ភាគទី20: អរគុណដែលចូលមកបំពេញបន្លោះប្រហោងក្នុងគ្រួសារមួយនេះជុងហ្គុក

644 69 1
                                    

« boមិចក៏ក្មួយហៅមីងបែបនឹងទៀតហេីយហា៎...ម៉ោះមកនេះមកក្មួយ » ហ្សាណាគឺជាកូនស្រីរបស់លោកឈិនដែលជាអ្នលរកសុីជាមួយNamjoonដែរ។ នាងតែងមកទីនេះជាប្រចាំអោយតែដឹងដំណឹងថា Namjoonបានមកដល់កាណាដា។ នាងតាមគាត់យូរមកហេីយតាំងតែពីគាត់មិនទាន់រៀបការ ដល់រៀបការមានកូនកូន រួចក៏មកដល់ពោះម៉ាយកូនមួយ។

« មិនទៅតាមអ៊ុំមុខដែកថែបទេ!! » boមិនចូលចិត្តនាងទេ តាំងពីយូរឃេីញតែមុខនាងមករកឪពុកខ្លួនរហូតគេមិនចូលចិត្តសោះឡេីយ។

« boមិចនិយាយមិនសមរម្យដាក់មនុស្សស្រីចឹងកូន សុំទោសមីងភ្លាម!! » ជុងជ្រួញមុខ ទោះយ៉ាងណានាងក៏ជាស្រី មិនគួរណាសម្តីមិនសមរម្យដាក់នាងទេ។ ខឹងកូនផង អន់ចិត្តផងដែលលឺថានាងជាមិត្តស្រីរបស់Namjoon

« កូនមិនសុំទោស ស្មានថាមិនដឹងមុខអ៊ុំនឹងមករកប៉ាៗមេន! គាត់មិនមេនមិត្តស្រីប៉ាស្អីទេ មកតោងទៀតដូចឆ្កែដូចឆ្មាកូនមិនចូលចិត្ត! អ៊ំមិនបាច់ប្រឹងមកទេ ប៉ាខ្ញុំមានប្រពន្ធហេីយ នេះជាម៉ាក់ខ្ញុំ » boស្រែកបែបកាច ធ្វេីអោយនាងបែរមុខទៅសម្លក់មុខជុងហ្គុកទាំងរស់ ។

« មានរឿងអីនឹង » ស្របពេលនោះដែរ Namjoonបានបេីកទ្វាចូលមកដល់។ ហ្សាណាឃេីញបែបនេះប្រញាប់ទៅចាប់ដេីមដៅកម្លោះពោះម៉ាយយ៉ាងជាប់

« នេះហ្សាណាមករកខ្ញុំមានការអីដែរ! »

« គឺលឺដំណឹងពីបងភ្លាម អូនក៏មករកទៅ សុខសប្បាយរឺអត់? »

« ធម្មតាទេ មកអង្គុយសិនទៅណា »

« ចា៎...» នាយបាននាំស្រីក្រមុំមកអង្គុយទល់មុខជាមួយជុងហ្គុកនឹងកូនប្រុសរប់ខ្លួន តែទឹកមុខជុងពេលនេះពិបាកបរិយាយចេញមកណាស់។ មានអារម្មណ៍តឹងណែនពេលលឺសម្តីអូនបងចេញពីក្រអូមមាត់នាង។

« ប៉ា!! ដេញស្រីប៉ាចេញទៅ!?? » boស្រែកឡេីង

« boកូន និយាយស្អីមិនពិរោះបែបនឹង!!! » ជុងក៏ស្តីអោយ

« លោកគីម...នេះ..នេះជាប្រពន្ធលោកពិតមេនហេស?»
ហ្សាណាសួរទាំងមិនជឿនឹងច្រចៀក បេីកភ្នែកធំៗរង់ចាំស្តាប់ពាក្យចេញពីមាត់នាយ

« មិនបាច់មកសួរទេ អ៊ំឯងមកពីណាទៅនឹងវិញទៅ ប៉ាខ្ញុំមានប្រពន្ធហេីយ »

My baby's want you to be mine 💖Where stories live. Discover now