« ឆាប់មកណេះ »
ស៊ុកជីនចាប់ច្របាច់ដៃរបស់ម៉ូទីយ៉ាមួយទំហឹងដោយភាពក្រោធខឹង ហើយបន្ទាប់មកក៏អូសនាងចេញទៅខាងក្រៅ
« ពុទ្ធោអើយបងធំ មនុស្សមិនមេនតុក្កតាទេណា »
ណាមជុនក៏មិនពេញចិត្តចំពោះទង្វើររបស់ជីនដូចគ្នាដែលធ្វើដាក់ក្មេងស្រីស្លូតបូតដែលនាងមិនដឹងមិនពាក់ព័ន្ធអ្វីសោះ តែដោយសារតែពួកគេមាននិស្ស័យម្យ៉ាងដូចគ្នាទើបណាមជុនខាំមាត់ទប់អារម្មណ៍... នៅពេលដែលខឹងខ្លាំងទង្វើរគង់តែដូចតែគ្នា ។
« លោកប្រុសធំ ហឹកក ខ្ញុំឈឺ »
ក៎ដៃតូចរបស់នាងស្ទើរតែនឹងបាក់ឆ្អឹងទៅហើយ តែបើបន្តអោយគេច្របាច់នាងខ្លាំងៗបែបនេះទៀតវាអាចនឹងបាក់ក៏ថាបាន ! សម្តីរបស់ថេយ៉ុងពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ គេផ្តែផ្តាំនាងថាកុំធ្វើអោយបងប្រុសធំខឹងខ្លាំងប្រយ័ត្នឈឺសាច់តែនាងក៏ចចេសរឹងរួស ឥឡូវនេះនាងបានចួបលទ្ធផលផ្ទាល់ភ្នែកហើយ...
« ចង់ដឹងទេថាហេតុអ្វីយើងដៀលនាងថាជាមនុស្សបោកប្រាស់ ក៏ព្រោះតែនាងមានឪពុកជាមនុស្សបោកប្រាស់នោះហើយ »
« លោកប្រុសធំកុំចេះតែចោទប្រកាន់ប៉ារបស់ខ្ញុំ ប៉ារបស់ខ្ញុំមិនមេនជាមនុស្សបែបនោះ នោះទេ » ម៉ូទីយ៉ាប្រកែកក្នុងនាមជាកូនម្នាក់ច្បាស់ជាមិនពេញចិត្តនៅពេលដែលអ្នកណាមកនិយាយមិនល្អពីឪពុកហើយ នាងត្រូវតែការពារប៉ារបស់នាង ប៉ារបស់នាងល្អខ្លាំងណាស់គាត់ចិញ្ចឹមបីបាច់នាងមកបានយ៉ាងល្អ ហើយក៏ជាមនុស្សប្រស្រ័យទាក់ទងល្អម្នាក់ក្នុងសង្គមដូចគ្នាវាមិនអាចនោះទេដែលប៉ានាងជាមនុស្សបោកប្រាស់ដូចជាពាក្យសម្តីដែលគេចោទប្រកាន់ ។
« នាងនៅក្មេងសឹងអី នាងមានអីយល់ទៅម៉ូទីយ៉ាហ៊េនហ្សល សូម្បីតែឪពុករបស់នាងមានសត្រូវជុំវិញទិសក៏នាងមិនដឹង មកពីភាពល្ងង់ខ្លៅរបស់នាងបែបនេះហើយទើបជីវិតនាងគ្មានន័យបាត់បង់គ្រប់យ៉ាងស្មើរសូន្យដូចជាពេលនេះ » ស៊ុកជីនហ៊ានស្រែកដៀលនាងក៏ព្រោះតែឃើញទង្វើរជាក់ស្តែង បើនាងឆ្លាតតែបន្តិចនាងប្រហែលជាមិនបាត់បង់គ្រប់យ៉ាងអស់នោះទេ ព្រោះតែនាងក្មេងខ្ចីខ្លាំងពេក នាងគ្មានថ្ងៃយល់នោះឡើយរឿងរបស់មនុស្សធំៗ ។
YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
