ភាគ13: ត្រលប់ទៅជប៉ុន

2.4K 155 5
                                    


ព្រឹកព្រហាមថ្ងៃថ្មីនៃវិឡាលើភ្នំរបស់ jungkook sorea nohara នាយកំពុងឲ្យអ្នកបំរើរៀបចំរបស់របរគ្រប់យ៉ាងដើម្បីត្រលប់ទៅជប៉ុនវិញ

Teahyung ក្នុងសភាពទើបក្រោកពីគេង ហាក់មិនដឹងទេថា jungkook ធ្វើអ្វី ។ ពេលឃើញមនុស្សម្នាមមាញឹកដៃជើងរួមទាំងរាងក្រាស់ទៀតសោតក៏រៀបចំខ្លួនយ៉ាងស្អាតបាតខុសពីធម្មតា

<< អូនភ្ញាក់ហើយ? ម៉េចក៏ចុះមកទាំងបែបនេះ? >> Jungkook ស្ទុះទៅទទួលការចាប់តោងដៃរាងតូចចុះពីជណ្តើរ ហេតុតែកំលោះតូចយើងចុះមកទាំងស្លៀកឈុតគេងយប់នៅឡើយទើបនាយលើកសំនួរដោយញញឹមផ្អែមល្ហែម

<< អូនឮសម្លេងអ៊ូអរគិតថាមានអ្វីក៏មកមើលសិនទៅ! នេះបងឲ្យពួកគេរៀបចំផ្ទះ មានអ្វីដែរទេ? >>

<< ពួកយើងត្រូវត្រលប់ទៅជប៉ុនវិញហើយ អូនក៏ដូចគ្នា! >> Jungkook នៅតែរក្សាស្នាមញញឹមដ៏ផ្អែមល្ហែមដូចដើម ទោះបើក្នុងពេលនេះរាងតូចប្រែទឹកមុខជាស្រពោនស្ងួតព្រោះភ្ញាក់ផ្អើលនូវអ្វីដែលនាយបានធ្វើក៏ដោយ

<< ពួកយើងត្រូវទៅឥឡូវនេះ...? មិនលឿនពេកទេបងប្រុស ខ្ញុំនៅមានពេលយូរទៀតទើបបើកវិសមកាលវិញ តើយើងមិនអាចនៅបន្តិចទៀតទេ? >> Teahyung ហាក់មិនរីករាយសោះក្នុងការចាកចេញទៅដោយទាន់ហន់ពេក

<< បងមិនអាចចាកចោលតួនាទីបានយូរទេ ទីនោះត្រូវការបងណាស់ >> jungkook ទំលាក់ខ្លួនអង្គុយក្បែររាងតូចទាំងលើកដៃទៅអង្អែលថ្នមៗត្រង់ចំណុចក្រហមជាំលើកញ្ចឹងក.ដែលបន្សល់មកពីការធ្វើសង្រ្គាមលើគ្រែជាមួយគ្នាកាលពីយប់មិញ

<< អញ្ចឹងអូនគួរទៅរៀបចំរបស់របររបស់អូនដែរហើយ >> រាងតូចវាចាទាំងក្រៀមក្រំរួចប្រញាប់ក្រោកចេញ បំណងទៅផ្ទះរបស់ខ្លួនតែភ្លាមៗរាងក្រាស់ក៏ទាញកាយតូចស្តើងឲ្យងាកមកវិញ ផ្អឹបនិងទ្រូងរបស់គេជាប់

<< មិនបាច់ទេ...! >> Jungkook ទំលាក់ភ្នែកមើលទៅមុខមូលក្រឡង់ស្រពោនក្រៀមក្រំព្រោះអន់ចិត្តនឹងខ្លួន ហើយពេលឮប្រយោគមួយឃ្លានេះទៀតសោត ទឹកភ្នែករលីងរលោងក៏ហៀបនឹងហៀរចុះមក

<< បងបានបញ្ជាមនុស្សផ្ទះនោះឲ្យរៀបចំឲ្យអូនរួចរាល់ហើយ ពួកយើងត្រៀមហោះហើរនៅម៉ោង 10:30នាទី អូនមិនចាំបាច់ប្រញាប់ពេកក៏បានដែរ >> ស្របគ្នានឹងវាចាផ្អែមស្រទន់ jungkook ក៏លើកដៃទៅអង្អែលថ្ពាល់ក្រហមរលោងរបស់រាងតូចដោយក្តីថ្នាក់ថ្នម ក៏ស្របពេលដែលកំលោះតូចស្តើងរបស់យើងទំលាក់គុជខ្យង(ទឹកភ្នែក)ចុះមកល្មម

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now