Part/5

923 57 0
                                    

#សម្ព័នត្រកូលចន

នៅក្នុងវិមានមួយដ៏ធំស្គឹមស្គៃវាជាទីកន្លែងដែរប្រជុំទៅដោយពពួកម៉ាហ្វៀដែរមានអំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ នៅជុំវិញបរិវេនវិមានទាំងអស់សុទ្ធតែមានពួកអង្គរក្សដែរមានមាឌមាំៗឈរយាមគ្រប់កន្លែងនឹងមានកាំមេរ៉ាដាក់លាក់បង្កប់គ្រប់កន្លែង

  មិនយូរប៉ុន្មានក៏មានឡានខ្មៅសេរ៊ីទំនើបប្រហែលជាបួនប្រាំគ្រឿងដែរមានស្លាកលេខដូចគ្នាទាំងអស់បើកចូលមកចតនៅពីមុខវិមានចំតែម្តង ហើយវាក៏ជាក្រុមឡានរបស់ត្រកូលចនដែរក្រោយពីឡានឈប់ស្រួលបួលហើយឡាយដែរជាជំនិតរបស់ជុងហ្គុកក៏ប្រញ៉ាប់ចុះមកបើទ្វារអោយលោកម្ចាស់របស់ខ្លួនភ្លាម ក្រោយពីរជំនិតបើទ្វារឡានអោយរួចហើយរាងក្រាសសង្ហារក្នុងឈុតអាវគ្រ័រហ្សេខ្មៅទាំងពីក្បាលដល់ចុងជើងនោះ ក៏ប្រញ៉ាប់បោះជំហ៊ានចុះពីរក្នុងឡានយ៉ាងមានអំណាច

ក្រោយពីរនាយចុះមកក្រៅហើយក៏មានអ្នកដែរជាម្តាយនឹងអ្នកដែរមាននាមជាប្រពន្ធនោះក៏ចុះមកតាមក្រោយដែរ ពួកគេទាំងអស់ក៏ដើរចូលទៅក្នុងរួមទាំងជំនិតរបស់ជុងហ្គុកផងដែរដោយមានអង្គរក្សដែរឈរយាមសងខាងផ្លូវនាំគ្នាអោនគោរពគ្រប់គ្នា មិនយូរប៉ុន្មានទ្វាររបស់សាលនៅក្នុងវិមានក៏បើកឡើងបង្ហាញអោយឃើញគ្រួសារត្រកូល ចន ទាំងបីព្រមគ្នា

«សូមគោរព!លោកស្រីចន នឹងអ្នកប្រុសចន ហើយនឹងអ្នកប្រុសតូចចន»ពួកម៉ាហ្វៀដែរអង្គុយជុំវិញតុរៀងពងក្រពើប្រហែលជា50នាក់ជាងដោយមានមនុស្សជំនិតឈរពីរក្រោយរៀងខ្លួន ក៏នាំគ្នាងើបឈរអោនមុខគោរពក្នុងនោះក៏មានមិត្តភិក្តរបស់រាងក្រាសពីរនាក់ដែរ ឯនាក់ដែរមិនបានគាំទ្រវិញគឺគ្រាន់តែងើបឈរតែប៉ុណ្ណោះ

«ល្អណាស់អ្នកគ្រប់គ្នា...បានហើយអញ្ចើញអង្គុយវិញចុះ»លោកស្រីចន និយាយព្រមទាំងចូលទៅអង្គុយកៅអីខាងឆ្វេងដៃរបស់ជុងហ្គុក ទុកអោយនាយនៅអង្គុយនៅកៅអីនៅក្បាលតុហើយអូមេហ្គាតូចគឺអង្គុយខាងស្តាំដៃរបស់រាងក្រាសដោយមិននិយាយអ្វីទាំងអស់

«ថ្ងៃនេះដូចដែរអ្នកគ្រប់គ្នាបានដឹងស្រាប់ហើយ...វាគឺជាថ្ងៃដែរកូនប្រុសទោលរបស់ខ្ញុំឡើងស្នងដំណែងបន្តពីរលោកម្ចាស់ធំដែរជាប៉ារបស់គេ»គាត់និយាយហើយក៏មានសម្លេងខ្សឹបខ្សៀវគ្នាមួយសន្ទុះធំ

រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now