ព្រឹកថ្ងៃថ្មី...
ដោយសារតែយប់មិញប្រើកម្លាំងជ្រុលពេកទើបធ្វើអោយព្រឹកថ្ងៃនេះម៉ូទីយ៉ាលង់ដំណេកគេងលង់លក់ជ្រុល ម៉ោង៩ព្រឹកហើយនាងទើបតែបានក្រោកពីដំណេក ។ បើកភ្នែកដំបូងអារម្មណ៍របស់នាងហាក់ចម្លែក ព្រោះបានសម្លឹងឃើញពិដានពណ៍ស៎ ទាំងដែលកាលពីយប់មិញនាងស្ថិតក្នុងបន្ទប់ពណ៍ខ្មៅងងិតសោះ !!! ម៉ូទីយ៉ាបានក្រោកអង្គុយភ្លាមៗទាំងរាងកាយទាំងមូលចុករោយឈឺដូចបាក់ឆ្អឹងទាំងដងខ្លួន មិនដឹងសោះថាសង្គ្រាមលើគ្រែសាហាវអីដល់ថ្នាក់នេះ នាងលើកដៃអង្អែលកញ្ចឹងក៎ដែលរងការប៉ះទង្គិចធ្វើចលនាទៅវិញទៅមកនឹងត្រូវបានគេខាំជញ្ជក់ជាំឡើងសុះសាច់កាលពីយប់មិញនឹងថ្ងូរតិចៗឡើងថា ៖
« ហេតុអ្វីក៏ឈឺខ្លាំងយ៉ាងនេះ !? អាសស៎ »
« ក្រោកហើយហ្អេស៎ ? គិតថាបន្តិចទៀតខលហៅដុកទ័រអោយមកពិនិត្យហើយតើ ព្រោះឃើញនាងដេកមិនកម្រើកសោះដូចជាសាកសព្វ » សម្លេងរបស់ជីនបានបន្លឺឡើង គេប្រហែលទើបតែងួតទឹករួចអម្បាញមិញព្រោះឃើញស្លៀកអាវឃ្លុំដណ្តប់ពណ៍ស៎ស្គុះនឹងសក់មានជាប់ដំណក់ទឹកជាច្រើនដែលជួតមិនទាន់ស្ងួត
« លោកប្រុសធំ ! »
« នាងយ៉ាងមិចហើយ ? មុខស្លេកស្លាំងណាស់ » សភាពរបស់ម៉ូទីយ៉ាក្នុងពេលនេះបើអោយចុះទៅខាងក្រោមច្បាស់ជាត្រូវគេសើចផ្អើលភូមិគ្រិះជាក់ជាមិនខាននោះទេ ព្រោះទឹកមុខរបស់នាងស្លេកស្លាំងជាខ្លាំង បបូរមាត់ស្ងួតស៎ស្លេក រាងកាយជាំគ្រប់កន្លែងខ្មៅដុបៗឡើងសុះសាច់មិនដឹងជាយប់មិញជញ្ជក់អីក៏ជញ្ជក់ណាស់ណាទេលោកប្រុសធំ
« ឈឺ ! ឈឺគ្រប់កន្លែង ហេតុ...ហេតុអីក៏ខ្ញុំមកដល់ទីនេះវិញ លោកប្រុសធំជាអ្នកនាំខ្ញុំត្រឡប់មកវិញតើមេនទេ ? » នាងកំពុងតែសួរនាំរឿងដែលកាលពីយប់មិញនៅកាសុីណូហើយព្រឹកឡើងក៏ត្រឡប់មកដល់ភូមិគ្រិះវិញទាំងដែលឃើញថាដេកលក់ក្បែរគ្នាទាំងពីរអ្នកសោះ កម្លាំងគាត់មិនសមខ្លាំងដូចយក្សានោះទេ បបួលនាងធ្វើសង្គ្រាមឡើងអស់កម្លាំងពីក្នុងខ្លួនរលីងហើយនោះ ...!!!
« បើមិនមេនជាយើងនាងគិតថាជាអ្នកណា ? »
« ប្លូ រឺក៏អាចជារ៉ាហ្វត »
« កាលពីយប់មិញនាងដេកជាមួយយើង ស្រែកថ្ងូរក្រោមដើមទ្រូងរបស់យើង នាងគិតហេស៎ថាយើងអោយអាពីរអ្នកនោះបីនាងត្រឡប់មកផ្ទះវិញហ្អាស៎ស្រីល្ងង់ » កាលពីយប់មិញសង្ងំយកកម្លាំងមួយសន្ទុះជីនក៏ក្រោកឡើងសំអាតខ្លួនហើយក៏បីម៉ូទីយ៉ាត្រឡប់ទៅភូមិគ្រិះវិញ កុំគិតអោយសោះថាគេគ្មានកម្លាំងទោះបីជាត្រូវបន្តដល់មួយយប់វាស់ព្រឹកក៏គេអាចកំដរនាងឈានទៅរកក្តីសុខបានដែល ...។
YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
