ភាគទី29: ក្នុងភ្នែកបងមានតែរូបអូន

681 77 7
                                    

« ពួកឯង យេីងយល់ថា...បុរសម្នាក់នេះអាចអោយជុងហ្គុកសាងអនាគតជាមួយហេីយ មេនទេ? » មិត្តភក្តិទាំងបីនេះមិនហ៊ានទៅទេ សុខចិត្តឈរមេីលពីចម្ងាយដោយភក្តីភាព សប្បាយចិត្តជំនួសមិត្ត

« អឹមមេនហេីយ គាត់នឹងអាចមេីលថែរជុងបានល្អ ថ្ងៃមុខថ្ងៃក្រោយជុងច្បាស់ជាមិននៅតែម្នាក់ឯងទេ »

« ណាមជូនហា៎.. »

« បាទ »

« សុំទោសណា ថ្ងៃនេះអូនចាញ់ហេីយ » ជុងពេបមាត់របៀបក្មេង មិនយល់ដែរអោយតែនៅជិតនាយគេចូលចិត្តរំអួយ ពេបមាត់ពេបកណាស់ គឺរំអួយយកតែមេនទេន!!

« ហេតុអីសុំទោបង ព្រោះអូនធ្វេីបានល្អបំផុតហេីយណា ថ្ងៃនេះអូនចាញ់ តែថ្ងៃក្រោយមិនប្រាកដថាចាញ់ទៀតទេ អ្វីក៏ដោយត្រូវការពេលវេលា បរាជ័យលានដងទេីបអាចជោគជ័យបាន ដូចជាស្នេហាពួកយេីងចឹង ទម្រាំបងដឹងថាបងស្រឡាញ់អូនគឺបងវិះនឹងធ្វេីអោយកូនទន្សាយខ្លះខូចចិត្តខ្លាំងបាត់ទៅហេីយ! »

« អូនយល់ហេីយអរគុណបងណា៎...» ជុងហ្គុកអោបក្រសោចង្កេះនាយជាប់នឹងងេីយមុខធ្វេីភ្នែកភ្លឹសៗដាក់។ បន្ទាប់ពីនោះមិត្តភក្តិរបស់គេបានជិះម៉ូតូមកក្បែរគេម្នាក់មួយនឹងបេីកមួកស្រែកហៅថា...

« តោះមកជុងហ្គុក ដេីរលេងម្តង! »

« ណាមជូន កូនboឡេីងម៉ូតូមក អូនដុបណា »

« តែជុង បង....»

« ថាឡេីងមក នេះមួកអូនពាក់អោយ boជិះខាងមុខជាមួយម៉ាក់ណាកូន » គេពាក់មួកអោយណាមជូន រួចយកboអោយអង្គុយខាងមុខម៉ូតូ boសប្បាយចិត្តណាស់ខុសអីតែណាមជូនទេធ្វេីមុខភ័យៗមកពីគេមិនធ្លាប់ជិះម៉ូតូធំបែបនឹង

« បងនៅមេីលអី ឡេីងមក »

« ជុងហ្គុកបង...»

ទ្រាំលែងបានជុងហ្គុកចុះមកលេីកបីណាមជូនយកមកដាក់លេីម៉ូតូតែម្តង មុននឹងខ្លួនឡេីងតាមដែរចាប់ផ្តេីមបញ្ឆេះមាសុីនម៉ូរ៉ាត្រឹតៗ ដេីម្បីបំភ័យបុរសកូនមួយនេះម្តង

« ជុងតិចៗណាអូន បង...បងខ្លាច! »

« ហាសហា អោបចង្កេះអូនមក កុំខ្លាចទៅមេីល ជឿលេីប្រពន្ធបងមេីល! » ជុងហ្គុកសេីចអស់សំណេីចនឹងទឹកមុខនាយ រួចក៏អោយគាត់អោបចង្កេះខ្លួននឹងចាប់ផ្តេីមមូលរ៉ាទៅមុខយ៉ាងលឿនស្លេវ

My baby's want you to be mine 💖Where stories live. Discover now