ថេយ៉ុងបានសុំអោយមនុស្សទូទាំងភូមិគ្រិះជួយលាក់ការដែលថាម៉ូទីយ៉ាទៅLAជាមួយនឹងគេ ហើយក៏សុំជំនួយពីណាមជុនដូចគ្នាអោយជួយកុហកចាក់ខ្សែរបណ្តោយ ។ ណាមជុនពេលនេះមិនខុសអ្វីពីមនុស្សដែលឆ្កួតជាមួយនឹងការងារឥតស្រាកស្រាន្ត ការងាររបស់ស៊ុកជីនមួយចំណែកក៏ប្រគល់អោយណាមជុនមើលការខុសត្រូវអោយជាពិសេសគឺក្រុមហ៊ុនគ្រឿងពេជ្ររបស់គេនោះតែម្តងដែលត្រូវទទួលការមើលខុសត្រូវខ្ពស់ ណាមួយទៀតក៏ជួយមើលការងារអោយថេយ៉ុងដូចគ្នាអាល្អិតម្នាក់នេះមានក្រុមហ៊ុននាំចូលឡានដោយខ្លួនឯងគ្រប់ធុនគ្រប់ម៉ាកក្នុងប្រទេសកូរ៉េនេះក៏មានតែការរកសុីរបស់គេនេះហើយលេចធ្លោជាងគេជឿនលឿនជាងក្រុមហ៊ុនប្រកួតប្រជែងណាៗទាំងអស់ ណាមជុនត្រូវលកលៃចូលមន្ទីរពិសោធន៍និយាយជាមួយសាស្ត្រចារ្យរឿងរកធាតុផ្សុំមកផលិតថ្នាំផងហើយក៏ឈ្លៀតពេលចូលមន្ទីរពេទ្យដើម្បីវះកាត់អោយអ្នកជំងឺផងដែលគេជាដុកទ័រទទួលខុសត្រូវខ្ពស់ផ្នែកបេះដូងហើយនឹងខួរក្បាល... ។  
Los Angeles... 
ទម្រាំមកដល់LAក៏ចំណាយពេលហោះហើរទៅដល់១០ម៉ោងនឹង៤៥នាទី ទម្រាំមកដល់ក៏សុីដាច់ពេលសឹងតែពេញមួយថ្លៃទៅហើយ ... ។ ឧទ្ធម្ភាគចក្ររបស់ថេយ៉ុងក៏ចុះចតនៅលើដំបូលអាគាររបស់ស៊ុកជីនដែលជាបងប្រុសរបស់គេ ម៉ូទីយ៉ាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលដឹងថាស៊ុកជីនមានក្រុមហ៊ុនពេជ្រនៅឯLAយ៉ាងធំមហាសាលមួយកន្លែងទៀត ការពិតប្រសិនបើមានពេលវេលាជាងនេះស៊ុកជីននឹងចុះទុនក្នុងការរកសុីពង្រីងមហិច្ចតាអោយបានគ្រប់ប្រទេសដូចគ្នា... ថេយ៉ុងក៏បន្តធ្វើដំណើរទៅវីឡារបស់គេដែលបានទិញយូណាស់មកហើយព្រោះកាលពីមុនគេត្រូវស្នាក់នៅLAព្រោះតែបន្តការសិក្សាកាលពីដប់ឆ្នាំជាងមុន ...។  
   « ទៅសម្រាកទៅ... » ថេយ៉ុង 
   « អត់ទេនៅកូរ៉េទើបតែម៉ោង៥ល្ងាច » នៅទីនេះក៏ម៉ោង៥ភ្លឺហើយទីនោះក៏៥ល្ងាច ត្បិតតែទើបតែបានឃ្លាតឆ្ងាយពីLAជាងមួយខែតែម៉ូទីយ៉ាក៏សុាំជាមួយពេលវេលានៅកូរ៉េហើយទើបនាងមិនងងុយគេង  
   « ហោះហើរមកហត់ហើយទៅសម្រាកទៅ » 
   « រងចាំលោកប្រុសធំខលមកសិន » និយាយមិនទាន់ផុតពីមាត់អ្នកខាងនោះក៏ខលមករកនាងភ្លាមៗ ទើបនាងប្រញាប់រត់ទៅបន្ទប់យ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន នៅទីនេះហេដ្ឋារចនាសម្ព័ន្ធរៀបចំខុសគ្នានាងខ្លាចថាស៊ុកជីននឹងសង្ស័យនាង ។   
                                      
                                   
                                              YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
 
                                               
                                                  