Part/6

923 56 0
                                    

កាត់មកពេលយប់នៅក្នុងពិធីជប់លៀងអបអរដំណែងថ្មីរបស់លោកម្ចាស់ជុងហ្គុក ថ្ងៃនេះនាយសង្ហាជាពិសេសធ្វើអោយពួកស្រីៗដែរជាកូនរបស់ម៉ាហ្វៀដែរបានចូលរួមឃើញហើយជ្រួលជ្រើមសឹងតែគ្រប់គ្នាតែម្តងហើយ

«សួស្តី!អាសម្លាញ់»ណាមជូន/យ៉ុងហ្គីនិយាយព្រមគ្នានៅពេលដែរជុងហ្គុកដើរសម្តៅទៅតុរបស់ពួកខ្លួន

«អើ...សួស្តី...យ៉ាងមិចហើយឯងរឿងទំនិញថ្មីនោះ»ជុងហ្គុកអង្គុយចុះហើយក៏សួរទៅមិត្តរបស់ខ្លួនយ៉ុងហ្គី

«គ្មានអីទេយើងបានបញ្ជូលទៅក្នុងផ្សារងងឹតរបស់ណាមជូនហើយ»នាយតបទៅមិត្តវិញ

«អ៎េ...មិចក៏ដូចជាមិនឃើញប្រពន្ធអែងមកចឹង»ណាមជូនសួរទៅជុងហ្គុក ធ្វើអោយនាយលឺសំណួរហើយរៀងមានទឹកមុខធុញឡើងមក

«អ៎...វាប្រាប់ថាឈឺមិនស្រួលខ្លួនមិនបានមកទេ...ណាមួយយើងក៏មិនចង់យកមកតាមដែរ»នាយតបទៅវិញហីៗ

«ហៅប្រពន្ធសិតតែ"វា"ពេញម៉ាត់តែម្តង..បានប្រពន្ធស្អាតហើយបើមិនយកចិត្តទុកដាក់ប្រយ័ត្នស្តាយក្រោយទៅ»យ៉ុងហ្គីនិយាយហើយក៏លើកស្រាក្រហមក្រេបបន្តិច

«អើយដល់យូរហើយបានយើងស្តាយក្រោយ...ជាមួយអាក្មេងមុខស្លើស្លាំងៗចឹងហ៎»ជុងហ្គុកតបហើយក៏ពេបម៉ាត់បន្តិច

«អោយវាបានដូចម៉ាត់ទៅ»កម្លោះណាមជូននិយាយហើយក៏ញ៉ក់ស្មារធ្វើមិនខ្វល់

🌼🌼🌼🌼🌼កាត់🌼🌼🌼🌼🌼

ងាកមកមើលអូមេហ្គាតូចរបស់យើងវិញពេលនេះកំពុងតែតែងខ្លួនដោយស្លៀកពាក់ស្រស់សង្ហារ ដោយរៀបចំលាក់កាំភ្លើងខ្លីមួយដើមព្រមទាំងកាំបិតស្នៀតមួយដើមផងដែរនៅជាប់ខ្លួន បន្តិចក្រោយមកទូរស័ព្ទដៃដែរដាក់នៅលើតុក៏រ៉ូឡើងទើបអូមេហ្គាតូចប្រញ៉ាប់លើកនិយាយឡើង÷

«ជំរាបសួរអ្នកម៉ាក់ក្មេក»អូមេហ្គាតូចនិយាយយ៉ាង សភាពទៅកាន់អ្នកដែរជាម៉ាក់ក្មេករបស់ខ្លួន

(ថេយ៍..យ៉ាងមិចហើយកូន ត្រៀមខ្លួនហើយឬនៅ)លោកស្រីចននិយាយតាមទូរស័ព្ទមកទាំងសម្លេងព្រួយបារម្ភ

«មិនអីទេអ្នកម៉ាក់ក្មេក...ខ្ញុំរួចរាល់ហើយ»អូមេហ្គាតូចតបទៅវិញ ព្របពេលយកកាំបិតស្នៀតទៅសៀតនៅ.កជើង

(ប្រយ័ត្នខ្លួនផងកូន...ម៉ាក់នឹងអោយមនុស្សចាំតាមមើលពីរ
ចម្ងាយ)

«បាទ...ចឹងជំរាបលាសិនហើយអ្នកម៉ាក់ក្មេក»អូមេហ្គាតូចនិយាយហើយក៏ចុចបិតទូរស័ព្ទបាត់ទៅ បន្ទាប់មករាងតូចច្រឡឹងស្រស់ស្អាតក៏បោះជំហានដើរចេញពីរបន្ទាប់ដោយទឹកមុខជឿជាក់

#ក្លឹបមួយកន្លែង

នៅក្នុងក្លឹបរាត្រីមួយកន្លែងមានមនុស្សប្រុសស្រីជាច្រើនកំពុងតែផឹកស្រារាំលេងយ៉ាងសប្បាយតាមចង្វាក់ភ្លេងឯអ្នកខ្លះទៀតក៏កំពុងតែសារសងគ្នាដោយមានស្រីអង្គុយអមសងខាង

ងាកមកមើលតុវីអាយភីដែរនៅជាន់ខាងលើឯនេះវិញកំពុងតែមានរាងចំណាស់ម្នាក់កំពុងតែអង្គុយអកស្រាដោយកំហឹង ទោះជំនិតដែរកំពុងតែឈរក្រោយខ្នងប្រាប់អោយឈប់ផឹកទៀតក៏មិនព្រមដែរ

    មួយសន្ទុះក្រោយមកក៏បានឃើញវត្តមានរបស់អូមេហ្គាតូចថេហ្យុងដើរមកអង្គុយតុវីអាយភីក្បែរតុជិតនឹងដែរ ធ្វើអោយបុរសចំណាស់ដែរមានឈ្មោះថា លី ជុន គឺជាម៉ាហ្វៀម្នាក់ក្នុងចំណោមម៉ាហ្វៀបួនប្រាំនាក់ទៀតដែរមិនយល់ស្របក្នុងការឡើងស្នងដំណែងរបស់ រាងក្រាសជុងហ្គុក រាងចំណាស់ឈប់អកស្រាហើយក៏ងើបមុខសម្លឹងទៅតុដែរអូមេហ្គាតូចអង្គុយ ព្រោះតែក្លឹនទឹកអប់ដ៏ក្រអូបស្រទន់ដែររាងតូចបានបាញ់ជាប់ខ្លួន

«ចៅហ្វាយ...ក្មេងប្រុសដែរអង្គុយតុជាប់យើងនោះគឺជាប្រពន្ធរបស់ លោកម្ចាស់...អ៎រគឺ..ចន ជុងហ្គុក តើទាន»ជំនិតដែរឈរក្រោយ ក៏អោនមកខ្សឹបប្រាប់ចៅហ្វាយខ្លួន

«យើងបានដឹងហើយ»រាងចំណាស់និយាយដោយសម្លេង
ស្រវឹងស្រឿងៗ ហើយក៏ក្រោកឈរដើរទៅក្បែររាងតូចដែរកំពុងតែលើកកែវស្រាក្រហមមកក្រេបតិចៗ

«អីយ៉ា...នេះគឺជាម្ចាសតូចរបស់ត្រកូលចនទេតើ មិចបានជា
មកអង្គុយនៅទីនេះបានទៅវិញចឹង»រាងចំណាស់និយាយរប្រៀបឌឺដង ដាក់អូមេហ្គាតូចរួចក៏ដាក់គូទអង្គុយដោយគ្មានអ្នកណាអញ្ចើញមួយម៉ាត់សោះ

«ហឹស...ខ្ញុំកំពុងតែខូចចិត្ត លោកកុំមករវល់នឹងខ្ញុំអីល្អជាង»អូមេហ្គាតូចនិយាយហើយក៏អកស្រាក្រហមដែរនៅក្នុងកែវដាច់តែម្តង

សូមរង់ចាំភាគបន្ត....🍀

 





រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now