ភាគទី ១២ : ល្អ ! សូមអោយយើងជាបុរសទីមួយដូចមាត់របស់នាង

304 10 0
                                        

   « អត់ទេ ដោះអាវមិនបានទេ » ម៉ូទីយ៉ាទាញភួយមកគ្របដល់ក្បាលគេបញ្ជារនាងអោយដោះអាវអញ្ចឹងគួរតែដឹងហើយថាវិនាទីខាងមុខគេនឹងធ្វើអ្វីចំពោះនាង ។ គេមានរសនិយមព្រៃផ្សៃខ្លាំងពិតមេន ថ្មើរនេះទើបតែល្ងាចសោះក៏បបួលនាងធ្វើរឿងលើគ្រែបាត់ទៅហើយ 

   « ហេតុអីក៏រឹងម្លេះ ? » ស៊ុកជីនទាញភួយគ្រវ៉ាត់ទៅម្ខាង ទុកអោយនាងដេកលើគ្រែទទេរស្អាតអស់អ្វីយកមកធ្វើរនាំងបាំងទៀត 

   « លោកប្រុសធំ »
   « យើងប្រាប់ថាអោយដោះខោអាវណា » 
   « លោកប្រុសធំកុំបង្ខំខ្ញុំបានទេ ហឹកក ខ្ញុំភ័យស្ទើរគាំងបេះដូងហើយ » ម៉ូទីយ៉ាស្រែករកកលចង់យំតែម្តង សារភាពថានាងពិតជាខ្លាចទឹកមុខនឹងសម្លេងរបៀបសម្លុតរបស់គេនោះពិតមេន ពេលគេបែបនេះម្តងៗវាធ្វើអោយបេះដូងនាងស្ទើរតែឈប់លោតហើយធ្លាក់ចូលខ្ទះរបស់យមរាជយ៉ាងអញ្ចឹង ។ 

   « ស្អីរបស់នាង អោយដោះអាវយើងមើលរបួសអោយក៏យំដែល គិតដល់ណាហើយហ្អាស៎ ? » ស៊ុកជីនសើចព្រោះតែឃើញភ្នែកក្រហមៗកាយវិការដូចជាកូនឆ្កែធ្លាក់ទឹករបស់នាង គួរអោយចង់សើចហើយវាក៏គួរអោយស្រលាញ់មិនចាញ់គ្នាប៉ុន្មានដែល ។ កាលពិតទៅបើនាងស្តាប់គេតែបន្តិច មិនផ្គើនដាក់គេ និយាយល្អៗសម្តីផ្អែមដាក់គេ គេប្រហែលជាមានកូនចិត្តលើនាងហើយក៏អាចថ្នាក់ថ្នមនាងដែល គេអាចមើលទៅសម្តីអាក្រក់បន្តិចឃោឃៅបន្តិចដាច់អហង្ការពិតមេន តែគេក៏ជាមនុស្សចិត្តល្អទេមានតែអ្នកជំនិតៗខ្លាំងតែប៉ុណ្ណោះទើបដឹងថាក្នុងចិត្តរបស់ស៊ុកជីនហេវើលីកត្រជាក់ដូចជាទឹកកកកម្រិតណា ។ 

   « ចុះលោកប្រុសធំថាអោយដោះខោដែល »
   « និយាយអោយនាងភ័យ »
   « ខ្ញុំអត់មានរបួសទេ ត្រូវមើលអ្វីដែល ? »
   « មើលចង់ដឹងថាជាំរឺមួយក៏អត់ ? » ស៊ុកជីនក៏លាត់អាវរបស់ម៉ូទីយ៉ាមើលចំណុចដែលអាម្សៀរនោះដាល់ពោះរបស់នាង ឃើញថាមានស្នាមជាំឡើងខ្មៅធ្វើអោយគេខឹងឡើងសារជាថ្មី ។ កាត់ដៃរបស់វាហើយដូចជានៅស្ទើរមិនទាន់សាកសម ថ្ងៃស្អែកប្រហែលជាត្រូវទៅលេងពួកវាដល់សំបុកបន្តិចហើយមើលទៅ 

   « ឈឺរឺអត់ ? »
   « នៅតិចៗ »
   « មេនហើយចុះក្បាលរបស់នាង ខ្ញុំមិនដែលបានសួរ » ស៊ុកជីនក៏សំដៅដល់របួសដែលបង្កឡើងពីការចួបគ្នាលើកដំបូង
   « ជាហើយ លោកប្រុសធំចិត្តល្អដាក់ខ្ញុំម្លេះ ? » ម៉ូទីយ៉ាសួរព្រោះតែឃើញកាយវិការរបស់ជីនចម្លែកៗ គេការពារនាងពីមនុស្សអាក្រក់ គេជួយលាបថ្នាំលើស្នាមជាំអោយនាង គេនៅពេលនេះខុសពីគេនៅពេលមុនៗដាច់ស្រឡះសឹងតែជាមនុស្សពីរផ្សេងគ្នា ទង្វើរបែបនេះធ្វើអោយនាងលួចរំភើបដោយអារម្មណ៍ចម្លែកមួយ ។ 

ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )Where stories live. Discover now