ភាគ30: ត្រលប់ស្នេហ៍ម្តងទៀត

3.2K 188 41
                                    


សូមផ្ញើរូបរបស់អេដមីនទៅដល់ប្អូនស្រីពៅជាទីស្រលាញ់ពេញបេះដូង ដោយការយោគយល់របស់អ្នកអានគ្រប់រូបសូមកុំប្រកាន់អ្វី 🙏 អេដមីនអាក្រក់ហើយចាស់ទៀត 🤧

ក្រោមជំនោរត្រជាក់ខ្យល់បក់រំភើយ រាងកាយល្អឯកភ័ក្ត្រស្រស់ផូរផង់កំពុងញញឹមពោរពេញទៅដោយក្តីសុខ ពីរយៈនៃការឱបក្រសោបពីបុរសមាឌធំមាំ Kim namjoon

<< បងធ្វើនេះមិនខ្លាចមានអ្នកឃើញទេ? >> Jin ចោលសំនួរទៅម្ចាស់ស្នេហ៍ដោយវាចាផ្អែមស្រទន់ កំលោះខ្ពស់ស្តើងយើងទាំងបារម្ភហើយក៏យកចិត្តទុកដាក់ចំពោះមាឌមាំជាខ្លាំង ខ្លាចថាគេត្រូវខូចកេរ្តិ៍ឈ្មោះម្តងទៀតចំពោះរឿងស្នេហាភេទដូចគ្នា

<< ទីនេះជាតំបន់របស់ jungkook sorea សុវត្ថិភាពល្អជាងនេះគឺគ្មានទេ! អាកាសធាតុល្អខ្លាំងណាស់ ធ្វើឱ្យបងពិបាកក្នុងការរំងាប់អារម្មណ៍... >> Nam វាចាបណ្តើរឯដៃរឹងមាំក៏សសៀររាវរឹបកាយស្តើងបណ្តើរ ជាមួយនឹងការស្រង់យកក្លិនថ្ពាល់ដ៏ក្រអូបប្រហើររបស់គូរស្នេហ៍

<< ខំតែគិតថាឥឡូវនេះបងត្រឹមត្រូវ ខកបំណងអស់! >> Jin វាចាបែបចំអន់លេងសើច

<< អៃយ៉ា! បងទ្រាំអស់ប៉ុន្មានថ្ងៃហើយ នៅពេលមមាញឹកនឹងការងារ ថ្ងៃនេះបងសុំហើយណា?! >> Nam បាត់អស់ភាពជាបុរសមុឺងមាត់មួយរំពេច ដែលរំលេចមកដោយភាពងងក់ដូចជាកូនក្មេង

<< ស្អីគេ...អ្នកណាអនុញ្ញាតឱ្យក្មេងមិនទាន់ធំឡើងធ្វើជាថ្នាក់ដឹកនាំកំពូលនោះ? មិនសមសោះហើយ?! >> បុរសសង្ហារនៅតែបន្តនិយាយលេងសើចជាមួយនឹងមនុស្សជាទីស្រឡាញ់

<< អ្នកណាទៅ ដែលយំផងអង្វរផងឲ្យបងបែកពីខ្លួនទៅ ដើម្បីតំណែងឆ្គួតមួយនោះ? >> Nam ពោលបែបឌឺដងបញ្ឆេះគ្នាទៅវិញទៅមក

<< ក៏ព្រោះតែមនុស្សម្នាក់នោះបាននិយាយថា ចង់ជួយប្រជារាស្ដ្រឲ្យរួចផុតពីអ្នកច្បាប់ពុករលួយនោះអី ចង់បង្កើតច្បាប់មួយសម្រាប់អ្នកទន់ខ្សោយប្រើប្រាស់ក្នុងគ្រាមានអាសន្ន?! ពេលនោះហេតុការណ៍គ្រោះថ្នាក់ណាស់ ខ្ញុំស្ទើរតែកាត់បេះដូងខ្លួនឯងដើម្បីឆន្ទ:របស់បងណា៎!? >> តាមដែលដឹងបុរសមាឌតូចបែបនេះប្រាកដណាស់ថាខ្សោយ ប៉ុន្តែសម្រាប់ jin វិញគេពោលក្តែងៗគ្មានរអែងបុរសមាឌមាំនោះទេ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now