ភាគ15: បន្ទប់ស្នាក់ថ្មី

2.1K 142 15
                                    


ក្រោមការធ្វើដំណើរលើយន្តហោះអស់រយៈពេលជាច្រើនម៉ោងកន្លងទៅ ទីបំផុតកំលោះរូបស្រស់សង្ហាររបស់យើងក៏បានមកដល់ផ្ទះវិញហើយ

មនុស្សម្នាក្នុងផ្ទះដ៏ធំល្វឹងល្វើយរបស់ត្រកូលអ្នកចម្បាំង Miki Novak បានឈរត្រៀបត្រាឱនក្បាលគោរពដល់កូនប្រុសស្នងត្រកូលតែមួយគត់ដែលបានអញ្ជើញចុះចេញពីឡានមក

Jimin ហាក់ភ័យខ្លាចបន្តិចដែរក្នុងចិត្តគិតហើយថាអាបុិ su មើលទៅជាអ្នកមានខ្លាំងលើសពីការគិតរបស់ខ្លួនទៀត ដល់ពេលចុះពីឡានក៏ត្រូវមកបង្ហាញខ្លួនចំពេលតែមួយជាមួយគ្នានេះទៀតធ្វើឲ្យនាយហាក់ទើសទាល់នឹងការគោរពរបស់ពួកអ្នកបម្រើដែរ គ្រាន់តែនាយគ្មានជំរើសទើបប្រញាប់ឱនក្បាលគោរពទៅអ្នកទាំងនោះតបវិញញាប់ស្អេក

Suga ឆ្ពោះដំណើរចូលផ្ទះដោយជំហានជើងវែងៗជះភាពអង្គអាចនឹងស្រស់សង្ហារឲ្យអ្នកបំរើក្នុងផ្ទះកោតខ្លាចក៏រួមទាំងមាឌតូចផងដែរ ពេលពួកនាយមកដល់ខាងក្នុងក៏មានលោកពូចំណាស់ម្នាក់បានអង្គុយពែនភ្នែនមុខមាំក្រម៉ូវមិនចាញ់ su ប៉ុន្មានឡើយ ឯលើខ្លួនគាត់ផងនោះគឺជាឈុតទាហានដែលមានផ្កាយដល់ទៅបីឯណោះ ហើយលោកពូរូបនេះក៏មានឈ្មោះថា enatocchii Miki Novak ដែលត្រូវជាឪពុកបង្កើតរបស់ suga ផ្ទាល់នេះឯង

<< កូនសូមអនុញ្ញាតផងលោកប៉ា!? >> Su ចូលមកដល់ភ្លាមក៏ប្រញាប់លុតជង្គង់ចុះក្រាបក្បាលដល់កម្រាលព្រំរួចធ្វើការស្នើសុំដល់ឪពុកចំពោះរឿងដែលនាយនាំមនុស្សថ្មីមកជាមួយ

<< ខ្ញុំបាទឈ្មោះ park jimin! សូមផ្ញើជីវិតជ្រោកក្រោមបារមីរបស់លោកម្ចាស់ផង >> jimin ឃើញឪពុករបស់ su ភ្លាមនាយខ្លាចរហូតវិលវល់ស្មារតីអស់ធ្វើអ្វីដែលចង់ត្រូវ តែដោយបានមនុស្សជំនិតរបស់មុខមាំនៅក្បែរនោះគេបានខ្សឹបប្រាប់នាយឲ្យរៀបចំឥរិយាបថនៅចំពោះមុខលោកម្ចាស់ ទើបនាយស្ទុះស្ទាម្នីម្នាធ្វើតាមគ្រប់សណ្ឋានបទ

<< ចំពោះតែរឿងនេះ? ហើយចុះរឿងផ្សេងវិញនោះ? >> លោកមន្ត្រីស៊ីវិលខាងផ្នែកកងទ័ពបោះសំនួរមុឺងមាត់ទៅកូនប្រុសទាំងទឹកមុខស្មើធេងហាក់គ្មានវិញ្ញានទាល់តែសោះ បន្ទាប់ពីចោលភ្នែកសម្លឹងទៅមុខមូលក្រឡង់របស់ jimin បានបន្តិច

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now