ភាគ1: លែងលះ

1.9K 117 19
                                    


« ពួកយេីងលែងលះគ្នាទៅ? » សម្តីវែកញែកអំពីភាពប្រេះឆាមួយគូរ បានបន្លឺពេញក្នុងបន្ទប់សែនត្រជាក់ស្រេប នាររីវ័យក្មេងទំនងជាមានអាយុ23ឆ្នាំកំពុងឈរស្លៀកពាក់ឈុតសុីកសុី ច្រត់ចង្កេះនិយាយស្តីទៅកាន់កម្លោះចាស់ដែលត្រូវជាស្វាមីស្របច្បាប់របស់ខ្លួន

« អូនប្រាកដហេីយមេនទេ? » កម្លោះសង្ហាសែនស្ងប់ស្ងាត់នូវរក្សាទឹកមុខស្មេីរៗបែបនេះ ទោះដឹងថាបន្តិចទៀតគ្រួសារមួយនេះនឹងទៅជាយ៉ាងណាក៏ដោយ

« អូនសម្រាច់ចិត្តច្បាស់ហេីយ ដល់ពេលដែលពួកយេីងគួរតែលែងលះគ្នាទៅ អាពាហ៍ពិពាហ៍នេះកេីតឡេីងក៏ដោយសារតែចាស់ៗជាអ្នកផ្គូរផ្គង បួនឆ្នាំវាគ្មានន័យទេ ពួកយេីងគួរតែសម្រាក...»

« ចុះអូន មានដែលស្រឡាញ់បងខ្លះទេ? »
នាយកម្លោះសួរទាំងទឹកភ្នែករលីងរលោង តែមិនស្រក់ចុះមកចំពោះមនុស្សដែលចង់បោះបង់គេចោលនោះទេ ។ ត្រូវណាស់! ពេលកន្លងនាងពុំដែលស្រឡាញ់គេទេ គ្រួសារនេះកេីតឡេីងយ៉ាងសោះកក្រោះបំផុត នាងជាស្រីឡូយឆាយ សប្បាយៗ ខុសពីគេដែលជាបុរសស្ងៀមស្ងាត់មិនចូលចិត្តរញេរញៃ
តែចាំថា...មានឈ្មោះជាប្រពន្ធគេហេីយ គេច្បាស់ជាស្រឡាញ់នាងខ្លាំងហេីយ

« ខ្ញុំមេនទេ? ខ្ញុំមិនដែលស្រឡាញ់បងទេ អោយខ្ញុំសុំទោស ព្រោះថាពេលកន្លង ខ្ញុំមិនដែលស្រឡាញ់បងសូម្បីបន្តិច!! បងល្អណាស់ ល្អពេកដល់ថ្នាក់មិនសាកសមជាមួយមនុស្សអាក្រក់ដូចជាខ្ញុំទៀតទេ! »

« អូនជ្រេីសត្រូវហេីយមេនទេដែលដេីរចេញពីបងទាំងបែបនេះ? »

« វាជាជម្រេីសរបស់ខ្ញុំ បួនឆ្នាំវាគ្រប់គ្រាន់ហេីយ ព្រោះថាបងក៏មិនទំនងជាស្រឡាញ់ខ្ញុំណាស់ណា៎ដែរ ពួកយេីងលែងលះគ្នាចុះ! នេះក្រដាសខ្ញុំសុីញេរួចហេីយ »
នាងហុចក្រដាសមួយសន្លឹងសម្រាប់បញ្ចប់ចំណងគ្រួសារមួយនេះ ដាក់លេីតុរង់ចាំគេសុីញេ

« បងមិនសុីញេទេ!! »

« នេះវាស្អីរបស់លោកទៀតហេីយលោកNamjoon! »

« បងមិនសុីញេ ព្រោះបេីសុីញេទៅ ចុះកូនប្រុសរបស់យេីងនោះ គេនឹងទៅជាយ៉ាងណា...» មិនមេននាយខ្វល់ខ្វាយអំពីនាង មិនចង់អោយនាងចាកចេញពីខ្លួននោះទេ ព្រោះដឹងថានាងមិនស្រឡាញ់ខ្លួន នាងមានមនុស្សប្រុសដែលនាងស្រឡាញ់មកហេីយ ការរៀបការនេះព្រោះតែគ្រួសារបង្ខំតែប៉ុណ្ណោះ តែនាយបារម្ភពីកូន កូនប្រុសតែម្នាក់គត់របស់នាយ

My baby's want you to be mine 💖Where stories live. Discover now