ភាគ18: កំចាត់ចោលឲ្យអស់

1.7K 129 6
                                    


នៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ជ្រងំក្រោមការស្នាក់នៅតែម្នាក់ឯងរបស់រាងតូចស្តើង teahyung នាយបន្តបើកសៀវភៅពីមួយទំព័រទៅមួយទំព័រដោយមិនបានចាប់អារម្មណ៍លើឃ្លាសំនេរនៃសៀវភៅនោះបានកត់ត្រាពីអ្វីទាំងអស់

ដោយរាងតូចពេលនេះគឺគ្មានព្រលឹងនៅជាប់នឹងខ្លួននោះទេ ចិត្តវិញ្ញាណរបស់នាយគឺកំពុងរសាត់ទៅពេលមួយដែលរាងក្រាស់ jungkook គេអស់ភាពអត់ធ្មត់និងសម្តែងធ្វើជាមនុស្សល្អនៅចំពោះមុខនាយ ហើយចរឹកបិសាចសម្លាប់មនុស្សឥតព្រិចភ្នែករបស់រាងក្រាស់និងប្រព្រឹត្តទៅគ្រប់មនុស្សទាំងអស់ដែលគេខឹងស្អប់ តើនាយនឹងអាចធ្វើអ្វីបានក្រៅពីទ្រាំធ្វើជាមិនដឹងមិនឮ

Teahyung កំពុងតែអន់ចិត្តនឹងខ្លួនឯងដែលខំរត់គេចពីការគ្រប់គ្រងគៀបសង្កត់ឲ្យធ្វើជាមនុស្សអាក្រក់ពីក្នុងកណ្តាប់ដៃឪពុក តែឥឡូវបែរជារត់ចូលមកក្នុងដៃរបស់បុរសកាន់តែកាចសាហាវជាងឪពុករបស់ខ្លួនហើយខ្លួនឯងផ្ទាល់បែរជាស្រលាញ់គេស្ទើរលេបទៀត

កាន់តែគិតកាន់តែធ្វើឱ្យនាយខឹងស្អប់និងខ្លួនឯងលើសដើម ទើបបណ្តាលឲ្យកើតមានហឹង្សាលើសៀវភៅដែលនៅក្នុងដៃនោះមួយរំពេច

<< តុក...តុក >> សម្លេងគោះទ្វារបន្ទប់បានបន្លឺឡើង

<< អ្នកណា? >> រាងតូចសួរមុនទើបងាកមកមើលទៅទ្វារបន្ទប់ជាក្រោយក៏ឃើញថាទ្វារបន្ទប់គឺបើករួចហើយ ឯអ្នកដែលបន្លឺសំឡេងដាស់អារម្មណ៍របស់នាយឲ្យភ្ញាក់ពីការអណ្តែតអណ្តូងគឺជា thakichik ដៃស្តាំរបស់រាងក្រាស់

<< Sorea ឲ្យមកអញ្ជើញម្ចាស់តូចទៅជួបគ្នានៅឯបន្ទប់ទទួលភ្ញៀវបន្តិច >> thakichik បានធ្វើការឱនលំទោនចំពោះមុខរាងតូចដូចគ្នានឹងការគោរពប្រណិប័តន៍ចំពោះរាងក្រាស់

<< ខ្ញុំមិនស្រួលខ្លួនទេ អាចប្រាប់ sorea របស់លោកតាមហ្នឹងបានទេ?! >>

<< Sorea ត្រូវការម្ចាស់ប្រុសតូច! >>

<< មានអ្វីសំខាន់ដែរទេ? >> Teahyung សួរនេះព្រោះចង់គេចវេស់ពីការទៅជួបនឹងរាងក្រាស់បើសិនកិច្ចការនោះមិនសំខាន់

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now