កាសុីណូ...
ស៊ុកជីនបានធ្វើដំណើរមកដល់កាសុីណូរបស់គេភ្លាមៗបន្ទាប់ពីបានទទួលដំណឹងមិនល្អ ! នៅពេលដែលបានមកដល់ម៉ូទីយ៉ាក៏បានបើកភ្នែកធំៗសម្លឹងមើលដោយភាពភ្ញាក់ផ្អើល កាសុីណូប្រណិតមានទៅដល់៥០ជាន់ឯណោះ ប្រមូលផ្តុំទៅដោយល្បែងគ្រប់ខ្នាតធុន តែវាក៏ជាអាជីវកម្មមួយដែលស្របច្បាប់មិនធ្លាប់មានប៉ូលីលមកពីអង្គភាពណាមកឆាឆៅកន្លែងរបស់គេឡើយក៏ព្រោះតែបើកត្រឹមត្រូវនឹងតាមស្តង់ដាអន្តរជាតិ ។ ភាពអស្ចារ្យមួយនេះធ្វើអោយម៉ូទីយ៉ាសម្លឹងស្ទើរមិនដាច់កន្ទុយភ្នែក នេះគ្រាន់តែជាចំណែកតូចមួយក្នុងក្រុងប៉ុណ្ណោះ ទឹកដីកោះ " ប៊ូទិក " របស់គេវិញទេដែលជាឋានសួគ៍លើគោកយ៉ាងច្បាស់ ។
« ធំដល់ហើយ » ម៉ូទីយ៉ាលាន់មាត់ នាងធ្លាប់ឆ្លងកាត់ជីវិតជាអ្នកមានស្រណុកក៏ពិតតែថាកន្លែងអស់ទាំងនេះគឺនាងមិនដែលធ្លាប់មកជាន់រឺចង់ស្គាល់ឡើយ ឃើញថាវាស្អាតចម្លែកភ្នែកមែនទែនទើបនាងមិនសរសើរគឺមិនបាន
« នៅមានលើសនេះទៀត »
« អូ៎ពិតមេនរឺ ! »
« ប្រាកដហើយ , ពួកឯងនាំម៉ូទីយ៉ាទៅបន្ទប់VIPផ្ទាល់ខ្លួនរបស់យើងទៅហើយអោយក្មេងៗមើលថែនាងអោយបានល្អផង » គេយកនាងមកក៏ពិតតែក៏យល់ថាមិនសាកសម្យទេដែលអោយនាងចូលទៅប្រថុយជាមួយនឹងគេនោះ គេបានដឹងថាពួកវាជាពួកអ្នកលេងមកពីLAតាមមើលវាខ្លាំងមិនធម្មតាដែលហ៊ានមករញ៉េរញ៉ៃកន្លែងរបស់គេ បើកើតរឿងអ្វីឡើងត្រូវបាញ់បោះគេច្បាស់ជាពិបាកគ្រប់គ្រងស្ថានការណ៍ប្រសិនបើនាងនៅក្បែរ ។
« តែខ្ញុំចង់នៅក្បែរលោកប្រុសធំ » នាងចាប់ដៃរបស់គេជាប់ហើយគ្រវីក្បាលញាប់ស្អេកចង់បញ្ជាក់ថានាងពិតជាចង់នៅក្បែរគេពិតមេន
« នាងជាអ្នកចង់ទេ » នាងក្លាហានគ្រាន់បើក្នុងការដើរចូលជាមួយគេដោយមិនខ្លាចគ្រោះថ្នាក់ តែវាប្រហែលជាមិនអីច្រើនជាងព្រោះទីនេះជាទឹកដីរបស់គេកូនចៅរបស់គេរាប់ពាន់អ្នកក៏នៅក្នុងនេះ យ៉ាងច្រើនបើពួកវារញ៉េរញ៉ៃខ្លាំងក៏ប្តឹងប៉ូលីសអោយអន្តរាគមន៍ ហើយមួយវិញទៀតកូនចៅដែលអមដំណើរជាមួយជីនក៏ជាង២០អ្នកឯណោះសុទ្ធតែកាំភ្លើងពេញដៃហើយទឹកមុខម្នាក់ៗសុទ្ធតែមានអំណាចមិនញញើតខ្លាចគិតថាវាគ្មានរឿងភ័យព្រួយកើតឡើងទេ ។
VOUS LISEZ
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
