Part/11

933 59 4
                                    

កាត់មកព្រឹកប្រលឹមស្រាងៗអូមេហ្គាតូច ដែរកំពុងតែគេងលើសាឡុងនៅក្នុងបន្ទប់ទទួលភ្ញៀវក៏ប្រញ៉ាប់ក្រោកឡើងរៀបចំខ្លួន ទាំងក្បាលនៅឈឺទោះខ្លួនមិនទាន់ជាស្រួលបួលវិញក៏ដោយតែគ្មានជម្រើសទេ ក៏ត្រូវតែងើបទៅធ្វើម្ហូបសម្រាប់ជុងហ្គុកដដែលនឹង ព្រោះអ្នកបម្រើ20នាក់គឺនាយដេញចេញនៅសល់តែបួនប្រាំអ្នកដែរជាអ្នកធ្វើការនៅទីនេះតាំងពីរយូរហើយ គឺនៅមានអ៊ុំចាង មីន ជូ ហើយយូនឹងអ្នកបម្រើពីរអ្នកទៀតតែប៉ុណ្ណោះ ហើយនាយក៏បានហាមមិនអោយអ្នកណាជួយការងាររបស់អូមេហ្គាតូចឡើយ

តែពេលដែរដើរចូលមកផ្ទះបាយ ហើយរៀបនឹងបើទូរទឹកកកយកបន្លែសាច់យកមកធ្វើម្ហូបនោះ ក៏ប៉ះនឹងក្រសែភ្នែកសម្លក់សម្លឹងរបស់មីយ៉ូដាហើយទើបនាងធ្វើជាអ្នកឌឺ÷

«អួយ...ជុងហ្គុកមិនគួរលេងអូនខ្លាំងដល់ថ្នាក់នេះសោះ មើលឡើងជាំសាច់អស់ទៅហើយ» នាងនិយាយហើយក៏ធ្វើជាស្ទាប់កញ្ចឹង.ករបស់ខ្លួនអែងដើម្បីអោយអូមេហ្គាតូចឃើញ

«អីយ៉ា...នេះយើងខំបញ្ឃឺអែងប៉ិននឹងទៅហើយ នៅមិនឈឺចិត្តសោះមែនទេ»ដោយឃើញអូមេហ្គាតូចមិនតប តហើយក៏ងាកមុខចេញធ្វើមិនលឺនឹងសម្លេងរបស់នាងបន្តិចសោះឡើយ តាមពិតអូមេហ្គាតូចកំពុងតែព្យាយាមលាក់ទឹកភ្នែកខ្លួនអែងនោះទេ

មីយ៉ូដាចាប់ផ្តើមខឹងភ្លាម ពេលដែរមិនលឺអូមេហ្គាតូចតបនឹងនាងសូប្បីតែមួយម៉ាត ដោយឃើញថាគ្មានអ្នកណានៅក្នុងផ្ទះបាយក្រៅពីរនាងនឹងអូមេហ្គាតូច ហើយវាគឺជាឪកាសរបស់នាងទើបនាងទាញកញ្រ្ជែងបន្លែដែរអូមេហ្គាតូចបានចិតហើយនោះ យកមកចាក់ចោលនៅនឹងមុខអូមេហ្គាតូចតែម្តង

«....»អូមេហ្គាតូចងាកមុខមើលមុខនាងដោយសារតែភ្លេចខ្លួនក៏ហាម៉ាត់ថាអោយនាង តែក៏ត្រូវមីយ៉ូដាសើចចំអកភ្លាមតែម្តង

«ហាស..ហា..គ្រាន់តែជាអាក្មេងគរនិយាយមិនកើតម្នាក់ អាចមានសំណាងបានរៀបការធ្វើជាម្ចាស់តូចរបស់គ្រួសារចនទេអី»នាងនិយាយទាំងសើច

«យើងខំផ្ញើររូបដែរអែងអោបថើបជាមួយប្រុសផ្សេងអោយជុងហ្គុកបានមើលទៅហើយ នៅតែជុងហ្គុកមិនសម្លាប់អែងចោលទៀតអែងនេះពិតជាសំណាងណាស់»គ្រាន់តែលឺបែបនេះភ្លាមអូមេហ្គាតូច ក៏ភ្ញាក់ផ្អើលខ្លះដែរព្រោះនាងហើយដែរជាដើមហេតុដែរធ្វើអោយខ្លួនត្រូវជុងហ្គុកធ្វើបាបរហូតដល់ក្លាយជាបែបនេះ តែក៏មិនបានធ្វើអ្វីនាងដែរយល់ថារឿងដែរហួសទៅហើយរករឿងក៏មិនបានអ្វីមកវិញដដែលនឹង

រឿង/ប្រពន្ធ តែឈ្មោះ💔(ច្បាប់កែថ្មី)Where stories live. Discover now