ភាគ24: ពិបាកសម្រេចចិត្ត

1.3K 102 6
                                    


រាងកាយតូចស្តើងបានលក់ស្តូកស្តឹងនៅលើគ្រែពេទ្យមួយកន្លែងព្រោះភាពតក់ស្លុតដែរឪពុកបង្កើតត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់មន្ទីរឃុំឃាំងនិងសាកសួរចម្លើយមុនតុលាការធ្វើការវិនិច្ឆ័យទោស

Jungkook លើកដៃផាត់សក់ទន់រលោងថ្នមៗដោយក្តីព្រួយបារម្ភ ស្របពេលនោះដែរសម្លេង call video chat ក៏បានរោទ៍ឡើងពីទូរស័ព្ទដៃផ្ទាល់របស់នាយ jungkook សម្លឹងទៅទូរស័ព្ទរួចក៏ងាកមកសម្លឹងមុខស្លេកស្លាំងរបស់រាងតូចដែលកំពុងតែសន្លប់មិនទាន់ដឹងខ្លួននៅឡើយ បន្ទាប់ពីនោះរាងក្រាស់ក៏សម្រេចចិត្តលើកទទួលការខលដោយអង្គុយនិយាយក្បែរៗរាងតូច

<< លោកមិនគួរខលមកខ្ញុំក្នុងពេលនេះទេ! >>

<< ខ្ញុំគ្រាន់តែបារម្ភពីប្អូនប្រុសរបស់លោកប៉ុណ្ណោះ តើពេលនេះគេមិនអីទេ? >> Namjoon បានដឹងមកថារាងក្រាស់បានបញ្ជូនរាងតូចមកមន្ទីរពេទ្យបន្ទាប់ពីមានដីការចាប់ខ្លួនឪពុកពាក់ព័ន្ធនឹងរឿងបើករោងចក្រផលិតថ្នាំគីមីខុសច្បាប់

<< គេមិនអីទេ គ្រាន់តែជម្ងឺនេះគឺត្រូវការពេលយូរបន្តិចដើម្បីព្យាបាលប៉ុណ្ណោះ! >> Jungkook តបដោយទឹកមុខស្រពោនក្រៀមក្រោះ

<< ទាំងអស់ក៏ព្រោះតែលោកបានជួយលួចយកឯកសារមកឲ្យខ្ញុំដែរ គួរឱ្យស្តាយលោក Kim មិនគួរជាមនុស្សអាក្រក់ខុសពីកូនប្រុសឆ្ងាយដាច់ដូចនេះទេ!? >> ចំពោះភាពចិត្តល្អស្លូតត្រង់របស់រាងតូចមានមនុស្សជាច្រើនបានដឹងបានឮហើយជឿជាក់ថានោះជានិស្ស័យពិតប្រាកដរបស់នាយមិនមែនជាការបំភាន់ភ្នែកអ្នកណាម្នាក់ឡើយ ហើយចំពោះការធ្វើសប្បុរសធម៌ក្លែងក្លាយរបស់ឪពុកនាយក៏មានមនុស្សម្នាច្រើនដូចគ្នាដែលបានដឹង

<< ខ្ញុំជួយខ្លួនឯងប៉ុណ្ណោះទេ អ្នកកោះមួយនោះបានផ្តល់ជម្រកនិងការយកចិត្តទុកដាក់ចំពោះខ្ញុំដំបូងបំផុតមុននឹងខ្ញុំត្រូវបានទទួលមកចិញ្ចឹម! ខ្ញុំតាំងចិត្តសងគុណអ្នកទាំងអស់នោះវិញតែប៉ុណ្ណោះ >> កាលដំបូងបំផុតដែល jungkook ត្រូវបានបោះបង់មានតែអ្នកនៅទីនោះហើយដែលចិញ្ចឹមបីបាច់ថែរក្សានាយរហូតដល់ក្លាយជាកុមាល្អម្នាក់ហើយជាប់ជាការពេញចិត្តរបស់លោក Kim ក្រោយធំដឹងក្តីទៅហើយ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now