ភាគ2: មើលទៅគេយប់មិញដូចជាហត់សម្បើមណាស់

5.3K 250 4
                                    


នៅម៉ោងប្រហែលដប់យប់ទៅហើយ សម្រឹបជើងដ៏ស្រាលដូចជាសំឡីយើងអាចទទួលដឹងត្រឹមចំហាយខ្យល់បក់ផាត់ប៉ុណ្ណោះ វាសន្សឹមៗចុះពីលើផ្ទះមកជាន់ខាងក្រោម

<< Sorea....! >> ( = ជាពាក្យដែលជនជាតិជប៉ុនតែងហៅទៅកាន់ថ្នាក់លើ ជាអ្នកដែលកាន់ដំណែងធំខ្ពស់និងខ្លាំងជាងគេមានអំណាចជាងគេ ន័យដូចទៅនឹងប្រធានាធិបតីកូរ៉េចឹង ខុសត្រង់មួយក្នុងច្បាប់មួយក្រៅច្បាប់ ) អង្គរក្សដ៏ឆ្នើមម្នាក់របស់ jungkook បានបង្ហាញការគោរពដល់នាយតាមបែបប័ក្សរបស់គេ ដោយអង្គរក្សមាឌធំនោះលត់ជង្គង់ចុះម្ខាងក្បាលឱនទាបស្មើរនឹងជង្គង់ម្ខាងទៀតដែលបញ្ឈរ jungkook ដែលឈរនៅលើទីខ្ពស់នៃកាំជណ្តើរនៅក៏ហុចសំនុំឯកសារមួយកញ្ចប់ឲ្យទៅគេ

<< យប់នេះហាត់សញ្ជាតិញាណ ព្រឹកស្អែកយើងនឹងទៅជួបគេម្នាក់នេះ! >> ពាក្យដែលរាងក្រាស់និយាយនេះសំដៅដល់ថាឲ្យអង្គរក្សគេធ្វើការស្វែងយល់ស្រាវជ្រាវឲ្យជាក់លាក់ពីប្រវត្តិជននោះ រាល់ការវាយលុកសត្រូវរបស់នាយ គឺត្រូវវាយប្រហារពីផ្លូវចិត្តទៅមុន ទើបសត្រូវខ្វះការគ្រប់គ្រងការវាយប្រហារនឹងកាន់តែងាយស្រួល

<< បាទ! Sorea >> jungkook គឺជាមេដឹកនាំដែលក្រុមទាំងនេះគោរពស្រលាញ់និងបំរើការងារដោយស្មោះអស់ពីចិត្តថ្លើម ព្រោះនាយជាមេដែលមានបេះដូងមេត្តាធម៌ ដឹកនាំឲ្យពួកគេការពារមនុស្សល្អសម្រួលនូវការខ្វះខាតឲ្យអ្នកក្រខ្សត់ កំចាត់មនុស្សអាក្រក់ដែលធ្វើឱ្យប្រជាជនពិបាក គេនៅអាចផ្តួលរំលំ sorea ជំនាន់ចាស់ដែលមើលឃើញតែផលប្រយោជន៍ហើយឡើងកាន់តំណែងដឹកនាំក្រុមធ្វើឱ្យប្រជាជាតិមានស្ថេរភាពទៀតផង ហេតុនេះហើយទើបគ្រប់ការបញ្ជារបស់នាយមានឥទ្ធិពលខ្លាំងណាស់ទៅលើក្រុមទាំងមូល មិនមែនត្រឹមតែអង្គរក្សផ្ទាល់ខ្លួនប៉ុន្មានអ្នកនេះឡើយ

<< កូនត្រូវធ្វើការឲ្យប៉ារហូតយប់ដល់ថ្នាក់នេះផងហេស៎? ប៉ាពិតជាក្រែងចិត្តកូនណាស់! >> លោក Kim ដែលកំពុងធ្វើការងាររបស់គាត់នៅក្បែរនេះ មើលឃើញពីឥទ្ធិពលរបស់រាងក្រាស់ឥតចន្លោះ បន្ទាប់ពីជំនិតចេញទៅបាត់ លោកក៏ចូលខ្លួនបន្ទាបឥរិយាបថដើម្បីទាក់ទាញចិត្ដនាយឲ្យធ្វើការឲ្យគាត់ឲ្យកាន់តែល្អបន្ថែមទៀត

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now