ភាគ4: យ៉ាងណាក៏គង់តែចាកចេញ

4K 187 0
                                    


យើងមកមើលកាលពីថ្ងៃដែលកូនប្រុសតែម្នាក់គត់របស់ត្រកូលអ្នកចម្បាំងសាម៉ូរ៉ៃ mikinowak ចុះមកកូរ៉េថ្ងៃដំបូងវិញ ត្បិតថានាយជាជនជាតិជប៉ុនតែម្តាយបង្កើតរបស់នាយគឺជាជនជាតិកូរ៉េនោះទេ ក្រោយពេលនាយអាយុបាន6ឆ្នាំ ម៉ាក់របស់នាយក៏ចាកចោលឪពុកកូនគេទាំងពីរដោយមិនសូម្បីលា suga គិតរហូតមកថាម្តាយរបស់នាយគ្មានចិត្តស្រលាញ់និងពួកនាយទេទើបដាច់ចិត្តទៅចោលគេទាំងក្មេងខ្ចីបែបនេះ។

ពេលវេលាកន្លងទៅឡើងយូរណាស់ទៅហើយ សុខៗក៏មានមនុស្សទាក់ទងទៅនាយហើយប្រាប់ថាម្តាយរបស់សង្រ្គោះលែងបានហើយ គាត់ត្រូវការជួបនាយជាលើកចុងក្រោយ តាមហេតុផលនៃការខឹងស្អប់អស់ជាច្រើនឆ្នាំ suga ធ្វើចិត្តមិនបាននឹងទៅជួបគាត់ទេ កន្លងទៅប៉ុន្មានថ្ងៃទៀតមនុស្សដដែលក៏ទាក់ទងទៅប្រាប់ថាគាត់ផុតហើយ ឲ្យនាយមកចូលរួមពិធីបុណ្យសពហើយក៏ទទួលយកមរតកដែលម៉ាក់របស់នាយបានបន្សល់ទុកឱ្យ

បើគិតតាមឋានៈមាសប្រាក់និងកត្តិយសរបស់ su គេមិចនឹងខ្វាយខ្វល់រឿងប៉ុណ្ណេះនោះ តែអ្វីដែលនាំនាយឲ្យមកទីនេះ គឺជាចម្ងល់ដែលមាននៅក្នុងចិត្តរបស់ su ជាច្រើនឆ្នាំមកនេះទៅវិញទេ។ មុខមាត់សោះកក្រោះបៀមជាប់ដោយកំហឹងបានដើរចូលមកកាន់ទីតម្កល់សពម្តាយដោយសម្លឹងមើលទៅកាន់រូបថតឥតព្រិចសោះ

<< សូមអរគុណដល់លោកដែលបានមកចូលរួមបុណ្យសពអ្នកមីង >> កំលោះតូចល្អិតមុខមាត់ស្រពោនស្ងួតថ្ពាល់ដានដោយទឹកភ្នែកជោគជាំ នាយឱនក្បាលគោរពទៅភ្ញៀវដែលទើបតែមកចូលរួមរួចដៃទាំងពីរលើកហុចធុបមួយសសៃឲ្យទៅ suga

<< ឯងជាក្មួយហេស៎? ហើយគាត់មិនមានប្តីឬកូនអីទេទើបមានតែឯងនៅទីនេះ? >> Suga រេភ្នែកសម្លឹងទៅកាន់ភ្ញៀវដទៃហើយក៏សម្លឹងមើលមកទីកន្លែងសាច់ញាតិសពក៏មានតែមាឌល្អិតនេះម្នាក់គត់

<< អ្នកមីងមិនមានសាច់ញាតិផ្សេងទេក្រៅពីខ្ញុំ! នេះលោកមិនស្គាល់អ្នកមីងទេហេតុអីមកចូលរួមបុណ្យសព? >> គ្រប់ភ្ញៀវទាំងអស់ដែលមកចូលរួមរំលែកទុក្ខគឺសុទ្ធតែស្គាល់អ្នកស្លាប់ឬសាច់ញាតិសព តែប្រុសម្នាក់នេះមាឌតូចមិនស្គាល់ ហើយគេក៏មិនស្គាល់អ្នកមីងទៀតចុះម្តេចក៏គេមកចូលរួម

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now