ភាគទី ២៥ : នាងវិញទេដែលព្យាយាមដណ្តើមប្តីរបស់យើង !!!

420 11 0
                                        

ព្រលឹមឡើង...

   « ដូចជាមានក្តីសុខដល់ហើយ »
   ណាមជុននិយាយហើយក៏បែរមកញញឹមដាក់កូនសិស្សគឺវ៉ូប៊ីន មិនមានចេតនាចង់ចូលមកឃើញរូបភាពផ្អែមល្ហែមរបស់មនុស្សពីរអ្នកកំពុងតែដេកអោបគ្នាលើគ្រែតែមួយនោះទេគ្រាន់តែចៃដន្យ ព្រឹកនេះក៏ចូលមកពិនិត្យអាការៈស៊ុកជីនដូចធម្មតាតែចង្រៃអីអ្នកដែលមើលមុខបន្ទប់កាលពីយប់មិញក៏ប្តូរទៅជាម្នាក់ផ្សេងទៀតទើបមិនបានដឹងរឿងអ្វីសោះមិនបានប្រាប់ណាមជុនទើបណាមជុនច្រឡុំចូលមកឃើញរូបភាពបងប្រុសធំហើយនឹងមនុស្សសំណព្វកំពុងតែដេកអោបគ្នាយ៉ាងមានសេចក្តីសុខមិនគួរអោយជឿ ។ 

   « លោកគ្រូមិននឹកគូដណ្តឹងលោកគ្រូខ្លះទេរឺ ? » វ៉ូប៊ីនក៏ឈ្លៀតសួរសំនួរលោកគ្រូអោយបានមួយរឿងតែថាក៏គ្មានចម្លើយតប

   « ..... » ណាមជុនធ្វើធម្មតាញញឹមតែក៏មិនតប សព្វថ្ងៃធ្វើខ្លួនដូចកម្លោះៗទាំងដែលខ្លួនឯងមានគូដណ្តឹងរួចហើយពិតជាចង់ដឹងខ្លាំងណាស់ថាគូដណ្តឹងមួយគូនេះមានរឿងអ្វីជាមួយគ្នា ? កាលបើរស់នៅបែកគ្នាពីរប្រទេសផ្សេងគ្នាបែបនេះមិននឹកគ្នាខ្លះទេរឺ ? 

   « លោកគ្រូ... »
   « បើគ្រូមិនឆ្លើយឯងក៏ឈប់សួរទៅ » ងាយៗបើមិនចង់ឆ្លើយគឺមិនឆ្លើយចង់យកស្អីមកគាស់មាត់ទៀតក៏គ្មានបានលទ្ធផលដែល

   « អួយយ៎... » មនុស្សឧស្សាហ៍ក៏បានក្រោកតាមសព្វរាល់ដង ហើយក៏បានភ្ញាក់ព្រឿតនៅពេលបានឃើញពេទ្យសង្ហារទាំងពីរអ្នកកំពុងតែឈរសម្លឹងមកកាន់ខ្លួន ភាពរើបម្រះធ្វើអោយស៊ុកជីនគេងមិនបានបន្តហើយក៏ភ្ញាក់តាមនាងដែលទាំងមិនទាន់អស់ងងុយ 

   « សុំគេងបន្តិចទៀតកុំរើបម្រះតើបានទេ » ស៊ុកជីនអោបនាងជាប់ប្រហែលជាមិនទាន់ដឹងទេថាណាមជុននឹងវ៉ូប៊ីនកំពុងតែឈរមើល នៅពេលដែលគាត់អោបនាងស្អិតបែបនេះធ្វើអោយនាងរឹតតែអៀនខ្លាំង ចង់តែជ្រែកខ្លួនចូលទៅក្នុងដីអោយបាត់ទេក្នុងពេលនេះ

   « លោកប្រុសធំលែងអូន... » ម៉ូទីយ៉ានៅតែប្រឹងជម្នះរើបម្រះតាមដែលអាចធ្វើបាន ទើបនៅទីបំផុតជីនព្រមបើកភ្នែកព្រោះស្វាងងងុយគេងទាំងមុខក្រញ៉ូវ 

ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )Where stories live. Discover now