ភាគទី6: ទៅនៅផ្ទះយេីង

782 72 6
                                    

« គ្មានអីទេ...»

« ម៉ាក់ៗមកនេះមក ឆាប់មកញុាំបាយជាមួយអូនណា៎...»

« បាទចាំបន្តិច ពូស្លៀកពាក់សិន » ជុងក៏ដេីរចូលបន្ទប់គេងរបស់គេបាត់ដេីម្បីស្លៀកពាក់ ដោយចេញមកវិញជាមួយខោជេីងខ្លី អាវរលុងដៃវែងដេីរមកលេីកដាក់Namboលេីភ្លៅ ហេីយបញ្ចុកបាយគេញុាំ ដោយឡែកNamjoonវិញសុំមិនខ្វល់រឿងនេះទាញកុំព្យូទ័រមកវាយឯកសារការងារគេបន្ត

« ម៉ាក់ហ្គុកហ្គីហា៎ ទៅនៅជាមួយអូនអត់? »

« អោយពូទៅណា បេីផ្ទះរបស់ពូនៅទីនេះនោះ! »
នាយឆ្លេីយតបទៅក្មេងវិញទាំងញញឹមថេីបគេខ្សឺតៗគេគួរអោយស្រឡាញ់ណាស់ នាយមិនអាចដាច់ចិត្តទុកអោយគេចោលទេ

ចំណែកឯពាក្យម៉ាក់ៗនោះ នាយអនុញ្ញាតអោយហៅទៅចុះ មិនអិញ្ចឹងទេNamboកំហូចច្បាស់ជាយំយៃមិនខាន

« អូនចង់បានម៉ាក់ហ្គុកហ្គីធ្វេីជាម៉ាក់ៗអូន ទៅនៅជាមួយអូនទៅណា...ប៉ាៗអូនអត់មានប៉ាពន្ធទេ! »
នាយហ្គុកគាំងស្ញេញគ្មានវាចា ងាកទៅមេីលNamjoon ឃេីញគេធ្វេីឬកដូចជាគ្មានស្អីកេីតឡេីងសោះ

« មិនបានទេ ពូជាមនុស្សប្រុសណា៎ ធ្វេីម៉ាក់ក្មួយយ៉ាងមិចបាន ពូអនុញ្ញាតអោយក្មួយហៅពូថាម៉ាក់ហេីយ នេះនៅចង់អោយពូទៅនៅជាមួយក្មួយទៀតហេស៎Nambo? »

« ទៅនៅជាមួយអូនទៅណា ទៅធ្វេីម្ហូបអោយអូនញុាំអោបអូនពេលគេង យេីងទៅរស់នៅជាមួយគ្នាជាមួយប៉ាៗ. ណា៎ៗ...ហ្ហឹកៗ...» អស់ពីអង្វរមានតែយំប្រហែលជាអាចមានប្រសិទ្ធភាព។ ការពិតNambo ចូលចិត្តជុងហ្គុកខ្លាំងណាស់ព្រោះឃេីញគាត់ពូកែគ្រប់យ៉ាង ពិសេសទន់ភ្លន់ជាមួយគេ បណ្តាលអោយចិត្តក្មេងចង់បានម៉ាក់ជាមនុស្សប្រុសនេះភ្លាម ពិសេសចង់ផ្គូរផ្គងអោយប៉ាខ្លួនទៀត

« អូ៎កុំយំៗណា៎...»

« ទៅនៅជាមួយអូនទៅ ហ្ហឹកអូនចង់មានម៉ាក់ អូនចង់បានម៉ាក់ហ្គុកហ្គី ធ្វេីម៉ាក់អូនតែម្នាក់គត់ហ្ហឹកៗ...»

« តោះទៅមេីលម៉ូតូជាមួយពូ តោះៗ....» ដោយទ្រាំមួយការអង្វរ.ក ទឹកភ្នែកគេលែងបាននាយសុខចិត្តលេីកបីអង្រួនគេតិចៗ ដេីរចេញទៅខាងក្រៅ ទុកអោយNamjoonនៅសម្លឹងមេីលកាយវិការអ្នកទាំងពីរមិនដាក់សោះ ពិសេសមិនយល់អំពីកូន មិចបានទៅជាបែបនឹង?

My baby's want you to be mine 💖Wo Geschichten leben. Entdecke jetzt