ភាគទី13 :ម៉ាក់គ្រាន់តែជាម៉ាក់ក្លែងក្លាយ

680 74 2
                                    


Namjoonលឺសម្តីកូនគាំងនិយាយលែងចេញ ភ្នែកសម្លឹងពីក្រោយខ្នងអ្នកកំពុងគេងនោះភ្លឹសៗមិនឈប់

« តោះៗទៅងូតទឹកវិញណា៎ អានបានទៅសាលា »

« អត់ហេ ព្រមនឹងកូនសិនប៉ាគ្មានទៅទាក់ទងឆីៗណាក្រៅពីម៉ាក់kookieដែលកូនរេីសអោយទេ!!! អាយ៎~~~ឆ្លេីយនឹងកូន....ឆ្លេីយនឹងកូនភ្លាម!!! » សំឡេងចេចចាតពីអ្នកឪពុកកូន បន្ទាប់មកក៏ស្ងាត់បាត់មាត់ឈឹង។

ជុងហ្គុកងេីបអង្គុយភ្លាមជាមួយកែវភ្នែករាងសោកសៅនឹងគិតដល់ការសន្ទានរបស់ពួកគេទាំងពីរ ដំបូងរាងសប្បាយចិត្តពេលកូនboចង់អោយឪពុកគេសុំខ្លួនរៀបការ តែសោកសៅជាមួយកាលដែលនាយមិនព្រមឆ្លេីយ...

« ខ្ញុំដឹងថាខ្ញុំមកព្រោះតែមានឈ្មោះថាជាម៉ាក់ គឺម៉ាក់តែឈ្មោះជាម៉ាក់ជំនួសអោយម៉ាក់របស់គេ តែពាក្យថាម៉ាក់នេះហេីយ បានបំពេញក្តីសុខអោយខ្ញុំ ខ្ញុំមិនដែលតាំងខ្លួនជាម៉ាក់តែឈ្មោះម្តងណាឡេីងព្រោះគ្រប់យ៉ាងទាំងលោកទាំងកូនគឺជាគ្រួសាររបស់ខ្ញុំ ខ្ញុំក៏មិនយល់ដែរថាម្តេចអារម្មណ៍ខ្ញុំវាទៅជាបែបនេះជាមួយលោកនោះ...»
និយាយចប់រៀបរាប់ពីអារម្មណ៍ក្នុងចិត្តរួចមកហេីយ ជុងហ្គុកក៏ចូលទៅបន្ទប់ទឹករៀបចំខ្លួនចុះទៅខាងក្រោមដេីម្បីទៅញុាំអាហារ។

    ថ្ងៃនេះចន ជុងហ្គុកជាកម្លោះសាក់ពេញដៃទីនុយយ៉ាងស្រស់សោភាសុភាពខុសពីរាល់ដង ដោយស្លៀកខោជេីងវែងសាច់ក្រណាត់ពណ៍ខ្មៅរឹបជាមួយអាវដៃវែងពណ៍ទឹកសមុទ្រថ្លា សក់ផ្លីរួចដាក់បាំងមុខអមនឹងរាយកាយសែនខ្ពស់ភ្នែកមូលក្រឡំបៀបដូចកូនងែ៉ត ពិសេសនោះស្នាមញញឹមបញ្ចេញធ្មេញទន្សាយ សម្លឹងមេីលយូរបៀបដូចជាទេវបុត្រកំពុងតែចុះយកយ៉ាងអិញ្ចឹង។ ពីរអ្នកឪពុកកូនតាមសម្លឹងមេីលពុំដាក់ភ្នែក ទទួលស្គាល់ថាគេជាក្មេងស្ទាវ តែថ្ងៃនេះតែងខ្លួនសុភាពខ្លាំងណាស់មេីលកាន់តែយូរកាន់តែស្អាតច្រេីនជាង មិនមេនសង្ហារទេ...

« ម៉ាក់ៗថ្ងៃនេះស្អាតខ្លាំងម្លេះ? » Namboស្រែកសួរ
បន្ទាប់មកជុងក៏ដាក់ខ្លួនអង្គុយជិតគេដោយថេីបថ្ពាល់គេម្ខាងទាំងពេញស្រឡាញ់ណាស់

My baby's want you to be mine 💖Where stories live. Discover now