ព្រះជួយ ! ដូចក្តីបំណងរបស់នាងពិតមេន ទីបំផុតគេក៏បានជួយនាងក្នុងគ្រាដែលនាងមានគ្រោះពិតមេន ។
« លោកប្រុសធំ » ម៉ូទីយ៉ាលួចហៅឈ្មោះរបស់គេនៅក្នុងចិត្ត
« អ្នកប្រុសធំហេវើលីក » ថៅកែលូមានការភ្ញាក់ផ្អើលបន្ទាប់ពីស៊ុកជីនដើរចូលមកជាមួយនឹងកាយវិការមនុស្សកំពុងតែខឹងសម្បា ហើយថែមទាំងគម្រាមចង់បាញ់បំបែកលលាដ៍ក្បាលថែមទៀតផង ។ កុំឆ្ងល់ថាហេតុអ្វីថៅកែលូម្នាក់នេះស្គាល់ស៊ុកជីន មិនមេនថាកេរ្តិ៍ឈ្មោះលើវិស័យជំនួញរបស់ស៊ុកជីនល្បីសុះសាយខ្លាំងដល់ថ្នាក់ថៅកែលូចំណាំក្នុងចិត្តនោះទេ តែផ្ទុយទៅវិញ មនុស្សក្នុងវិស័យបងធំពពួកម៉ាហ្វៀធនតូចធនកណ្តាលនឹងមុខដំណែងផ្សេងនាៗតែងតែចំណាំស៊ុកជីនទុកក្នុងចិត្តទាំងអស់ ព្រោះគេជាមនុស្សមានអំណាចក្តោបក្តាប់វិស័យងងិតដូចគ្នា មិនថាអ្នកណាខ្លាំងកម្រិតណាក៏ត្រូវអោនក្បាលគោរពត្រកូលមួយនេះទាំងអស់ ។
« រ៉ាហ្វត ទៅយកម៉ូទីយ៉ាមកវិញ » ស៊ុកជីននិយាយខ្លីៗមិនចាំបាច់និយាយអ្វីច្រើនជាមួយថៅកែលូ អាកម្ទេចមនុស្សម្នាក់នេះមិនបាច់និយាយអ្វីជាមួយច្រើននោះទេនាំតែខាតទឹកមាត់ ។
« បាទ ចៅហ្វាយធំ » រ៉ាហ្វត
« អេ៎អ្នកប្រុសធំហេវើលីក ធ្វើបែបនេះយ៉ាងមិចបាន រឿងមួយនេះដូចជាមិនពាក់ព័ន្ធជាមួយអ្នកប្រុសធំនោះទេ ខ្ញុំគ្រាន់តែយកកូនបំណុលទៅកាត់បំណុលតែប៉ុណ្ណោះ » ថៅកែលូ
« ម៉ូទីយ៉ាជាមនុស្សរបស់យើងយល់ដែលទេ ! » ស៊ុកជីន
« តែអ្នកប្រុសធំហេវើលីក... » ថៅកែលូព្យាយាមបដិសេធព្រោះមិនចង់របូតម៉ូទីយ៉ាចេញពីក្នុងដៃ នាងទាំងស្អាតទាំងល្អតាំងពីក្បាលដល់ចុងជើងបែបនេះបើអោយរបូតពីដៃច្បាស់ជាស្តាយស្លាប់ហើយ ។
« តែស្អីថៅកែលូ លោកសាកនិយាយទៅមើល នេះហ៊ានធ្វើអោយឃ្នើសចិត្តរបស់យើងផង សង្ស័យតែលែងចង់ឃើញពន្លឺព្រះអាទិត្យហើយមើលទៅ » ពាក្យសម្តីកាចសាហាវមួយនេះកាន់តែធ្វើអោយម៉ូទីយ៉ាប្រាកដចិត្តថាគេមិនមេនជាមនុស្សធម្មតា មិនមេនជាអ្នកប្រុសធំហេវើលីកធម្មតា គេអាចជាម៉ាហ្វៀលាក់មុខ ព្រោះពេលខ្លះគេដូចជាឃោឃៅខ្លាំងណាស់ វាខុសពីមនុស្សធម្មតាដាច់ស្រឡះ ។
YOU ARE READING
ជំពាក់ស្នេហ៍លោកប្រុសធំ ( រដូវកាលទី ១ )
Actionស៊ុកជីនហេវើលីក X ម៉ូទីយ៉ាហ៊េនហ្សល យើងក្រសោបនាងជាប់ប្រាណព្រោះតែនាងជាកូនមនុស្សបោកប្រាស់ម្នាក់នោះ នាងត្រូវតែសងជំនួសឪពុកនាង ។
