ភាគ19: ការប្រច័ណ្ឌ

2K 129 13
                                    


សម្លេង Cotok លាន់រងំនៅឯសួនខាងក្រោយនៃផ្ទះគ្រួសារ Miki Novak សម្លេងធ្ងន់ក្រអួនពិរោះរណ្ដំ តែបទភ្លេងស្តាប់ទៅដូចជាអ្នកលេងកំពុងតែខូចចិត្តខ្លាំងណាស់ហើយបទភ្លេងនេះដែរក៏ជាបទតែមួយដែល jimin ធ្លាប់បានស្តាប់ពេលអ្នកម៉ាក់របស់ su លេងឲ្យស្តាប់ មាឌតូចកើតចម្ងល់ចង់យល់ចង់ឃើញពីអ្នកដែរលេងបទភ្លេងនេះណាស់ក៏ដើរតាមសម្លេងរហូតបានឃើញម្ចាស់វា

Jimin ឈរភ្លឹកនឹងសម្លេងតន្រ្តីដ៏ពិរោះក្នុងចិត្តនឹកគិតទៅដល់អនុស្សាវរីយ៍ដែលខ្លួនមានពេលនៅប្រទេសកូរ៉េ ហើយវត្តមានអ្នកស្តាប់ក៏បានធ្វើឱ្យអ្នកលេងចាប់ផ្ដើមបញ្ចប់វាហើយងាកទៅមើលមុខមាឌតូចល្អិត

<< សូមអភ័យទោសទោសផងលោកម្ចាស់ រំខានដល់លោកកំពុងលេង Cotok ហើយខ្ញុំនឹងទៅវិញភ្លាម >> jimin ដឹងខ្លួនថាលោក enatocchii បញ្ចប់ការលេងតន្ត្រីគឺព្រោះតែគាត់ឃើញវត្តមានរបស់ខ្លួន ហេតុដូច្នេះក៏ប្រញាប់រត់ចូលទៅធ្វើការសូមអភ័យពីគាត់នឹងប្រញាប់លាចេញទៅវិញ

<< ឯងចេះស្តាប់សម្លេង Cotok ចឹងឯងធ្លាប់បានរៀនពីវាមកមែនទេ? >> ឃើញថាក្មេងនោះរៀបនឹងចាកចេញទៅហើយ លោកពូក៏លើកសំនួរឡើងមកជាការរារាំងដំណើរ

<< ធ្លាប់បាទ! កាលពីមុនអ្នកមីងឧស្សាហ៍លេងបទនេះណាស់ ហើយខ្ញុំក៏បានរៀនពីគាត់ខ្លះៗដែរទៅ >> មាឌតូចហេតុតែនិយាយដល់ចំណូលចិត្តរបស់ខ្លួន មនុស្សរួសរាយនេះក៏រហ័សចូលទៅតបតនិងមនុស្សចាស់ដោយភាពរីករាយតែពោរពេញទៅដោយការគោរពមនុស្សចាស់

<< មើលទៅ choi mihu ស្រលាញ់ឯងខ្លាំងណាស់ទើបបង្រៀនបទនេះដល់ឯងនឹងបង្រៀនពីរបៀបលេង Cotok !? >> លោកពូគាត់បន្ធូរដង្ហើមធំបន្តិចមុននឹងសួរបន្តទៅក្មេងតូច

<< បាទស្រលាញ់ព្រោះអ្នកមីងជាមនុស្សល្អ ម្យ៉ាងអ្នកដែលគាត់ស្រលាញ់ខ្លាំងជាងខ្ញុំទៅទៀតនោះគឺជាកូនប្រុសតែមួយរបស់ក៏នឹងលោកម្ចាស់ផងដែរ! >> ឮដល់ jimin និយាយប្រយោគនេះលោក enatocchii ក៏ហាក់ភ្ញាក់ខ្លួនបន្តិចដែរគាត់ដូចត្រូវបានដាស់ចេញពីមឈូសដែលកប់រាប់ឆ្នាំ ព្រោះកន្លងមកគាត់ក៏គិតរហូតថាប្រពន្ធរបស់គាត់គឺស្អប់គាត់ខ្លាំងទើបដាច់ចិត្តចាកចេញទៅទាំងបែបនេះ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now