ភាគទី18: មានដូចគ្នាតែគុណភាពផ្សេងគ្នា

664 74 2
                                    

យប់ឈានចូលមកដល់ ជុងហ្គុកគេងនៅលេីគ្រែទាំងបេះដូងខ្លួនលោតភ័យដុកដាក់ៗមិនឈប់ ដោយសារតែខ្លួនត្រូវគេងរួមបន្ទប់ជាមួយនឹងមនុស្សដែលខ្លួនកំពុងតែលួចស្រឡាញ់។ Namjoonគេកំពុងតែងូតទឹកសម្អាតខ្លួន បន្ទាប់មកគេស្រាប់តែចេញមកវិញដោយនៅសល់តែកន្សែងរុំជាប់នឹងចង្កេះមកឈរជូតសក់មុខកញ្ចក់ហាក់មិនដឹងពីវត្តមានជុងតាមមេីលគេស្ទេីតែឈាមច្រមុះទៀតហេីយ

« នេះមិនទាន់គេងទៀតឬ? »

« ជុង!...ជុង  ចនជុងហ្គុក!! »

« ហ្ហាស់ ស្អីៗ! » ជិងភ្ញាក់បាស់ដៃបាស់ជេីងជាមួយនឹងសម្លេងនាយស្របពេលដែលនាយយកខ្លួនមាំទាំ មកឈរចំពីមុខគេ

« នេះឯងភ្លឹកមេីលខ្ញុំដល់ថ្នាក់ហៅមិនលឺផង? »

« អាឆ្កួតអ្នកណាទៅមេីលឯងទៅ មានដូចតែគ្នាសោះ »

« ថាមិនត្រូវមានដូចគ្នាតែគុណភាពផ្សេងគ្នា »

« ឆុយឯងនិយាយស្អីឯង?? »

«...» Namjoonមិននិយាយ តែជំនួសដោយស្នាមញញឹមចុងមាត់មុននឹងចាប់សម្លឹងកែវភ្នែកជុងហ្គុកចំៗ។

ដុក ដាក់ ដុក ដាក់

បេះដូងនេះលោតញាប់ទៀតហេីយ ជុងស្ទេីរតែគាំងស្លាប់អោយបាត់ចេញពីទៅនេះ ខ្លួនពិតជាមិនអាចទប់អារម្មណ៍បានទេ

« ឆាប់គេងទៅយប់ហេីយ! » នាយពោះម៉ាយងេីបមុខមកវិញហេីយក៏បិតភ្លេីងអោយងងឹតស្លុបទាញភួយមកដណ្តប់ខ្លួនឡេីងគេងជិតនឹងជុងហ្គុក។ ជុងហ្គុកធ្វេីអីមិនត្រូវលួចលេបទឹកមាត់ផ្សេីមបំពង់កពេលដែលសាច់ក្តៅត្រជាក់នៅជិតដៃបានអោបខ្លួនយ៉ាងណែន

« ឯង...ឯងទៅពាក់អាវខោសិនទៅ »

« មិន! »

« ឯងចេះខ្មាស់គេផង អ្នកណាគេងពាក់កន្សែងដូចឯងនោះ »

« មិន ងងុយណាស់ ស្ងៀមកុំរេី សុំអោបបែបនេះណា៎...»
សម្លេងកម្លោះកូនមួយនេះស្រាប់តែប្តូរទៅជាស្រទន់មួយរំពេច សម្តីហាក់ហត់នឿយណាយចិត្តនឹងសម្ពាធជាពន់ពេក នាយកំពុងតែបញ្ចេញភាពទន់ខ្សោយរបស់ខ្លួនហេីយ។

ជុងស្តាប់ឮបែរខ្លួនមកប្រឈមមុខជាមួយនាយនឹងលេីកដៃទៅអង្អែលក្បាលនាយស្រាលៗ ក្រសែរភ្នែកអ្នកទាំងពីរស្រាប់តែសម្លឹងរកគ្នាជាមួយមនោសញ្ចេតនាអារម្មណ៍ពិបាកនឹងនិយាយណាស់

My baby's want you to be mine 💖Where stories live. Discover now