ប្រមាណប្រហែលជាកន្លះម៉ោងក្រោយពន្លឺនៃក្តីសង្ឃឹមក៏បានមកដល់ សម្លេងបើកទ្វារក៏លាន់ស្នូរឡើងហើយក៏គ្មានអ្នកណាទៀតដែលក្រៅពីម្ចាស់បន្ទប់ពណ៍ខ្មៅក្រិបមួយនេះ ។
« ចាំយើងយូទេ ? »
« ..... » គ្មានសម្លេងឆ្លើយតបតែនាងក៏គ្រវីក្បាលជំនួសវិញ បែបនេះធ្វើអោយជីនចាប់ពិរុទ្ធបានថានាងខុសប្រក្រដីហើយ គេចូលមកក៏មិនសួរនាំមិនស្រែកហៅឈ្មោះរបស់គេសូម្បីតែមួយម៉ាត់ នៅពេលដែលគេសួរនាំក៏មិនឆ្លើយបែរជាគ្រវីក្បាលជំនួសដូចមនុស្សមិនចង់ហាស្តីរក ទាំងដែលមុននោះនៅផ្អែមល្ហែមដាក់គេសោះ
« កើតអី ? »
« គ្មានទេ... » នាងនៅតែព្រងើយកន្តើយធ្វើជាមើលនេះមើលនោះដោយមិនសម្លឹងមុខរបស់ជីនឡើយ នាងមិនចង់បង្ហាញកាយវិការដូចជាប្រចណ្ឌងរងក់បែបនោះដាក់គេ ព្រោះរវាងនាងហើយនឹងគេដូចជាមិនត្រូវជាអ្វីផងក្រៅពីម្ចាស់ប្រុសហើយនឹងទាសីអញ្ចឹងហើយនាងគ្មានសិទ្ធអន់ចិត្តប្រចណ្ឌបើទោះជាអាការៈទ្រូងខាងឆ្វេងឈឺចុកចាប់បញ្ជាក់ថាអន់ចិត្តជាមួយនឹងគេដែលនៅជាមួយស្រីតែពីរអ្នកក៏ដោយ តែថានាងហាមអារម្មណ៍ខ្លួនឯងមិនបានហើយស្តែងទង្វើរមួយនោះនៅចំពោះមុខជីនត្រង់ៗ នាងបានតែបន់ស្រន់នៅក្នុងចិត្តសូមអោយពេលវេលាអាក្រក់មួយនេះកន្លងផុតអោយលឿនឆាប់ៗ ។
« ហ៊ានរើរុះបន្ទប់ផ្ទាល់ខ្លួនយើងផង » ស៊ុកជីនសម្លឹងមើលទៅអេក្រង់ធំដែលរូបភាពកាំមេរ៉ាកំពុងតែចាប់គ្រប់ជ្រុងជ្រោយទាក់ទងនឹងសកម្មភាពរបស់មនុស្សទាំងឡាយ នាងនៅតែម្នាក់ឯងអញ្ចឹងនាងប្រាកដជាអ្នកបើកហើយអញ្ចឹងទើបគេចោទថានាងរុះរើបន្ទប់ផ្ទាល់ខ្លួនរបស់គេ ។
« មិនបានរើរុះតែក៏ប៉ះដោយមិនដឹងខ្លួន មិនបានដឹងថាអេឡិចត្រូនិចនៅក្នុងនេះទំនើបខ្លាំងដល់ម្លឹងគ្រាន់តែប៉ះក៏បើកដោយខ្លួនឯង »
« ចម្លើយម៉ាត់ៗម្លេះ ? កើតអ្វីអោយប្រាកដ ទាំងដែលមុននោះសម្តីទន់ភ្លន់ផ្អែមល្ហែមដាក់យើងសោះរឺមួយក៏នាងប្រចណ្ឌយើងជាមួយវ៉ាយអូលែត ? » ស៊ុកជីននិយាយរួចក៏ដាក់បង្គុយចុះនៅក្បែរនាង តែនាងក៏ខិតចេញបន្តិចរក្សាគម្លាតពីគ្នា ការពិតស៊ុកជីនដឹងរឿងមួយនេះតាំងពីនៅមុខបន្ទប់ព្រោះប្លូជាអ្នកប្រាប់ដោយផ្ទាល់ថាម៉ូទីយ៉ាដូចជាអន់ចិត្តខ្លាំងណាស់នៅពេលដឹងថាចៅហ្វាយនៅជាមួយវ៉ាយអូលែត ។ គេដឹងតែគេក៏សម្តែងធ្វើជាមិនដឹង ចង់ដឹងថាវាពិតដូចប្លូនិយាយរឺមួយក៏អត់ គ្រប់យ៉ាងក៏បញ្ជាក់យ៉ាងច្បាស់ហើយថាវាបែបនោះពិតមេន...
YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
