាយក៏និយាយតែម្តង

«ជុងហ្គុកកូនស្តាប់ម៉ាក់សិន...កូនមិនអាចទៅដេញថេហ្យុងចេញពីរទីនេះបានទេ»គាត់និយាយយ៉ាងដាច់អង្ហាការតែម្តង

«ហេតុអីបានខ្ញុំដេញវាចេញមិនបានចឹង ទាំងដែរខ្ញុំមិនចូលចិត្តវាផងនឹង»នាយនិយាយព្រមទាំងយកដៃចង្អុលទៅម៉ាត់ទ្វា

សូមរង់ចាំភាគបន្ត....🤗






រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now