ភាគទី17: អូយម៉ែអឺយឈាមមេន!!

725 70 6
                                    

+ក្នុងឡាន

ក្នុងឡានជុងហ្គុកនៅតែមិនមាត់អង្គុយស្ងៀមដោយអោបNamboជាប់លេីភ្លៅ គេនៅតែគិតពីរឿងកេីតឡេីងអម្បាញ់មិញ ខ្លាចថាកេរ្តិ៍ឈ្មោះNamjoonអាចនឹងខូចខាតខ្លាំងណាស់

« ជុង...»

« ហឹម! »

« នេះឯងនៅតែគិតអំពីសម្តីពួកគេ?»

« មិនមេនទេ ខ្ញុំគ្រាន់តែគិតថាអាចនឹងធ្វេីអោយឈ្មោះលោកស្អុយរលួយបាន »

« ហេតុអីឯងគិតបែបនេះ? »

« អ្នកណាក៏ដឹងថាខ្ញុំជាប្រពន្ធលោកដែរ ទាំងដែរការពិតខ្ញុំគ្រាន់តែជាម្តាយជំនួស » គេនិយាយពាក្យនេះភ្លាមប្រញាប់បែរមុខចេញទៅម្ខាងមិនអោយទឹកភ្នែកស្រក់ ហេតុអីវាឈឺចាប់បែបនេះ? នាយjoon ស្ងាត់មាត់មួយរំពេចតែដៃខ្លួនបែរទៅជាទាញអោយជុងហ្គុកផ្អែកស្មាហេីយអង្អែលខ្នងគេតិចៗ

     ឡានបានបោះពួយទៅរកព្រលានយន្តហោះឯកជនមួយគ្រឿងដែលជាយន្តហោះរបស់លោកគីមផ្ទាល់។ ចុះមកដល់Namjoonបានអោយជុងហ្គុកបីកូនចូលទៅខាងក្នុងដោយកុំភ័យព្រួយរឿងឥវ៉ាន់ទុកអោយហ្វុងជាអ្នកបញ្ជូនតាមក្រោយចុះ។

យន្តបានហោះហេីរចេញពីទឹកដីកំណេីតឈ្ពោះទៅកាន់បណ្តារប្រទេសភ្លាម boបានលង់លក់ក្នុងដំណែកកក់ក្តៅក្នុងរង្វង់ដៃជុងហ្គុក តែជុងគេគេងមិនលក់ទេអារម្មណ៍រសេះរសោះចង់ក្អួត

« នេះឯងទៅរួចឬអត់?? »

« មិនដឹងទេមនុស្សមិនដែរជិះយន្តហោះ ខ្ញុំមានអារម្មណ៍ថា...អឹមយកកូនសិនទៅ!!!! »

« អួក~~អួក~~~» គេរត់វឹងទៅបន្ទប់ទឹកក្អួតយកៗអស់កម្លាំងរលីងក្នុងខ្លួន សម្លេងក្អួតរបស់គេធ្វេីអោយNamjoonមានការបារម្ភភ្លាម

« យ៉ាងមិចទៅហេីយ?? » នាយចូលមកជួយរិទ្ធខ្នងអោយគេថេីរៗទឹកមុខហាក់ដូចជាការបញ្ចាក់ពីការព្រួយបារម្ភ

« ឯងមកធ្វេីអីទៅមេីលកូនទៅ អួក~~អួក»

« អ្នកស្រែចូលក្រុងចូលក្រុងមិនខុស!!»

« ឯងថាអ្នកណាស្រែ...មកពីយេីងវាមិនដែរជិះ អួក ហុឹកអួក~~ » ជុងក្អួតយកៗអស់រលីងពីពោះ កេីនក្តីបារម្ភទៅដល់កម្លោះពោះម៉ាយភ្លាមៗទេីបពេលគេក្អួតសោះខ្លួនអស់ នាយចាប់លេីកបីយកទៅដាក់លេីកៅអីយន្តហោះដោយទម្រេតខ្លួនគេស្រាលៗ។

My baby's want you to be mine 💖Where stories live. Discover now