ភាគទី ៤ : នាងគ្មានសិទ្ធស្អប់យើងនាងឆាប់ដកសម្តីរបស់នាងចេញភ្លាមម៉ូទីយ៉ា

354 13 0
                                        

« ឯងដឹងទេ ថ្ងៃនេះលោកអគ្គនាយកកាចដល់ហើយ »
« បែបណាវិញ ? »
« ធ្វើអីក៏មិនត្រូវចិត្តគាត់ដែល អោយតែចូលទៅចួបលោកអគ្គនាយកក្នុងថ្ងៃនេះមិនដល់មួយនាទីផងក៏ត្រូវផ្ទៀតចេញមកក្រៅវិញហើយ »
ក្នុងកង់ទីនអាហារថ្ងៃត្រង់ថ្ងៃនេះគឺគ្រប់គ្នានាំគ្នាជជែកពីរឿងលោកអគ្គនាយកស្ទើរតែគ្រប់គ្នា ! រ៉ាហ្វតដែលកំពុងតែឈររងចាំអាហារក៏លួចសើច ឃើញអត់កំហឹងមកពីផ្ទះយកមកជះលើបុគ្គលិកគ្រប់គ្នា ព្រោះតែស្រីល្អិតខ្លួនតូចមួយសោះធ្វើអោយចក្រវាលក្រឡាប់ចាក់ ។

តុក...តុក...តុក....
« សុំអនុញ្ញាតហើយចៅហ្វាយ »
« ឯងមានរឿងស្អីចង់ប្រាប់យើងក៏ឆាប់និយាយមក »
« ចៅហ្វាយពូកែដឹងចិត្តរបស់ខ្ញុំដល់ហើយ គឺបែបនេះទេ ! នៅកង់ទីនណាបុគ្គលិកនាំគ្នានិយាយពីចៅហ្វាយស្ទើរតែគ្រប់គ្នា »
« និយាយពីស្អី ? » ជីនច្រឡោតតោតទោង
« ថាចៅហ្វាយកាចខ្លាំងណាស់ អ្នកណាចូលក្បែរមិនបានទេ វាក៏បែបនោះត្រូវដែលទេចៅហ្វាយ »
« អត់ប្រយោជន៍... »
« ម៉ូទីយ៉ានិយាយថានឹកចៅហ្វាយណាស់ »
« បោក ! »
« ដឹងថាខ្ញុំបោកតែចៅហ្វាយក៏លួចញញឹម » ផាំង
គ្រាន់តែរ៉ាហ្វតនិយាយចប់ភ្លាមសៀវភៅមួយក្បាលក៏ហោះតម្រង់ទៅរកក្បាលរ៉ាហ្វតភ្លាមៗសំណាងហើយដែលគេចទាន់ មិនអញ្ចឹងបែកក្បាល

« ចេញភ្លាមអាហ្វត »
« បាទ » រ៉ាហ្វតមិនហ៊ានលលេងទៀតទេ លើកនេះអាចមិនមេនសៀវភៅក៏ថាបានដែល ជំនួសមកវិញដោយគ្រាប់កាំភ្លើងក៏មិនដឹង ជីនផ្តេកខ្លួនទៅនឹងកៅអីហើយក៏គិតពីអ្វីក៏មិនដឹង... ការគិតរបស់គាត់ធ្វើអោយគាត់ញញឹមមុខរីកចេញមក ។

ល្ងាចឡើង ! នៅកាសុីណូ...
ស៊ុកជីនហេវើលីកសព្វថ្ងៃក៏ជាម្ចាស់ក្រុមហ៊ុនច្នៃគ្រាប់ពេជ្រធំបង្អស់គេក្នុងទឹកដីប្រទេសកូរ៉េនេះ មុខមាត់ស្រស់សង្ហារជាទីពេញចិត្តរបស់នារី ក្នុងវ័យ៣៤ឆ្នាំគេពុំទាន់មានម្ចាស់បេះដូងច្បាស់លាស់នៅឡើយទេ តែបើនិយាយពីមនុស្សស្រីមិនច្បាស់លាស់គឺគរជើងលើគ្នា ។ ក្រៅពីជាម្ចាស់ក្រុមហ៊ុនច្នៃពេជ្រហើយ គេក៏ជាម្ចាស់កាសុីណូធំលាក់មុខមួយកន្លែងដូចគ្នាដែល ហើយក៏នៅមានមុខរបរជាច្រើនទៀតគ្រាន់តែមិនបើកចំហរ ជីវប្រវត្តិរបស់លោកប្រុសធំនៃហេវើលីកមិនធម្មតាទេ បើបានដឹងហើយច្បាស់ជាព្រឺសំបុលខ្ញាកៗ ។ ក្នុងបន្ទប់ធំទូលាយពណ៍ខ្មៅក្រិប ម៉ាសុីនត្រជាក់ឡើងស្ពឹកក្បាល ស៊ុកជីនអង្គុយគងទាក់ខ្លាក្រេបស្រាក្រហមដែលមានកញ្ញាស្រស់ស្អាតអង្គុយកំដរនិយាយរឿងការងារ

ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )Where stories live. Discover now